យុវជន​៣​នាក់​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន ជ្រុល​ទៅបុក​កង់​ពីក្រោយ បណ្តាលអោយ​រងរបួស​ធ្ងន់​-​ស្រាល ៣​នាក់ នៅលើ​ផ្លូវជាតិ​លេខ​៥ សង្កាត់​ខ្សា​ម

0

ក្រុង​កំពង់ឆ្នាំង​៖ ​យុវជន​៣​នាក់ បាន​របួស​ធ្ងន់ធ្ងរ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដោយសារ​អ្នកបើក​ម៉ូតូ​មកពី​ហូប​ការ​គេ​២​នាក់ បាន​ជិះ​បុក​កង់​ពីក្រោយ​ពេញទំហឹង ក្នុងទិសដៅ​ស្របគ្នា លើផ្លូវ​ជាតិ​លេខ​៥ ក្នុងភូមិ​ទី​៨ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង3 នៅ​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៥ ។​
​សមត្ថកិច្ច​នគរបាល​ចរាចរណ៍ ក្រុង​កំពង់ឆ្នាំង បានអោយដឹងថា មុនពេល​កើតហេតុ យុវជន​២​នាក់ មានឈ្មោះ យូ សុខ​ខេង អាយុ​២៧​ឆ្នាំ ជា​អ្នកបើក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ កំពង់ឆ្នាំង 1B-3852 ក្នុង​ល្បឿន​លឿន ចេញពី​ស៊ីការ​ដោយ​ឌុប​ឈ្មោះ សំ រិ​ទ្ធ អាយុ​២៦​ឆ្នាំ គេ​ទាំង​២​នាក់ រស់នៅ​ភូមិ​ត្រពាំង​អញ្ចាញ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ។ លុះ​មកដល់​ចំណុចកើតហេតុ ទំនងជា​គេ​បើក​ជែង​យានយន្ត​ណាមួយ ក៏បាន​ជ្រុល​ចង្កូត​ទៅបុក​កង់​មួយគ្រឿង កំពុង​ជិះ​ដោយ​យុវជន​ឈ្មោះ ដុង ឧ​ត្ត​ម អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ស្រែព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់​ឆ្នាំ ពីក្រោយ​ពេញទំហឹង បណ្តាលអោយ​ពួកគេ​ទាំង​៣​នាក់ ដួល​បោក​ក្បាល​ផ្ទប់​នឹង​ផ្លូវជាតិ រងរបួស​ធ្ងន់ធ្ងរ​ទាំ​ង​៣​នាក់ ដោយសារ​អត់​បាន​ពាក់មួក​សុ​វត្តិភាព ។​DSC04109
​ ​ភ្លាមៗ​នោះដែរ សមត្ថកិច្ច​បាន​ហៅ​រថយន្ត​សង្គ្រោះ មក​ដឹក​ជនរងគ្រោះ​ទាំង​៣​នាក់ ទៅកាន់​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ដើម្បី​សង្គ្រោះ​ព្យាបាល​បន្ទាន់​ផងដែរ ។​
​ក្រោយពេល​កើតហេតុ ម៉ូតូ​និង​កង់ ត្រូវបាន​សមត្ថកិច្ច ដឹក​យកមក​រក្សាទុក នៅក្នុង​អធិការដ្ឋាន​នគរបាល ក្រុង​កំពង់ឆ្នាំង កសាង​សំណុំរឿង​តាម​និតិ​វិធី ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ ត្រូវបាន​សមត្ថកិច្ច​ស​ន្និ​ដ្ឋា​ន​ថា បណ្តាលមកពី​បើកបរ​ក្នុងស្ថានភាព​ស្រវឹង និង​បើក​ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់ និង​មិនបាន​ពាក់មួក​សុ​វត្តិភាព ទើប​បង្កអោយមាន​គ្រោះថ្នាក់ រងរបួស​ក្បាល​ធ្ងន់ធ្ងរ​បែបនេះ ៕1