​សាលាស្រុក​សង្កែ​គាស់​ហៅ​តំណាង​សហគមន៍​”​បឹង​តា​អឿ​”​ចូល​ដោះស្រាយ

0


> បាត់ដំបង​: នៅ​ព្រឹក​ថ្ងៃទី​13-5-15 នេះ​សាលាស្រុក​សង្កែ​បានចេញ​លិខិត​គាស់​អញ្ជើញ​តំណាង​ប្រជាពលរដ្ឋ​ទាំង​67​គ្រួសារ​ក្នុង​សហគមន៍​នឹង​តា​អឿ ដែល​ស្ថិត​ក្នុងភូមិ​ក្បាលថ្នល់ ឃុំ​កំពង់​ព្រៀង​ស្រុក​សង្កែ ខេត្តបាត់ដំបង អោយចូល​ខ្លួន​ដើម្បី​ពិភាក្សា​និង​រក​ដំណោះស្រាយ អំពី​បញ្ហា​រវាង​ដី​បឹង ដែល​ប្រជាពលរដ្ឋ​ទាមទា​អោយ​ទុកជា​សម្បត្តិ​រដ្ឋ និង​ភាគី​ម្ខាង​ទៀត​ដែល​កំពុង​ទាម​ទាយក​ដី​បឹង​នេះ​ធ្វើជា​កម្មសិទ្ធិឯកជន ដែល​ទំនងជា​មានការ​ឃុបឃិត​គ្នា​ជាមួយនឹង​មន្ត្រី​ជំនាញ​ណាមួយ​ផង​។​ កន្លងមក​គេ​ស​ង្គេ​ត​ឃើញថា​ការរក​ដំណោះស្រាយ​រឿង​ដី​បឹង​តា​អឿ​ដែល​ស្ថិតនៅ​ចំនុច​ខាងលើ​ គឺ​បានធ្វើ​ឡើងជា​ញឹកញាប់ តាំងពី​មូលដ្ឋាន​រហូតដល់​ថ្នាក់​ខេត្ត​ប៉ុន្តែ​នៅតែ​មិនបាន​សម្រេច​អោយ​ចប់​ចុង​ ចប់​ដើមឡើយ មានន័យថា​នៅតែមាន​ការអូសបន្លាយ​ពេល​រាប់​ឆ្នាំ​មកហើយ​។​បញ្ហា​ដែល​កើតមានឡើង​នេះ​គឺ​ដោយសារ​តែមាន​បុគ្គល​មួយ​ក្តាប់​តូច​បាន​ឃុបឃិត​ត្រូវរ៉ូវ​គ្នា​យក​ប្លង់​ដែលមាន​ក្បាលដី​លេខ​67ដែល​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​ពីមុន បានចេញ​ប្លង់​ចងក្រង​ជា​ប្រព័ន្ធ​ដោយបាន​បញ្ជាក់ថា​ជា​ដី​បឹង​
> គឺជា​ដី​របស់​រដ្ឋ​នោះមក​ពុស​ជា​ពី​ដែលមាន​ក្បាលដី​លេខ​1338​និង​1339​វិញ​ហើយ​បាន​កំណត់ថា​ជា​ដី​លំនៅដ្ឋាន បន្ទាប់ពី​មានការ​ផ្លាស់ប្តូរ​ប្រធាន​មន្ទីរ​ថ្មី ដែល​លោក​ប្រធាន​មន្ទីរ​ចាស់​បាន​ឡើង​ទៅជា​អភិបាលខេត្តរង​ទៅហើយនោះ​។​ អ្វីដែល​សំខាន់​នឹង​ធ្វើអោយ​ប្រជាពលរដ្ឋ​មានការ​ងឿងឆ្ងល់​នោះ​គឺ​ទឺ​តាំង​បឹង​តា​អឿ​នេះ​លោក​អភិបាលខេត្ត​បានចេញ​លិខិត​អនុញ្ញាតិ​មួយ​អោយដល់​ប្រជាពលរដ្ឋនៅក្នុង​សហគមន៍​ធ្វើការ​ស្តា​របឹង​ នេះ​ឡើងវិញ​ក្នុង​ទំហំ​40​ម៉ែត្រ​គុណ​70​ម៉ែត្រ​និង​ជំរៅ​5​ម៉ែត្រ ដោយមាន​វ៉ៃ​ត្រា​ក្រហមឆ្អៅ ក្នុង​គោលបំនង រក្សា​ទឹក​ទុក​ស្រោចស្រព​ស្រូវ​នា​រដូវប្រាំង នឹង​អាច​រំដោះ​ទឹកជំនន់​នា​រដូវវស្សា លុះ​ពេលដែល​ប្រជាពលរដ្ឋ​ធ្វើការ​ស្តា​របឹង​បាន​ប្រហែល​40​ភាគរយ​ក៏​ស្រាប់​តែមាន​ការអោយ​ផ្អាក​ជា​បណ្តោះអាសន្ន​ទៅវិញ ដូច្នេះ​តើ​ត្រា​លោក​អភិបាលខេត្ត​អាចមាន​ប្រសិទ្ធិភាព​ដែរឬទេ​?
