​សហគម​ន៏​ប្រឡាយទឹក​អង្គ​គោរ​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​១១​ភូមិ ក្នុងស្រុក​កំពង់ស្វាយ​និង​ក្រុង​

0
user comment


​ស្ទឹងសែន សំនូមពរ​ដល់​រាជរដ្ឋាភិបាល ក្រសួង​ធន់​ធាន​ទឹក និង​ឧ​ត្តុ​និយម ជួយ​កសាង​ប្រឡាយទឹក​​សម្រាប់​ឲ្យ​ប្រជាជនមាន​ទឹក​បូម​បញ្ចូល​ស្រែ​ប្រាំ​របស់​ពួកគាត់​កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៥!​ ​លោក សៀ ជាវ ភេទ​ប្រុស​អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ​កោះ​គ្រប​បាយ ឃុំ​កំពង់​គោ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ជា​ប្រធាន​សហគម​ន៏​កសិករ​ប្រើប្រាស់​ប្រឡាយទឹក​អង្គ​គោរ​បាន​ឲ្យ​ដឹងថា​!​ស្ថា​នី​យ៏​បូមទឹក​​អង្គ​គោរ​នេះ​កសាងឡើង​ដំ​ឡើ​ការ​បាន​មកដល់​សព្វថ្ងៃ​នេះ​ក្រោម​ការជួយ​ជ្រោង​ជ្រែង​របស់​អង្គការ​កា​វាក់ និង​មន្ទីរ​ធន់​ធាន​ទឹក និង​ឧ​ត្តុ​និយម​ខេត្ត ឧបត្ថម្ភ​ថវិការ​ដោយ​ប្រទេស​អូស្ត្រាលី ដែលជា​ជំនួយ​អត់​ចំណង​
​ជា​ទឹកប្រាក់​សរុប​អស់​ជាង​១​លាន ៨០​ម៉ឺន​ដុល្លា សម្រាប់​កសាង​កា​រិ​ល័យ ស្ថា​នី​យ៏​បូមទឹក ម៉ាស៊ីនបូមទឹក និង​ប្រព័ន្ធ​ប្រឡាយ តែ​នៅ​មិនទាន់​បំពេញ​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​នៅឡើយ​!​លោក​បន្តរ​ទៀតថា ស្ថា​នី​យ៏​បូមទឹក​អង្គ​គោរ​នេះ​មាន​ម៉ាស៊ីនបូមទឹក​កំលាំង​ជា​៣០០​សេះ ដែល​អាច​ផ្គត់ផ្គង់​ទឹក​ជូន​ប្រជា​ពល​
​រដ្ឋ​ចំនួន​១១​ភូមិ​រួមមានៈ​១.​ភូមិ​កោះ​ក្រប​បាយ ២.​ភូមិ​ក្របៅ​កិន ៣.​ភូមិ​កំពង់​គោ​លើ ៤.​ភូមិ​កំពង់​គោ​ក្រោម ៥.​ភូមិ​កំពង់ធំ ៦.​ភូមិ​ខ្សាច់​ជីរ​ស់ ៧.​ភូមិ​បាក់​ទូក ៨.​ភូមិ​ពាន​គ្រែង ៩.​ភូមិ​អូរ​កន្ធរ​ជើង ១០.​ភូមិ​អូរ​កន្ធរ​ត្បូង និង​១១.​ភូមិ​អូរ​សំបួរ នៅលើ​ផ្ទៃដី​សរុប​ចំនួន​១២០០​ហិតា ដោយ​ក្នុង​១​ហិតា​តម្លៃ​៨០$​សម្រាប់​បូមទឹក​ពី​ប្រ​
