ថ្នាំញៀន​ជាង​១​គីឡូក្រាម និង​លុយ​ដុល្លារ​ក្លែងក្លាយ ជាង​២​ម៉ឺន​ដុល្លារ ត្រូវបាន​នគរបាល​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បើក​ប្រតិបត្តិ​ការចុះ​បង្ក្រាបបាន ពី​មេឃ្លោង​គ្រឿងញៀន​ដ៏​ធំ​ម្នាក់ ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​

0

​ ​កម្លាំង​នគរបាល​របស់​មន្ទីរ ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​អគ្គស្នងការ​នគរបាល​ជាតិ បាន​បើក​ប្រតិបត្តិការ​ឆ្មក់​ចុះបង្ក្រាប មេឃ្លោង​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​ម្នាក់ នៅ​ចំណុច​ផ្ទះល្វែង​លេខ​1B​ផ្លូវ​លូ​៥​ក្រុមទី​១ ភូមិ​ដំណាក់ ធំ​៣ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ នៅវេលា​ម៉ោង2​ប្រមាណ​២១​និង​០០​នាទី​យប់​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៥ ។
​ ​ការបើក​ប្រតិបត្តិការ​ចុះបង្ក្រាប​នេះ គឺធ្វើឡើង​ដោយមាន​ការដឹកនាំ​កម្លាំង នឹង​បញ្ជារ​ផ្ទាល់​ពី​សំណាក់ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី វ៉ាន់ កុសល នាយករង​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន និង​មានការ​ឯកភាព ពី​លោក សៀង សុខ ព្រះ រាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ផងដែរ ។
​ស្ត្រី​ជា​មេឃ្លោង​គ្រឿងញៀន​ខាងលើ មានឈ្មោះ ចាន់ សារ៉េត ( ហៅ តយ ) ភេទ​ស្រី អាយុ​៥០​ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​ខាងលើ ស្រុកកំណើត​មិន​ពិតប្រាកដ ។​
​ ​ឧ​ត្ត​ម​សេនីយ៍ វ៉ាន់ កុសល បានអោយដឹងថា​មុន​ឈានដល់​ប្រតិបត្តិការ​ចុះបង្ក្រាប​ស្ត្រី​ជា​មេឃ្លោង​គ្រឿងញៀន​ខាងលើនេះ​គឺ​កម្លាំង​សមត្ថកិច្ច​យើង​បានធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ​ជាច្រើន​នាក់ ដែល​ត្រូវជា​បក្សពួក​របស់​ស្ត្រី​ជា​មេឃ្លោង​។​ហើយ​ក្រោយពី​មានការ​សាកសួរ​នាំ​យ៉ាង​លំអិតលំអន់ ហើយ​នោះ​ក្រុម​ជនសង្ស័យ​ជា​បក្សពួក​បានផ្តល់​ចម្លើយ​ពី​ទីតាំង​លាក់ខ្លួន​របស់​ស្ត្រី​ជា​មេឃ្លោង​។ ទើប​នៅវេលា​ម៉ោង​២១​និង​៣០​នាទី​យប់​ថ្ងៃទី​១៤​ខែឧសភា​ឆ្នាំ​២០១៥​សមត្ថកិច្ច​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស គ្រឿងញៀន​បាន​បើក​ប្រតិបត្តិ​ការចុះ​ធ្វើការ​ឡោមព័ទ្ធ​បង្ក្រាប ទីតាំង​ខាងលើ​តែម្តងទៅ​។​1
​ជា​លិទ្ធ​ផល​ជាក់ស្តែង​ជុំវិញ​ប្រតិបត្តិការ​ចុះបង្ក្រាប​នេះ​សមត្ថកិច្ច​បានធ្វើ​ការដក​ហូត​បាន​នូវ​ថ្នាំញៀន​ប្រភេទ​ក្រាម​ស​ថ្លា ( ម៉ា​ទឹកកក ) ចំនួន​១​ថង់​ធំ​ដែល​ស្មើរ​នឹង​ជាង​១​គីឡូក្រាម , លុយ​ដុល្លារ​Copy ជាង​២​ម៉ឺន​ដុល្លារ ( ក្នុងនោះ​ក្រដាស​២០​ដុល្លារ​ចំនួន​១​ម៉ឺន​ដុល្លារ​និង​ក្រដាស​៥០​ចំនួន​៩៧០០​ដុល្លារ )​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​១​គ្រឿង ឧបករណ៍​សម្រាប់​ជក់​១​និង​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ជា​មេឃ្លោង​គ្រឿង​ញឿ​ន​ម្នាក់​។​
​ ​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ដែល​ដកហូត​បាន​ត្រូវបាន​សមត្ថកិច្ច​បញ្ចូនទៅ​កាន់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញឿ​ន​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​ដើម្បី​ធ្វើការ​សាកសួរ​នាំ​បន្ថែម​និង​ត្រៀម​កសាង​សំណុំរឿង​បញ្ចូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់​។​ចំណែក​ទីតាំង​ផ្ទះល្វែង​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​បិទទ្វារ​បណ្តោះអាសន្ន​រងចាំ​បើក​ការ​ស៊ើប​អ​ង្គេ​តប​ន្ត​ហើយនឹង​បើក​អោយ​ដំណើរការ​វិញ​នៅពេល​ក្រោយ ៕4