> នៅក្នុង​ជំនួប​នៃ​ការរក​ដំណោះស្រាយ​នៅក្នុង​សាលាស្រុក​សង្កែ​គេ​ស​ង្គេ​ត​ឃើញ​មាន​វត្តមាន​
> លោក​អ៊ូ ដា​រី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​(​ឡើង​ថ្មី​) លោក​សួន សា​វ៉េ​ត អភិបាលស្រុក​សង្កែ​លោក​នាង ចាន់​ខា​រ៉ា នាយក​ទីចាត់ការ​អន្តរ​វិស័យ​នៃ​សាលាខេត្ត លោក​ង៉ែត មករា មន្ត្រី​ការិយាល័យ​កិច្ចការ​ច្បាប់​ខេត្ត​និង​អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង​តំណាង​ប្រជាពលរដ្ឋនៅក្នុង​សហគមន៍​បឹង​តា​អឿ​ពីររូប​។​ជា​កិច្ច​លើកឡើង​ដំបូង​គឺ​លោក​អ៊ូ ដា​រី ពុំមាន​ពាក្យ​អ្វី​នឹង​ថ្លែង​ក្រៅពី​ផ្លូវច្បាប់​របស់​ភូមិបាល តែប៉ុណ្ណោះ ដូច​កាលដែល​លោក​ចុះទៅ​ដោះស្រាយ​នៅឯ​សាលាឃុំ​កំពង់​ព្រៀង​នោះដែរ ដែល​សំដៅទៅ​លើដី​គ្មាន​ទិន្នន័យ​ដើម្បី​យកមក​ធ្វើជា​គោល​ក្នុងទិសដៅ​ជំរុញ​អោយ​ប្រជាពលរដ្ឋ​ធ្វើការ​សម្បទាន​។​ប៉ុន្តែ​លោក​អ៊ូ ដា​រី មិនបាន​ពិចារណា​ា​ហេតុអ្វី​បានជា​ប្លង់រឹង​ទាំងអស់​របស់​ប្រជាពលរដ្ឋ​បានបញ្ជាក់​យ៉ាងច្បាស់​ថា​ក្បាលដី​លេខ​67​គឺជា​ដី​បឹង​តា​អឿ ហើយ​គឺជា​ដី​រដ្ឋ ដូច្នេះ​មានន័យថា​មន្ទីរ​តែមួយ​តែ​នៅពេល​ដែលមាន​ការផ្លាស់​ប្តូរ​ប្រធាន នោះ​ការអនុវត្ត​ច្បាប់​មានការ​ខុសគ្នា​ឬ​យ៉ាងណា​? ហេតុអ្វី​បានជា​លោក​អ៊ូ ដា​រី​
> មិន​ស្តាប់​ចាស់ព្រឹទ្ធាចារ្យ​នៅក្នុង​ភូមិ និង​មិន​ស្តាប់​លោក​អភិបាលស្រុក​ដែលជា​អាជ្ញាធរ​ដែនដី​ខ្លះ​ផង​? ដើម្បី​យក​ចំនុច​នេះ​ទៅ​សិក្សា ដើម្បី​ធ្វើការ​សម្រេច​? ឬមួយ​ក៏​លោក​ប្រធាន​មន្ទីរ​ថ្មី​ត្រូវបាន​ឥទ្ធិពល​អ្វី​ម្យ៉ាង​ម​កបាំងមុខ​ធ្វើអោយ​លោក​គិត​អ្វី​លែងឃើញ​? នៅក្នុង​ឱកាស​នោះដែរ​តំណាង​ប្រជាពលរដ្ឋ​បាន​ធ្វើការ​ជំទាស់​យ៉ាង​ដាច់ខាត ដោយ​ប្រកាន់​ជំហរ​យ៉ាងរឹងមាំ​ក្នុងការ​ទាម​ទាយ​កដី​បឹង​តា​អឿ​នេះ​មក​ទុកជា​សម្បត្តិ​រដ្ឋ ដោយ​មិន​អនុញ្ញាតិ​អោយ​បុគ្គល​ណា​ម្នាក់​យក​ដី​បឹង​នេះ​ទៅធ្វើជា​កម្មសិទ្ធិឯកជន​បានឡើយ​ដោយសារតែ​ពួកគេ​មាន​ឯកសារ​ក្នុង​ដៃ​គ្រប់គ្រាន់​ក្នុងការ​អះអាងថា​ក្បាលដី​លេខ​67​គឺជា​បឹង​បុរាណ​ ដែល​កើតមាន​ឡើងជា​យូរ​មកហើយ​។​បន្ទាប់ពី​តំណាង​ប្រជាពលរដ្ឋ​បានលើកឡើង យ៉ាង​ក្បោះក្បាយ​ពាក់ព័ន្ធ​ទៅនឹង​ដី​បឹង​នេះ​រួចមក លោក​អភិបាលស្រុក​សួន សា​វ៉េ​ត ដែល​កន្លងមក​បាន​ឈរលើ​ជំហរ​របស់​ប្រជាពលរដ្ឋ​នោះបាន​លើកឡើង​បញ្ជាក់​ទៅ​ក្រុមការងារ​ដែល​មកពី​សា​លា​ខេត្ត​ថា​គួរ​ណាស់​តែ​អនុញ្ញាតិ​អោយ​ប្រជាពលរដ្ឋ​ធ្វើការ​ស្តារ​បឹង​នេះ​បន្តទៅទៀត​ព្រោះ​រដូវវស្សា​កាន់តែ​ខិតជិត​មកដល់​ហើយ ម្យ៉ាងវិញទៀត​លោក​ក៏បាន​ស្គាល់ យ៉ាងច្បាស់​ដែរ​ថា​ទីតាំង​នេះ​ពិតប្រាកដ​ជា​បឹង​តា​អឿ​មែន​។ មាន​ប្រភព​អ្នក​យល់​ច្បាប់​មួយ​បាន​លើកឡើងថា​តំបន់​ណា​ដែល​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​បាន​ចងក្រង​ជា​ប្រព័ន្ធ​និង​ចេញ​ជា​ប្លង់រឹង​ហើយ​នោះ គឺ​មិនអាច​មានការ​កែប្រែបាន​ឡើយ ព្រោះ​គេ​បាន​ កំណត់​ព្រំដី​រួចទៅហើយ ដូច្នេះ​ការដែល​យក​ដី​បឹង​មក​ពុស​បែង​ចែកជា​ដី​កម្មសិទ្ធិ​តាម​ក្រោយ ហើយ​ភាគី​ ដែល​បំពាន​នោះ​ប្លង់រឹង​ក៏​គ្មាន ឯការ​ផ្តិតមេដៃ​ទទួលស្គាល់​ព្រំដី​ពី​សំណាក់​ប្រជាពលរដ្ឋ​ដែល​នៅ​ជិតខាង​ក៏​គ្មាន គឺ​មិនអាច​យក​ជា​ផ្លូវការ​បានទេ​។​ក្នុងនោះ​លោក​អ៊ូ ដា​រី​បាន​គំរាម​ប្រជាពលរដ្ឋ​ថាបើ​ដោះស្រាយ​មិន​ចេញ​រឿងនេះ​នឹងត្រូវ​បញ្ជូន​ទៅកាន់​តុលាការ តែ​ទោះបីជា​យ៉ាងណា​ក៏​ប្រជាពលរដ្ឋ​នៅតែ​បន្ត​ការទាមទា​បឹង​នេះ​មក​ទុកជា​សម្បត្តិ​រដ្ឋ​ដដែល​ទោះបីជា​ទៅដល់​ទីណា​ក៏ដោយ​ព្រោះ​ពួកគេ​យល់ថា​ការទាមទា​នេះ​ពុំមែន​យកមក​ទុកជា​សម្បត្តិ​របស់​បុគ្គល​ណា​ម្នាក់​ឡើយ ដោយ​គ្រាន់តែ​ចង់បាន​ទឹក​យកមកប្រើ​ប្រាស់​នៅក្នុង​សហគមន៍​តែប៉ុណ្ណោះ ព្រោះ​នៅ​តំបន់​នេះ​គ្មាន​ប្រភពទឹក​ទាល់តែសោះ​។​image
> ដោយ​មិនអាច​ជំនះ​ចិត្ត​ប្រជាពលរដ្ឋ​ដែល​នៅក្នុង​សហគមន៍​បឹង​តា​អឿ​បាន​ទើប​ការជួបគ្នា​
> ដើម្បី​រក​ដំណោះស្រាយ​ត្រូវបាន​ប្រកាស​រំសាយ ដោយ​ក្រុមការងារ​សាលាខេត្ត​នឹងធ្វើ​ការ​គាស់​ហៅ​ ភាគី​ម្ខាង​ទៀត​អោយចូល​ខ្លួន​មក​សាលាស្រុក​ជា​ក្រោយ​ដើម្បី​ធ្វើការ​សាកសួរ​ម្តង ក្នុងន័យ​ប្រមូល​ព័ត៌មាន​នេះ​យកទៅ​ជូន​លោក​អភិបាលខេត្ត​ដើម្បី​ពិចារណា​និង​សម្រេច​ជា​ក្រោយ​៕​