​ឡាយ​ចូល​ស្រែ និង​១១០$ គឺ​ប្រជាពលរដ្ឋ​មិនចាំបាច់​បូមទឹក​នាំ​តែ​ខាត​កំលាំង​និង​អស់​ប្រេង​នោះទេ គឺ គ្រាន់តែ​បើកទ្វា​ទឹក​ទៅ​ទឹកនឹង​ហូរ​ចូល​ស្រែ​ដោយ​ខ្លួនឯង​ហើយ​!​ក្នុងនោះដែរ​ក៏មាន​ប្រជាពលរដ្ឋ​មួយចំនួន​តូច​គាត់​មិន​ព្រម​បង់លុយ​ឲ្យ​សហគម​ន៏​នោះទេ​!​ដោយ​គាត់​មើលឃើញថា លោក ស្រី ណា​ល់ ប្រធាន​ក្រុម ប្រឹក្សា​ឃុំ​កំពង់​គោរ​ដែលមាន​ផ្ទៃដី​២​ហិតា ៣២​អា មិន​ព្រម​បង់លុយ​ឲ្យ​សហគម​ន៏​ទាំង​រដូវ​សម្រក និង​រដូវ តម្លើង ទើបបានជា​គាត់​មិន​ព្រម​បង់លុយ​ឲ្យ​ដែរ​!​ពាក់ព័ន្ធ​និង​បញ្ហា​នេះ លោក ស្រី ណា​ល់ ប្រធាន​ក្រុម ប្រឹក្សា​ឃុំ​កំពង់​គោរ ប្រាប់​តាម​ទូរស័ព្ទ​ថា មិនមែន​ថា​គាត់​មិន​បង់លុយ​ឲ្យ​នោះទេ​!​សូម​ឲ្យ​ខាង​សហគម​ន៏​
​ធ្វើ​វិកា​យ​ប័ត្រ​ទូរ​ទាត់​ឲ្យ​បាន​ត្រឹមត្រូវ​មក​លោក​និង​បង់លុយ​ឲ្យ​ហើយៗ​ថែមទាំង​និយាយ​គំរាមថា​!​បើ​អ្នកសារព័ត៌មាន​ណា​ហាន​ចុះផ្សាយ​ពី​រូបលោកៗ​នឹង​ប្តឹង​អ្នកសារព័ត៌មាន​នោះ​!!!!​សាហាវ​មែន​គ្រាន់តែ​សួរ​!!!!​ ​ចំណែក​លោក សៀ ជីវ បានបញ្ជាក់​ថែម​ទៀតថា​បច្ចុប្បន្ននេះ​ស្ថា​នី​យ៏​បូមទឹក​អង្គ​គោរ​ផ្គត់ផ្គង់​ទឹក​​ជូន​ប្រជាពលរដ្ឋ​បានតែ​ចំនួន​៥១៨​ហិតា​តែប៉ុណ្ណោះ​!​នៅសល់​ចំនួន​៦៨២​ហិតា​ទៀត​មិនអាចរ​ផ្គត់ផ្គង់​ទឹក​ជូន​គាត់​បានទេ​!​មូលហេតុ​បណ្តាលមកពី​ពុំទាន់​មាន​ប្រឡាយទឹក​មេ​និង​ប្រឡាយ​តូចៗ​សម្រាប់​ចែកចាយ​ទៅដល់​!​អាស្រ័យ​ហេតុ​ដូច្នេះហើយ​ទើបបានជា​ប្រជាពលរដ្ឋ​សំនូមពរ​តាមរយៈ​សហគម​ន៏​កសិករ​ប្រើ​

user comment
user comment

​ប្រាស់​ប្រឡាយទឹក​អង្គ​គោរ​ទៅ​រាជរដ្ឋាភិបាល​សូម​ឲ្យ​លោក ជួយ​សាងសង់​ប្រឡាយ​មេ​ប្រវែង​៤០០០.​ម និង​ប្រឡាយ​ចែកចាយ​ប្រវែង​៣០០០.​ម បន្ថែមទៀត​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​លោក​មានទឹក​សម្រាប់​ស្រោច​​ស្រព​លើ​ផ្ទៃដី​ស្រៃ​ប្រាំង​ចំនួន​៦៨២​ហិតា​ខាងលើនេះ​!
​ ​សូម​ស្តាប់​សំនូមពរ​របស់លោក​ប្រធាន​សហគម​ន៏​កសិករ​ប្រើប្រាស់​ប្រឡាយទឹក​អង្គ​គតំណាង​ឲ្យ ប្រជាពលរដ្ឋ​ទាំង​១១​ភូមិ នៅក្នុង​វីដេអូរ​នេះ​!

user comment
user comment
user comment
user comment

​ ​ ​ ​ ​ ​ ​ ​ ​ ​ដោយ​ឆាយ រក្សា​