​ឯកឧត្តម ឈិ​ត សុខន ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យមើល​ប្រព័ន្ធ​ចុះ​រោះ​ទឹល​ស្អុយ​នៅ​ឆ្មេ​រ​អូរ​ឈើទាល​

0

​ខេត្ត​ព្រះសីហនុ
​ ​កាលពី​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៥ ឯកឧត្តម ឈិ​ត សុខុន អភិបាល នៃ​គណ​អភិបាលខេត្ត ព្រះសីហនុ ដឹកនាំ​មន្ត្រី​មន្ទីរជំនាញ​ពាក់​ពន្ធ មាន​មន្ទីរ​សា​ធា​រណះ​ការ និង​ដឹកជញ្ជូន មន្ទីរ​ទេសចរ​ណ៌ មន្ទីរ​បរិស្ថាន សាលាក្រុង​ព្រះសីហនុ ចុះ​ពិនិត្យមើល​ការស្តារ​បូម​លូ អាង​ចំរោះ​ទឹកស្អុយ​នៅ​តំបន់​ឆ្មេ​រ​អូ​ឈើទាល ។​
​ ​ក្នុង​ឪ​កាស​ចុះ​ពិនិត្យមើល​អាង​ចម្រោះ​នៅ​ឆ្មេ​រ​អូ​ឈើទាល ឯកឧត្តម ឈិ​ត សុខុន មានប្រសាសនថា អាជ្ញាធរ​ក្រុង ខេត្ត​បានចេញ​សេចក្តីជូនដំណឹង​ដល់​បងប្អូន​ម្ចាស់​អាជីវករ ដែល​ប្រកប​មុខ រប​រកស៊ី​នៅតាម​ឆ្មេ​រ​សមុទ្រ តាំង​អស់​ត្រូវ​ចូលរួម​សហការ​ក្នុងការ​ថែរក្សា​បរិស្ថាន​អនាម័យ​នៅតាម​តំបន់​ឆ្មេ​រ ជាពិសេស​នៅតាម​តូប​របស់ខ្លួន​ឪ្យ​បាន​ស្អាត ចៀសវាង​ការបង្ហូរ​កាកសំណល់​រឹង រាវ​ចូលក្នុង​សមុទ្រ ប្រសិនបើ​បងប្អូន​អា​ជីក​រណា​មិន​គោរព​ទៅតាម​ការជូនដំណឹងរ​បស់​សាលាក្រុង សាលាខេត្ត​ទេនោះ យើង​នឹងធ្វើ​ការបិទ​អាជីវកម្ម​នោះ​ទាំងស្រុង ព្រោះ​ការជូនដំណឹង​របស់​អា​ជ្ញា​ធរ​ហាក់បីដូចជា អាជីវករ​ដែល​ប្រកបមុខរប​មិន​គោរព​តាម​សេចក្តីជូនដំណឹង​ពី​អាជ្ញាធរ ។​
​ ​ឯកឧត្តម បាន​បន្តថា ការសំអាត​បរិស្ថាន​មិនអាច​ធ្វើ​តែ​អាជ្ញាធរ​បានទេ ត្រូវមាន​ការសហការ​ចូលរួម​ពី​បងប្អូន​អាជិ​វករ ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ផងដែរ ទើប​បរិស្ថាន ដូច្នេះ​យើង​ត្រូវ​ចូលរួម​សហការ​ទាំងអស់​គ្នា ដោយ​កន្លងមក​អាជ្ញាធរ​បាន​ដឹកនាំ​ក​ម្លាំំ​ង​មន្ត្រី​ក្រោម​ឪ​វាទ​ចូលរួម​សំអាត​បរិស្ថាន នៅតាម​ផ្លូវ​សា​ធា​រណះ ជាពិសេស​កន្លែង​ទេសចរ​ណ៌​តំបន់​ឆ្មេ​រ ធ្វើយ៉ាងណា​ឪ្យ​បរិស្ថាន​នៅតាម​តំបន់​នោះ​មាន​អនាម័យ​ល្អ ដើម្បី​បំរើសេវា​ជូន​ភ្ញៀវ​បានល្អ សកស​ម្យ​ជាតា​រា​រះ​នា​ទិស​នារ​តី ។20150515_074945
​ ​ក៌​ប៉ុន្តែ​ទោះបី​អាជ្ញាធរ​ក្រុង ខេត្ត ខិតខំ​ពង្រឹង​អនាម័យ​នៅតាម​តំបន់​ទេសចរ​ណ៌​យ៉ាងណា​ក៌​ដោយ គេ​នៅ​ឃើញ​សកម្មភាព​ទឹក​ស្អូ​យ​នៅតាម​តំបន់​មួយចំនួន​នៅតែ​បន្ត​ហូរ​ចូលទៅក្នុង​សមុទ្រ​នៅជាប់​របង​ក្រុមហ៊ុន (​អា​រី​ស្តុ​ន​) ធ្វើ​ឪ្យ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​មានការ​រ​អូ​រថា ដោយសារ​មាន​ទឹកស្អុយ​ហូរ​ចូលទៅក្នុង​សមុទ្រ ធ្វើ​ឪ្យ​ការចុះទៅ​ងូតទឹក​សមុទ្រ​មាន​ក្លិន​មិនល្អ និង​កន្លែង​ខ្លះទៀត​ទឹកសមុទ្រ​មាន​ពណ៌​ខ្មៅ ស្អូ​យ រមាស់​ទៀតផង ហើយ​សកម្មភាព​ទឹកស្អុយ​នេះ​នៅតែ​បន្ត​រហូតមក​ជាង​ពីរ​ឆ្នាំ​មកហើយ ។00347.MTS_snapshot_00.07_[2015.05.15_09.19.55] 00350.MTS_snapshot_00.00_[2015.05.15_09.20.42] 20150515_074939