រថយន្ត​ដឹក​ថ្ម​ក្រុមហ៊ុន​ចិន​ធ្វើ​ផ្លូវជាតិ​លេខ​៦ ធ្លាក់​ចិញ្ចើមថ្នល់​បុក​តូប​ប្រជាពលរដ្ឋ​ខូច​អស់​ចំនួន​២​តួ​ប

0

​សៀមរាប​៖​ថ្ងៃទី​១៤​ខែឧសភា​ឆ្នាំ​២០១៥​វេលា​ម៉ោង​៣.៥០​នាទី​ល្ងាច​រថយន្ត​ដឹក​ថ្ម​ក្រុមហ៊ុន​ចិន​ម៉ាក​ពុ​យ​សូ​គ្មាន​ផ្លាកលេខ​បើកបរ​មកពី​ទិស​ខាងជើង​ផ្ទុក​ថ្ម​ពេញ​បើក​ក្នុង​ល្បឿន​លឿន​វ៉ា​គ្នា​ជ្រុល​ចង្កូត​ធ្លាក់​ចិញ្ចើមថ្នល់​បុក​តូប​លក់​អីវ៉ាន់​ប្រជាពលរដ្ឋ​ភូមិ​ខ្វាវ ឃុំ​ខ្វាវ ស្រុក​ជីក្រែង4 ខេត្តសៀមរាប​។
​លោក​អនុ​សេនី​យ៏​ឯក​ហុក វ៉ាន់ មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ខ្វាវ​បាន​ឲ្យ​យើង​ដឹងថា រថយន្ត​ក្រុមហ៊ុន​ចិន​ដឹក​ថ្មរ​នេះ​បើកបរ​មកពី​ទិស​ខាងជើង​ទៅ​ទិស​ខាងត្បូង បាន​បើកបរ​ប្រជែង​គ្នា​យក​ចង្កូត​មិនទាន់​ជ្រុល​ធ្លាក់​ចិញ្ចើមថ្នល់​ទៅបុក​តូប​លក់​អីវ៉ាន់​របស់​ប្រជាពលរដ្ឋ​ចំនួន​២​តូប​បណ្តាល​ឲ្យ​ខូចខាត​តូប​នឹង​សម្ភា​រះ​អស់ទាំង​ស្រុង ម្ចាស់​ដែល​ត្រូវបាន គេ​ស្គាល់ឈ្មោះ គឹម ហ៊​ន ភេទ​ស្រី​មាន​ទីលំនៅ​ភូមិ​ខ្វាវ​ឃុំ​ខ្វាវ ស្រុក​ជីក្រែង​ខេត្តសៀមរាប​ទី ២. ឈ្មោះ ថុង ណេង ភេទ​ប្រុស​មាន​ទីលំនៅ​ភូមិ ឃុំ​ជាមួយគ្នា​។​3
​លោក​បាន​បន្តរ​ទៀតថា ការបង្ករ​គ្រោះថ្នាក់​ចរាចរ​នេះ​មិន​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​អ្នកណាម្នាក់​ទេ តែ​វា​ជាការ​ធ្វេសប្រហែស​របស់​អ្នកបើកបរ ក្នុង​ការបើក​ប្រជែង​គ្នា ចំណែកឯ​អ្នកបើកបរ​រថយន្ត​ក្រោយពី​កើតហេតុ​ក៏​ពន្លត់​រថយន្ត​រួច​ចុះ​ពីលើ​រថយន្ត​រត់ឡើងរ​ថ​យន្ត​មួយទៀត​បន្តរ​ដំណើរ​ទៅកាន់​ការដ្ឋាន​របស់គេ​នៅក្នុង​ស្រុក​ជីក្រែង​ដោយ​សុវត្ថិភាព​។​
​សូមបញ្ជាក់​ផងដែរ​ថា ករណី​គ្រោះថ្នាក់​ដែល​បង្ករ​ឡើង រថយន្ត​របស់​ក្រុមហ៊ុន​ដឹក​ដី​នេះ កាលពី​ដើមខែ​កន្លងមក ក៏បាន​បុក​ម៉ូតូ​បុរស​ម្នាក់ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​ផងដែរ រហូតមកដល់​ពេលនេះ​គឺជា​ករណី​គ្រោះថ្នាក់​ម្តង ទៀត​ដោយ​បើករថយន្ត​ចូលទៅ ក្នុង​តូប​លក់​អ៊ី​វ៉ាន់ ទាំង​កំរោល តែ​មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​គ្រោះថ្នាក់​នោះទេ តែ​សំណាងល្អ​ក្នុង​ហេតុការណ៍​នេះ មិនមាន​មនុស្ស​នៅក្នុង​រោង និង​រោង​មួយទៀត​មនុស្ស​បាន​រត់​ចេញ​ទាន់ កុំ​អី​ហេតុការណ៍​នេះ និង​ក្លាយជា​សោធ​វិនាសកម្ម​ដ៏​រន្ធត់​ជាមិនខាន ក្រោយពី​កើតហេតុ សមត្ថកិច្ច​បាន​នាំ​រថយន្ត​បង្ករ​យកទៅ​រក្សាទុក​ប៉ុស្តិ៍​រដ្ឋបាល​ដើម្បី​ដោះស្រាយ​តាម​និតិ​វិធី​នៃ​ច្បាប់​។​2
​ប្រជាពលរដ្ឋ​បាន​សំណូមពរ ឲ្យ​សមត្ថកិច្ច​ជួយ​ធ្វើ​ការណែនាំ រថយន្ត​របស់​ក្រុមហ៊ុន​ដឹក​ថ្ម តាម​បណ្តោយ​ផ្លូវលំ​មួយ​ខ្សែ​នេះ ដោយសារតែ​ការបើកបរ​របស់​តៃកុង​ឡាន ពុំមាន​ការប្រុងប្រយ័ត្ន និង​មិន​គិតពី​សុ​វត្តិភាព​របស់​ប្រជាពលរដ្ឋ​នៅតាម​ដងផ្លូវ បណ្តាល​ឲ្យ​ដី​ហុយ​មើលគ្នា​ពុំ​ឃើញ បង្ករ​ឲ្យ​មាន​គ្រោះថ្នាក់​ជាច្រើន​ករណី មកហើយ ដោយ​ក្រុមហ៊ុន​ពុំមាន​ការបាញ់ទឹក​នោះទេ ។​ដោយ ព្រុំ សុខា​5