កូន​ចិត្ត​ដិ​រ​ច្ឆា​ន​កាប់​ឪពុក​មួយ​កាំបិត​បណ្តាល​អោយស្លាប់​ ​ព្រោះតែ​ឪពុក​ស្តីបន្ទោស​រឿង​រាំ​ធុងបាស​

​កំពង់ធំៈ នៅ​ភូមិ​អណ្តោត​ថ្មី​ខាងកើត មាន​ហេតុការណ៍​មួយ​បាន​កើតឡើង​បណ្តាលអោយ​បុរស​វ័យ​អាយុ ៥១​ឆ្នាំ ស្លាប់​ភ្លាមៗ​ដោយសារតែ​កូនប្រុស​បង្កើត​កាប់​មួយ​កាំបិត​ព្រោះតែ​ឪពុក​ស្តីបន្ទោស​បន្តិចបន្តួច ពី​បញ្ហា​រាំ​ធុងបាស់​  ​ជុំវិញ​ករណី​កូនបង្កើត​កាប់​ឪពុក​ខ្លួនឯង​បណ្តាល​DSC00357អោយស្លាប់​នេះ​បើតាម​បងស្រី​ដែលជា​ប្រពន្ធ​បុរស​គ្រោះ​ឈ្មោះ អិន និ​ម អាយុ ៥៥​ឆ្នាំ ដែល​ត្រូវជា​ម្តាយបង្កើត​របស់​ជនដៃដល់ បាន​និយាយ​រៀបរាប់​ទាំង​អួលដើមករ​ប្រាប់​អ្នកយក​ពត៌មាន​យើង​អោយដឹងថា មុនពេល​ឈានដល់​ការឈ្លោះប្រកែក​គ្នា​រវាង​ឪពុក និង​កូន គឺ​ផ្តើមឡើង​ដោយសារ​កូន​របស់គាត់​បាន​ជិះ​ម៉ូតូ ទៅ​រាំ​ធុងបាស​កាលពី​យប់​ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០១៥ លុះដល់​ព្រឹក​ឡើង​ថ្ងៃទី ១៣ ឪពុក​បានឃើញ​ម៉ូតូ បែក​ស្តុ​ប​ខាងក្រោយ និង ខាងមុខ ទើប​គាត់​សួរ​ទៅកាន់​កូន​ដែលជា​ជនដៃដល់ ហេតុអ្វី​បានជា​ម៉ូតូ​បែក​ស្តុ​ប​ទាំងមុខ​ទាំងក្រោយ ទើប​កូន​ឆ្លើយ​ប្រាប់​ឪពុក​វិញ​ថា ស្តុ​ប​ម៉ូតូ​បែក​នោះ​មិនដឹង​អ្នកណា​វាយ​ទេ​ព្រោះ​ខ្ញុំ​កំពុង​ចូល​រាំ ក្រោយមក​កូន​ក៏បាន​យក​ម៉ូតូ​ទៅអោយ​ជាង​ធ្វើ​នៅក្នុង​ភូមិ​បាក់ស្នា តែ​លុះដល់​វេលា​ម៉ោង ១៧ និង ៣០​នាទី ល្ងាច​ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០១៥ ឪពុក​ឃើញ​កូន​មកដល់​ផ្ទះ​ក៏បាន​ស្តីបន្ទោស ទើប​មានការ​តមាត់​គ្នា​រវាង​ឪពុក​និង​កូន ទើប​ឪពុក​បាន​ពោល​ពាក្យ​ទៅកាន់​កូន​ថា បើ​ឯង​នៅ​ធ្វើ​អីចឹង​ទៀត​យើង​នឹង​វាយ​ឯង ទើប​ឪពុក​ស្ទុះ​ចុះពីលើផ្ទះ​មករក​វាយ​កូន តែ​អកុសល ចុះ​ដល់​កាំជណ្តើរ​ជាន់​ទី​បី ក៏ត្រូវ​កូន ដិ​រ​ច្ឆា​ន កាន់​ឪពុក​មួយ​កាំបិត ចំ​ឆ្អឹងជំនី ខាងឆ្វេង បណ្តាលអោយ​ប្រកាច់​ស្លាប់​ដេកស្លាប់​ក្នុង​ថ្លុកឈាម ។​

