ស្ត្រី​ម៉ា​ហ្សា​ជនជាតិខ្មែរ​ពីរ​នាក់ និង​ជនជាតិ​វៀតណាម​ម្នាក់​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ករណី​ប្រើ​អំពើ​ហឹ​ង្សា​ទៅលើ​ភ្ញៀវទេសចរ​

0

​ ​
​ខេត្ត​ព្រះសីហនុ​នៅ​រសៀល​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៥ កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​បញ្ជូន​ស្រី​ម៉ា​ហ្សា​ចំនួន​៣​នាក់ ខ្មែរ​០២​នាក់ និង​វៀតណាម​ម្នាក់ ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ពី​ករណី​ប្រើ​អំពើ​ហឹ​ង្សា​ដោយ​ចេតនា​នៅលើ​ស្រី្ត​រងគ្រោះ នៅ​ចំណុច​ឆ្នេរ​អូ​ត្រេះស្ថិតនៅ​ក្រុមទី​០៨ ភូមិ​០៦ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។​
​ ​លោក​វរសេនីយត្រី វ៉ា ចាន់ថន នាយការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​និង​ជា​មន្ត្រីនគរបាល​យុត្តិធម៌​នៃ​អង្គភាព​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​ឪ្យ​ដឹងថា ដោយមាន​បណ្តឹង​របស់​ឈ្មោះ រស់ វុ​ធារ៉ា ភេទ​ស្រី អាយុ​៣៥​ឆ្នាំ រស់នៅ​រាជធានី​ភ្នំពេញ​អំពី​ករណីរ​ប្រើ​អំពើ​ហឹ​ង្សា​ដោយ​ចេតនា កាលពី​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៥ កម្លាំង​ជំនាញ​ចុះ​ទៅដល់​កន្លែងកើតហេតុ និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០៣​នាក់ បានជា​បន្តបន្ទាប់​កាលពី​វេលា​ម៉ោង ១៦ និង​៤៥​នាទី ។IMG-20150515-WA0013
​ ​ជនសង្ស័យ​ទី​១​មានឈ្មោះ ហ្វា​ង ធី​អៀង ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ជនជាតិ​វៀតណាម មុខរប​ម៉ាស្សា​នៅ​អាហារ​ដ្ឋា​ន​ហ្វី​ន​កូ មាន​ស្រុកកំណើត​ប្រទេស​វៀតណាម ។​ទី​២ សុខ ស្រីមុំ ភេទ​ស្រី អាយុ ២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ម៉ាស្សា​នៅ​អាហា​ដ្ឋា​ន​ហ្វី​ន​កូ ស្រុកកំណើត ឃុំ​ត្រពាំង​ល្ពៅ ស្រុក​ទឹកឈូរ ខេត្តកំពត ទី​៣ សួន សៀក​ថា ហៅ ម៉ា​យ ភេទ​ស្រី​អាយុ ៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ម៉ាស្សា ស្រុកកំណើត​ភូមិ​៣ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។ បានធ្វើ​សកម្មភាព​វាយ​ទៅលើ​ជនរងគ្រោះ​កាលពី​វេលា​ម៉ោង​១៦ និង​៤៥​នាទី​ថ្ងៃទី​១៤ ខែ ឧសភា ឆ្នាំ​២០១៥ នៅ​ចំណុច​ឆ្នេរ​អូ​ត្រេះ​បណ្តាល​ឪ្យ​រងរបួស​ដាច់​រលាត់​ក្រោម​បំពង់ក ផ្នែក​ខាងមុខ​ជាច្រើន​កន្លែង និង​ដាច់​រលាត់​ត្រចៀក​ខាងឆ្វេង និង​មាន​ស្នាម​ជាំ​នៅលើ​ក្បាលជង្គង់​ខាងស្តាំ និង​បណ្តាល​ឪ្យ​បាត់​ខ្សែក​លោហធាតុ​ពណ៌​ទង់ដែង​ចំនួន​០១​ខ្សែ និង​ក្រវិល​ម៉ាក​ប៉ែក​មាន​ដាំ​ត្បូង​ពេជ្រ​ចំនួន​០១​ចំហៀង ។IMG-20150515-WA0014
​ ​លោក​វរសេនីយត្រី វ៉ា ចាន់ថន បាន​ឪ្យ​ដឹងថា តាម​ការសាកសួរ និង​តាម​បណ្តឹង​ជនរងគ្រោះ សមត្ថកិច្ច​អាចសន្និដ្ឋាន​ថា ជនសង្ស័យ​ទាំង​០៣​នាក់ ពិតជា​សមគំនិត​គ្នា​ប្រើ​អំពើ​ហឹ​ង្សា​ដោយ​ចេតនា ទៅលើ​ជនរងគ្រោះ​ពិត​ប្រក​ដ​មែន ព្រមទាំង​ក៌​សាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង​០៣​នាក់ ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់ ៕ ​ ​ ​ ​IMG-20150515-WA0015