​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​ការ​ជាមួយ​សន្តិសុខ ចាប់​យុវជន​ទំនើង​២​នាក់​បង្ក​ ​ហឹ​ង្សា​ក្នុង​ក្លឹប​កំសាន្ត​សង្ស័យថា​ស៊ីផឹក​គ្មាន​លុយ​អោយគេ​

0

 

​កំពង់ឆ្នាំង​៖ យុវជន​សង្ស័យ​២​នាក់ ក្នុងចំណោម​បក្ខ​ពួកគេ​ជាច្រើន​នាក់ បាន​បង្ក​អំពើ​ហឹ​ង្សា​វាយតប់​គ្នា​នៅក្នុង​ក្លឹប​កំសាន្ត​មួយ ត្រូវបាន​កម្លាំង​សន្តិសុខ សហការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល​ក្រុង​កំពង់ឆ្នាំង ធ្វើ​ការចាប់​ឃាត់ខ្លួន​បាន​នៅវេលា​ម៉ោង ១១​និង​៣០​នាទី​យប់​ថ្ងៃទី​១៤ ខែ ឧសភា ឆ្នាំ​២០១៥ នៅក្នុង​ក្លឹប​កំសាន្ត ថ្មី យីហោ S.H ផា​ឡេស​ស្ថិតក្នុង ភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង និង​សង្ស័យថា​ស៊ីផឹក​អត់លុយ​អោយគេ​ទើប​បង្ករឿង ដើម្បី​គេចខ្លួន​។​ ​លោក ម៉ា យន្ត នាយផ្នែក​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​ក្រុង​កំពង់ឆ្នាំង បានអោយដឹងថាៈ យុវជន​សង្ស័យ​​ទាំង​២​នាក់​នោះ ១.​ឈ្មោះ សុខ ស្រ៊ី អាយុ​១៩​ឆ្នាំ ជនជាតិ​វៀតណាម ស្នាក់នៅ​ភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង​ក្រុង​កំពង់ឆ្នាំង និង​២.​ឈ្មោះ ហួត ឆៃ អាយុ​២០ ឆ្នាំមាន​ទីលំនៅ​នៅ​ភូមិ​កណ្តាល សង្កាត់​ផ្សារឆ្នាំង ។ ចំណែក​ជនរងគ្រោះ​រង​របួស​នៅក្នុង​អំពើ​ហឹ​ង្សា​ខាងលើនេះ​មាន ឈ្មោះ វី សុភា​រិ​ទ្ឋ អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ ក្នុងភូមិ​ថ្នល់​ថ្មី ឃុំ​ជ្រៃ​បាក់ ស្រុក​រលា ប្អៀ​រ ។​លោក​បាន​បន្តថាៈ មុនពេល​កើតហេតុ​យុវជន​សង្ស័យ​និង​បក្ខពួក មាន​គ្នាច្រើន​នាក់​បាន​ចូលទៅ​ផឹកស៊ី​នៅក្នុង​ក្លឹប​ខាងលើ ចាប់ពី​ម៉ោង​៩ រហូត​ម៉ោងជាង​១១​យប់ ក៏មាន​ជម្លោះ​ជាមួយ​ភាគី​ម្ខាង​ទៀត ទើប​ឈានដល់​ការ​គប់​ដប និង​កែវ​ដាក់គ្នា និង​បាន​ដេញ​វ៉ៃ​គ្នា​ក្នុង​ក្លឹប ទើប​សន្តិសុខ ក្លឹប សហការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល​ព្រទ​ណ្ឌ័​ព័​ទ្ឋ​ចាប់បាន​២​នាក់​ក្នុងចំណោម​បក្ខពួក​ជា​ច្រើ​នាក់ ។​ដោយឡែក​ជនរងគ្រោះរ​ង​ឈ្មោះ វី សុភា​រិ​ទ្ធ បាន​របួសធ្ងន់​បែកក្បាល​ត្រូវបាន​គេ​ដឹក​បញ្ជូនទៅ សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ ខេត្ត​។​ករណី​ខាងលើនេះ សមត្ថកិច្ច​ក៏មាន​សង្ស័យ​ផងដែរ​លើ​ក្រុម​ក្មេង​ទំនើង​ទាំងនោះ​ថា​៖​ដោយ​គ្មាន​លុយ​អោយ​ថ្លៃ​ផឹកស៊ី​ទៅ​ម្ចាស់​ក្លឹប ពេល​ជិត​ដល់​ម៉ោង​បិទ​ក្លឹប ក៏បង្ក​បញ្ហា​តែម្តង ព្រោះ​ពេល​សមត្ថកិច្ច​ចាប់បាន​ម្នាក់ៗ​គ្មាន​លុយ​១​រៀល ក្នុង​ហោប៉ៅ​នោះឡើយ ។DSC07064
​ ​យុវជន​សង្ស័យ​ទាំង​២​នាក់​នេះ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ក្រុង​កំពង់ឆ្នាំង កសាង​សំណុំរឿង​បញ្ជូនទៅ​ស្នងការ​ដ្ឋ​ន​នគរបាល​ខេត្ត​ដើម្បី​បំពេញ​សំណុំរឿង​បន្ថែម បញ្ជូនទៅ​តុលាការខេត្ត​តាម​និតិ​វិធី ដើម្បី​ចោទប្រកាន់ ផ្តន្ទាទោស​តាម​បញ្ញត្តិ​ច្បាប់​៕DSC07063