ខេត្តបន្ទាយមានជ័យ
ដោយមើលឃើញនៅក្នុងផ្សារហ៊ុយឡេងមានសំរាមចាក់គរបាត់របា៉យពេញផ្យារមិនព្រមកើបយកទៅចាក់ចោយទុកគរចោលជាច្រើនថ្ងៃធ្វើឲ្យខ្លិនជះស្អុយយ៉ាងអាសោចមកលើពួកគាត់ទើបប្រជាពលរដ្ឋនិងអាជីវករលក់ដូរផ្សារហ៊ុយឡេងបានធ្វើការរិះគន់ចំពោះម្ចាស់ផ្សារថាទារលុយបានតែប្រមូលសំរាមយឺតទុកឲ្យល្អុយជះក្លិនដល់អ្នកលក់អ្នកទិញយ៉ាងខ្លាំង។ប្រជាពលរដ្ឋនិងអាជីវករបានប្រាប់ថាផ្សារហ៊ុយឡេងគឺជាផ្សារមួយដែលជាកន្លែងលក់ដូរបោះដុំដែលប្រជាពលរដ្ឋទិញលក់បន្តហើយមានភ្ញៀវចេញចូលទិញដូរច្រើនជាងផ្សាផ្សេងៗក្នុងក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។ អាជីវកររិះគន់ថាផ្សារហ៊ុយឡេងទាក់ទាញភ្ញៀវចេញចូលច្រើនតែគ្មានបរិស្ថានគ្រប់គ្រាន់ដូចសម្រាមមានការយឿតយ៉ាវក្នុងយកទៅចោលទុកគំននៅរដូវវស្សាពេលភ្លៀងធ្លាក់មកបណ្តាលឲ្យមានក្លិនស្អុយប៉ះពាល់បរិស្ថានយ៉ាងខ្លាំង។គួរតែម្ចាស់ផ្សាពិនិត្យមើលឲ្យបានត្រឹមត្រូវឡើងវិញដើម្បីទាក់ទាញភ្ញៀវចេញចូលផ្សារឲ្យមានផាសុខភាពបន្ត។ ទាក់ទិននៃការរិះគន់របស់ប្រជាពលរដ្ឋនិងអាជីវករអំពីសំរាមដែលធ្វើឲ្យខូចបរិស្ថានផ្សារហ៊ុយឡេងនេះអ្នកពត៌មានបានព្យាយាមទំនាក់ទំនងសុំធ្វើការបកស្រាយរឿងយកលុយថ្លៃសម្រាមលឿនតែប្រមូលសម្រាមទៅចោលមានយឿតយ៉ាវនេះលោកប្រធានផ្សារហ៊ុយឡេងបាននិយាយថាលោកនិងខិតខំប្រមូលសំរាមយកទៅចាក់ចោលឲ្យទាន់ពេលវេលាមិនទុកយូរដូចមុនទេ៕