​ក្រុមនិស្សិត​ជិត​៥០​នាក់​រួម​និង​ព្រះសង្ឃ​២​អង្គ​ធ្វើដំណើរ​ទៅកាន់ តំបន់​ព្រៃ​ឡង​ត្រូវបាន​រារាំង​ដោយ​សមត្ថកិច្ច​

0

​ខេត្តស្ទឹងត្រែង ៖ ក្រុ​មា​និស្សិត​ប្រមាណ​ជិត​៥០​នាក់​រួម​និង​ព្រះសង្ឃ​២​អង្គ​ធ្វើដំណើ​រថយន្ត​ចំនួន​៣​គ្រឿង​មកពី​រា​ធានី​ភ្នំពេញ​ក្នុង​គោលបំណង​ឆ្ពោះទៅ​តំបន់​ព្រៃ​ឡង់ តែ​ត្រូវបាន​អាជ្ញាធរ មាន​សមត្ថកិច្ច ដាក់​កម្លាំង​ការពារ និង​រារាំង ក្រោម​បញ្ជា​របស់​អាជ្ញាធរខេត្ត មិនអោយ​ធ្វើដំណើរ ក្នុង​គោលបំណង​ចុះទៅ​សិក្សា​លើ​ធនធានធម្មជាតិ ។​
​ក្រុមនិស្សិត​ត្រូវបាន​អាជ្ញាធរ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ខេត្តស្ទឹងត្រែង ដាក់​កម្លាំងប្រដាប់អាវុធ​ចុះ​រារាំង​នៅវេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​១៣ ឧសភា​២០១៥​នៅ​ចំណុច​ត្រើយ​ខាងលិច គល់ស្ពាន​មិត្តភាព កម្ពុជា​-​ចិន មេគង្គ​ស្ថិត​ក្នុងភូមិ​អូរ​ត្រែ​ល ឃុំ​ថា​ឡា ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ស្ទឹងត្រែង ។​
​នៅក្នុង​ការចុះ​រារាំង​របស់​សមត្ថកិច្ច​នោះ ត្រូវបាន​ក្រុមនិស្សិត​និយាយថា​ពួកគាត់​ធ្វើដំណើរ​មកពី​ភ្នំពេញ​នេះ​ក្នុង​គោលបំណង ចុះទៅ​សិក្សា​ស្វែ​យល់ អំពី​ធន់​ធាន​ធម្មជាតិ​នៅក្នុង​តំបន់​ព្រៃ​ឡង់ ជាពិសេស​សិក្សា​អំពី​ព្រៃឈើ ម្យ៉ាងទៀត​ក្នុង​គិល​បំណង​ចុះទៅ​អប់រំ​ពន្យល់​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែលរ​សើ​នៅ​តំ បន់​នោះ អោយ​ចេះ​ជួយ​ថែរក្សា​សម្បត្តិ​ធម្មជាតិ តែ​ធ្វើដំណើរ​មកដល​ចំណុច​ស្ពាន​មេគង្គ​ត្រើយ​ខាងលិច​ក៏​ត្រូ​បាន​អាជ្ញាធរ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ជា​កំលាំង​ក​ការពារ​មិន​អោយទៅ ដោយ​ចោទថា​មិនមាន​ច្បាប់​អនុ​ញ្ញា​ត្តិ​។​
​ ​ដោយឡែក​អាជ្ញាធរ​ស្រុក​បាន​ថ្លែង​ប្រាប់ថា ការ​ចុះមក​ដោយ​មិនបាន​សុំ​ការ​អនុ​ញ្ញា​ត្តិ​ជាមុន​និង​មានការ​ប្រមូលផ្តុំ ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ទើប​អជ្ញាធរ​ធ្វើការ​រារាំង សួ​រក​ច្បាប់​ទំលាប់ ហើយ​ការ​មក​មនុស្ស​ច្រើន​នាក់​បែបនេះ គឺជា​រឿង​មួយ​ដែល​អាជ្ញាធរ មានការ​ព្រួយ​បារ​ម្មណ៍ ក្នុង​ការពារ​សន្តិសុខ ទើប​លោក​សំណូមពរ​និស្សិត ទាំងនោះ​វិលត្រឡប់​ទៅវិញ ។​
​ពាក់ព័ន្ធ​និង​ព្រៃ​ឡង់ ដែលមាន​ព្រំប្រទល់​ជាប់​គ្នា​ចំនួន​៤​ខេត្ត មាន​ខេត្តកំពង់ធំ​ខេត្តក្រចេះ ខេត្តព្រះវិហារ និង​ខេត្តស្ទឹងត្រែង ដែលមាន​ក្រុមនិស្សិត​អះអាងថា​ផ្ទៃដី​៣០​ម៉ឺន​ហិកតា​ប​ច្ច​ប្បន្ន​កំពុង​រង​ការកាប់​ទន្ទ្រាន ពី​សំណាក់​ក្រុម​ឈ្ម​ញ​ខិលខូច និង​ក្រោម​ការឃុបឃិត ជាមួយ​អ្នកមានអំណាច​មួយចំនួន ស្ទើរ​រលាយ​ហិនហោច​ដោយ​មិនបាន​គិតពី​ផលប្រយោជន៍​ជាតិ​។​IMG_20150513_180219
​ទាក់​ទង់​និង​បញ្ហា​ខាងលើនេះ ក្រុមនិស្សិត​ដែល​ចុះមក​មិនមាន​ការសុំច្បាប់​អនុ​ញ្ញា​ត្តិ ពី​អាជ្ញាធរ​អោយបាន​ត្រឹមត្រូវ​នោះ ត្រូវបាន​ក្រុម​សមត្ថកិច្ច​រារាំង មិនអោយ​បន្តដំណើរ​ទៅមុខទៀត​នោះទេ ហើយ​នៅ​ព្រឹក​ថ្ងៃទី​១៤​ខែឧសភា​នេះ ក្រុមនិស្សិត​ទាំង​៣​រថយន្ត​បានធ្វើ​ដំណើរ​ទៅកាន់​ខេត្ត ក្នុង​គោលបំណង​រក​ផ្លូវ​ផ្សេង​វិញ​៕IMG_20150513_180215 IMG_20150513_180210 IMG_20150513_180205