DSC00352ភ្លាមៗ​នោះ អ្នកជិតខាង​ក៏បាន​ទូរស័ព្ទ​ប្តឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាក់ស្នា ភ្លាមៗ​នោះ គេ​ឃើញ​លោក នុត សុផល នាយប៉ុស្តិ៍​បាក់ស្នា ដឹកនាំ​កម្លាំង​ទៅ​កន្លែងកើតហេតុ ហើយ​លោក​ក៏បាន ដេញតាម​ពីក្រោយ​ជនដៃដល់​ហើយ​លោក​បានបញ្ជាក់​បន្ថែមថា ដោយសារតែ​ភូមិសាស្ត្រ​នោះ​មាន ព្រៃ​ច្រើនពេក​ទើប​កម្លាំង​របស់លោក​ពិបាក​ក្នុង​ការរុករក តែ​ប្រហែលជា​ប៉ុន្មាន​ម៉ោង​ក្រោយមក​កម្លាំង​របស់លោក​ក៏​ប្រទះឃើញ​ជនដៃដល់​ជិះ​ម៉ូតូ​មួយគ្រឿង​អត់​បើកភ្លើង ទើប​លោក​បញ្ជា​អោយ​កូនចៅ​ធ្វើការ​ស្ទាក់​ជនដៃដល់​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​នៅ​ពីមុខ​ក៏​ផ្តួល​ម៉ូតូ​ហើយ​រត់​គេចខ្លួនបាត់​តែម្តង លោក នុត សុផល នាយប៉ុស្តិ៍​នគរបាល​បាក់​ស្នា លោក​ថា ម៉ូតូ​ដែល​ជនដៃដល់​ជិះ​នោះ​គឺ​លួច​ពី​ម្ចាស់​ចំការ​ដែល​ធ្វើ​ចំការ​នៅក្បែរ​ភូមិ​នេះ យកមក​ជិះ​ដើម្បី​គេចខ្លួន តែ​ត្រូវ​សមត្ថកិច្ច​យើង​ធើ្វ​ការស្ទាក់ចាប់​បាន​ម៉ូតូ ប្រគល់អោយ​ម្ចាស់​ដើម​វិញ ។​

DSC00353​ជុំវិញ​ករណី​កូន​ចិត្ត​ដិ​រ​ច្ឆា​ន​កាប់​ឪពុក​ខ្លួនឯង​បណ្តាលអោយ​ស្លាប់​នេះ លោក​បានបញ្ជាក់​ពី​អត្តសញ្ញាណ របស់​ជនដៃដល់ ឈ្មោះ ម៉េ​ស មិ ភេទ​ប្រុស អាយុ ២១​ឆ្នាំ បាន​កាប់​ទៅលើ​ឪពុក​បង្កើត​ខ្លួនឯង​ឈ្មោះ គី មន ភេទ​ប្រុស អាយុ ៥១​ឆ្នាំ រស់នៅ​ភូមិ​អណ្តោត​ថ្មី​ខាងកើត ភូមិ​បាក់ស្នា ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ចំនែក​ម្តាយ​ជនដៃដល់ ឈ្មោះ អិន និ​ម អាយុ ៥៥​ឆ្នាំ មានកូន​បង្កើត​បីនាក់ កូន​ដិ​រ​ច្ឆា​ន​ជា​កូន​ទី​ពីរ បច្ចុប្បន្ន​សាកស​ពបុរ​ស​ខាងលើ​ត្រូវបាន​យកទៅ​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី ចំណែកឯ​កូន ដិ​រ​ច្ឆា​ន កាប់​ឪពុក​សម្លាប់​ត្រូវបាន​សមត្ថកិច្ច​កំពុង​ដុតដៃដុតជើង ធ្វើ​ការតាមប្រមាញ់​ដើម្បី​ចាប់ខ្លួន​ដើម្បី​បន្ទា​ទោស​ទៅតាម​ផ្លូវច្បាប់​៕ ប៊ុន​រិទ្ធី​

DSC00355
​ ​