​លោក​កែ​គឹមយ៉ាន​តាមរយះ​លោក​អាត់​ខែម​បាន​នាំយក​អំណោយ​ទៅ​ចែក​ឲ្យ​ក្មេងស្រី​ដែល​ដើមឈើ​សង្កត់​លើ​រយះពេល​កន្លងមក​

0

​ខេត្តបន្ទាយមានជ័យ​
​លោក​កែ​គឹមយ៉ាន​តាមរយះ​លោក​អាត់​ខែម​បាន​យក​នាំយក​អំណោយ​គ្រឿងឧបភោគ​និង​បរិភោគ​និង​ថវិការ​មួយចំនួន​យកទៅ​ចែកជូន​ឲ្យ​ក្មេងស្រី​ម្នាក់​ដែល​ត្រូវ​ដើមឈើ​រលំ​សង្កត់​បណ្ដាលឱ្យ​រងរបួស​ធ្ងន់​និង​ខូច​ម៉ូតូ​មួយគ្រឿង​ពេលដែល​កំពុងធ្វើដំណើរ​តាម​ដងផ្លូវ ដោយសារ​តែមាន​ខ្យល់​កន្ដ្រាក់​នោះ ។​អំណោយ​ទាំងនេះ​ត្រូវបាន​លោក​អាត់ ខែម សមាជិក​អចិន្ដ្រៃយ និង​ជា​ប្រធាន ក្រុមការងារ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​នាំយកទៅ​ប្រគល់ជូន​ក្មេងស្រី​រងគ្រោះ​និង​ក្រុមគ្រួសារ ដល់ផ្ទះ​ស្ថិតនៅ​ភូមិ​ចក សង្កាត់​ព្រះ​ពន្លា ក្រុង​សិរិ​សោភ័ណ ខេត្តបន្ទាយមានជ័យ​នៅ​ព្រឹក​ថ្ងៃទី​១៤​ខែឧសភា​ឆ្នាំ​២០១៥​។​អំណោយ ដែល​យកទៅ​ប្រគល់ជូន​ក្មេង ស្រី​ហេង ណា​រី អាយុ​១៧​ឆ្នាំ រូបនេះ រួមមាន ថវិកា​២០​ម៉ឺន​រៀល​និង​គ្រឿងឧបភោគ​បរិ​ភោ​មួយចំនួនទៀត ។​ថ្មីៗ​នេះ​កាលពី​វេលា​ម៉ោង​៥​និង ៣០​នាទី​ល្ងាច​ថ្ងៃទី​១២ ខែឧសភា​ក្មេងស្រី រងគ្រោះ​កំពុងបើក​ម៉ូតូ​តាមផ្លូវ​ទៅផ្ទះ​ស្រាប់​តែមាន​ខ្យល់​កន្ដ្រាក់​បោកបក់​មកលើ​រូបនាង​បណ្ដាលឱ្យ​ដួល​ដើម​ក្រសាំង​មួយ​ដើម​នៅ​មាត់​ស្ទឹង​នៅលើ​ថ្នល់​ធ្វើឱ្យ​នាងរង​របួស​ចំក្បាល ខ្នង ដៃ និង​ខ្លួន ហើយ​ម៉ូតូ​របស់​នាងរង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​ទៀតផង​។​imageក្រោយ​កើតហេតុ​ក្មេងស្រី​រងគ្រោះ ត្រូវបាន​បញ្ជូន ទៅ សម្រាក ព្យាបាល​នៅ​គ្លីនិក​ឯកជន ក្នុង​ក្រុង​សិរិ​សោភ័ណ​ខេត្ត ។​ក្រុមគ្រួសារ​របស់​ជន​រងគ្រោះ​បាន​ថ្លែង​ណ​គុណ​ដល់​លោក​កែ​គឹមយ៉ាន​ដែលមាន​ចិត្តសប្បុរស​ធ​ម៍​ចេះដឹង​ទុក​ធុ​រះ​ដល់​គ្រួសារ​ជនរងគ្រោះ​បាន​យក​អំណោយ​មក​ឲ្យ​កូន​គាត់​ដែល​កំពុង​សំរាក​ព្យាបាល​ជម្ងឺ​នៅផ្ទះ​គាត់​សូម​បួងសួង​ឲ្យ​ក្រុមគ្រួសារ​របស់លោក​ជួបប្រទះ​តែ​សេចក្តីសុខ​និង​សេចក្តីចំរើន​៕