បក្សពួកកាច់សោ.ក.ម៉ូតូ១នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន រីឯម្នាក់ទៀតគេចខ្លួន

0

ខេត្តសៀមរាប៖ មុខសញ្ញាកាច់សោ.ក.ម៉ូតូចំនួន២នាក់ត្រូវបានកម្លាំងនគរបាលក្រុងសហការជាមួយនគរបាលប៉ុស្តិជ្រាវធ្វើការឃាត់ខ្លួនបានម្នាក់ និងម្នាក់ទៀតរត់រួចខ្លួន ខណៈសមត្ថកិច្ចកំពុងតាមប្រម៉ាញ់។ហេតុការចុះបង្ក្រាបករណីកាច់សោករម៉ូតូនេះធ្វើឡើងនៅវេលា--------------------ម៉ោង៧យប់ថ្ងៃទី១៤ខែឧសភាឆ្នាំ២០១៥ ស្ថិតនៅចំនុចភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខណៈជនសង្ស័យបំរ៉ុងយកម៉ូតូចេញទៅលក់ ហើយត្រូវបានចាប់បានម្នាក់ រីឯម្នាក់ទៀតគេចខ្លួនបាត់។លោកអនុសេនីយឯក នួន ស័ក្កិចំរើនរិទ្ធ អធិការរងទទួលបន្ទុកនគរបាលព្រហ្មទណ្ឌក្រុងសៀមរាបបានប្រាប់ថា បន្ទាប់ពីមានបណ្តឹងរបស់ពលរដ្ឋម្នាក់ដែលជនសង្ស័យបានចូលលួចក្នុងបរិវេណវិឡាឥណ្ឌូចិន ក្រុមទី២៥ ភូមិគ្រួស សង្កាត់ស្វាយដង្គំកាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៤ខែឧសភាឆ្នាំ២០១៥ ទើបកម្លាំងអធិការនគរបាលក្រុងបានសហការនគរបាលប៉ុស្តិជ្រាវរហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យតែម្តង។-----------------------------    លោកបន្តថា ជនសង្ស័យម្នាក់ដែលសមត្ថកិច្ចឃាត់បាន មាន ឈ្មោះ ឡឹង ឆនិមិត្ត ភេទប្រុសអាយុ២៣ឆ្នាំមានមុខរបរមិនពិតប្រាកដនិងម្នាក់ទៀតមានឈ្មោះ ធីភេទប្រុសអាយុប្រហែលជាង២០ឆ្នាំបានគេចខ្លួនបាត់។លោកបន្តថា វត្ថុតាងដែលសមត្ថកិច្ចដកហូតបានពីជនសង្ស័យមានម៉ូតូចំនួន២គ្រឿង ទី១ ម៉ាកសេ១២៥ ពណ៌ខ្មៅស្លាកលេខភ្នំពេញ១AZ.០២០២ ឆ្នាំ២០១១ឡើងតែមឆ្នាំ២០១២ និងទី២ ម៉ាកសេ១០០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ.៣៤០៧ ក.ច1។បន្ទាប់ពីដកហូតម៉ូតូបានពីជនសង្ស័យខាងលើសមត្ថកិច្ចក៏បានធ្វើការប្រគល់ម៉ូតូទៅឲ្យជនរងគ្រោះវិញដែលមានឈ្មោះ ញ៉ែម រត្តៈនា ភេទប្រុសអាយុ ២៣ឆ្នាំ មានមុខរបរធ្វើការនៅក្រុមហ៊ុនវិទ្យាឥណ្ឌូចិន រស់នៅក្រុមទី២៥ ភូមិគ្រួស សង្កាត់ស្វាយដង្គំ ។
បច្ចុប្បន្នជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់។ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ឱ្យម្ចាស់ដើមវិញ៕--------------------