លោក​អាត់​ខែម​បានដាក់​បញ្ជា​ឲ្យ​នគរបាល​នៅ​វ​រះ​៩១១ និង​៨៩១​បន្ត​ចុះ​ល្បាត​ក្នុង​មូលដ្ឋាន​ដើម្បី​ទប់ស្កាត់​បទល្មើស និង​រក្សា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​

0

​ខេត្តបន្ទាយមានជ័យ​
​កម្លាំង​នគរបាល​តាម​វរ​សេនា​តូច​ការពារ​ព្រំដែន​លេខ​៨៩១ និង​៩១១ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​បន្ត​ចុះ​ល្បាត​ក្នុង​មូលដ្ឋាន​របស់ខ្លួន​ដើម្បី​ចូលរួម​រក្សា​សុវត្ថិភាព និង​ទប់ស្កាត់​បទល្មើស​នានា​ដែល​អាច​កើតមានឡើង​ដូចជា​ការ​លួច​ឆ្លងដែន​ខុសច្បាប់​imageគ្រឿងញៀន​និង​ចោរកម្ម​ជាដើម​។​ការចុះ​ល្បាត​របស់​វ​រះ​ព្រំដែន​នោះ​នៅវេលា​ម៉ោង​៧​ព្រឹក​ថ្ងៃទី​១៤​ខែឧសភា​ឆ្នាំ​២០១៥​នៅ​ចំណុច​ព្រ​ប​តាម​ព្រំដែន​ខ្មែរ ថៃ​។​មន្ត្រីនគរបាល ខេត្តបន្ទាយមានជ័យ បាន​បញ្ជាក់ថា ដោយមាន​ការណែនាំ ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍ ត្រី​អាត់ ខែម ស្នងការ​នគ​បាល​ខេត្ត​បានដាក់​ចេញ​បញ្ជា​ឲ្យ​នគ​បាល​នៅតាម​វរ​ធ្វើ​ការចុះពង្រឹង​បញ្ហា​សន្តិសុខ និង ទប់ស្កាត់​បទល្មើស​នានា របស់ខ្លួន​ចុះ​ល្បាត ជាប្រចាំ​ងាយស្រួល ជួយ​អន្តរាគមន៍​នៅពេល​មាន​បញ្ហា​អ្វី​កើតឡើង​នោះ​របស់​ប្រជាពលរដ្ឋ​។​

image (1)
​ជាក់ស្តែង​នៅវេលា​ម៉ោង​៧​ព្រឹក​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៥ លោក​អនុសេនីយ៍ទោ​សាត់​ស៊ី​សុផាន់​ណា​នាយប៉ុស្តិ៍​អូរ​ល្ហុង​វរ​៨៩១ បាន​ដឹកនាំ​កម្លាំង​ចំនួន​៦​នាក់​អាវុធ AK៥​ដើម K៥៤​មួយ​ដើម សរុប​អាវុធ​ចំនួន​៦​ដើម​បាន​ដើរល្បាត​តាម​ខ្សែបន្ទាត់​ព្រំដែន​នៅក្នុង​ភូមិសាស្ត្រ​របស់ខ្លួន​ឃើញថា​គ្មាន អ្វី​ប្រែប្រួល​ទេ ។​រឺ​ឯ​កម្លាំង​ប៉ុស្ដិ៍​ការពារ​ព្រំដែន​ព្រៃ​គប់​នៃ​វរ​សេនា​តូច​លេខ​៩១១​មាន​ចំនួន​៨​នាក់​ដឹកនាំ​ដោយ​លោក​កែវ​បូរ៉ា​នាយប៉ុស្តិ៍​បានធ្វើការ​ដើរល្បាត​តាម​បន្ទាត់​ព្រំដែន ក្នុងភូមិ​សាស្ត្រ​របស់ខ្លួន​ឃើញថា ពុំមាន​អ្វី​ប្រែប្រួល​គួរ​ឲ្យ​កត់សម្គាល់​ឡើយ​។​លោក​អាត់​ខែម​បាន​និយាយថា​កំលាំង​វ​រះ​នៅតាម​ព្រំដែន​ចុះ​ល្បាត​ដើម្បី​ទប់ស្កាត់​រា ល់​បទល្មើស​ផ្សេងៗ​ដូច​ជាការ​ចែកចាយ​គ្រឿងញៀន ទប់ស្កាត់​ពលករ​ចំណាកស្រុក ចារកម្ម ពិសេស​ការរត់ពន្ធ​ទំនិញ​ខុសច្បាប់​វា​មាន​សា​រះ​សំខាន់​ណាស់​សំរាប់​ប្រជាពលរដ្ឋ​ដើម្បី​ភូមិ​ឃុំ​សុ​វត្តិភាព​៕​

image (2)