ព្រះរាជអាជ្ញា​ចេញ​ដិ​ការចាប់​មេក្លោង​ចែកចាយ​គ្រឿងញៀន និង​បន្លំ​ខ្លួន​ជា​សារពត៌មាន​ដើម្បី​លាក់បាំង​មុខរបរ

0

​កំពង់ធំៈ បញ្ហា​គ្រឿងញៀន​ត្រូវបាន​វាយ​ឡុ​ក យ៉ាងចាស់ដៃ​ទៅលើ​ក្រុម​យុ​វ័យ សិស្ស និង​តាម​បណ្តា​ហាង​ខារ៉ាអូខេ ម៉ាស្សា និង​ភោជនីយ៍ដ្ឋាន​មួយចំនួន គឺជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន ក្នុង​ខេត្តកំពង់ធំ និង​ត្រូវបាន​គេ​ឲ្យ​ឈ្មោះថា​គ្រឿងញៀន​ជា​ឃាតករ​បិទមុខ បំផ្លាញ​អ​នាគ​ត់ ។​1

 ជាប់គុកហើយនៅឈរ ម៉ាបេន  លោក ញាញ ដន 

នៅក្នុង​ខេត្តកំពង់ធំ ចាប់ពី​ដើមឆ្នាំ ២០១៥ រហូតមកដល់​ខែ ឧសភា ឆ្នាំ ២០១៥ គេ​សង្កេតឃើញថា ដោយមាន​ការយកចិត្ត​ទុកដាក់ ពី​សំណាក់ លោក ជូ សំអាន ស្នងការ​នគរបាល ខេត្តកំពង់ធំ និង​ស្ថាប័ន​តុលាការ បាន​រឹតបន្តឹង​និង​បង្ក្រាប គ្រឿងញៀន​ទាំង​អ្នក​សេព និង​អ្នក​ចែកចាយ បានជា​ច្រើន​ករណី ជាក់ស្តែង​នៅ​រសៀល​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៥ លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្តកំពង់ធំ សហការ​ជាមួយ កងរាជអាវុធហត្ថ​ស្រុក​ប្រាសាទ​សំបូរ ឃាត់ខ្លួន លោក ញាណ ដន ជា​មេក្លោង​ចែកចាយ​គ្រឿងញៀន នៅតាម​ហាង​ខារ៉ាអូខេ ម៉ាស្សា និង​តាម​មូលដ្ឋាន ក្នុង​ខេត្តកំពង់ធំ ក្នុងនោះ​បុគ្គល​រូបនេះ បាន​បន្លំ​ខ្លួន​ធ្វើជា​អ្នក​សារពត៌មាន នៅ​អង្គភាព​មួយ ដើម្បី​ការពារ​មុខរបរ​ចែក ចាយ​គ្រឿងញៀន​របស់គេ និង​ជា​ខ្នង​អែបអាង​លាក់បាំង​នូវ​ទង្វើ​ខុ​ច​ច្បាប់​របស់ខ្លួន​។​

4
​យោងតាម​ប្រភព​ពត៌មាន ពី​ស្ត្រី​បំរើការ​ខារ៉ាអូខេ នៅក្នុង​ខេត្តកំពង់ធំ បាន​លាន់មាត់​និយាយថា លោក ញាណ ដន រស់នៅឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ជា​អ្នក​ចែកចាយ​គ្រឿងញៀន សោះ​ឥលូវ​បែរជា​ធ្វើ​អ្នកកាសែត​ទៅវិញ កោត​ដៃ​តែ​គេ​ចេះតែ​រើស​យកមក​បំរើ​ការងា​រដែរ ចំណែក​លោក អធិការ​ស្រុក​ប្រាសាទ​សំបូរ តែងតែ​ប្រាប់​ជារឿយៗ​ក្នុង​បំណងល្អ ដល់​អ្នក​សារពត៌មាន ដែលមាន​វិជ្ជាជីវ​រៈ​ត្រឹមត្រូវ កុំ​ឲ្យ​មានការ​ស្និទ្ធស្នាល​ខ្លាំងពេក ជាមួយ​បុគ្គល​ឈ្មោះ ញាណ ដន នេះ ដោយសារ​តែមាន​ដិ​ការកោះហៅ ចំនួន​៣​ដង​ហើយ ពាក់​ព័​ន្ឋ​និង​ការ​ចែកចាយ​គ្រឿងញៀន​ដ៏​សកម្ម ។​2
​សូមបញ្ជាក់​ផងដែរ​ថា លោក ញាណ ដន អាយុ ៣៤​ឆ្នាំ ធ្លាប់​បំរើការ​ឲ្យ​អង្គភាព​សារពត៌មាន​មួយ តែដោយសារ​តែ​ទទួលបាន​ការ​រិះ គន់ និង​ការអនុវត្ត​ប្រាស់ចាក​ពី​ក្រមសីលធម៌​វិ​ជ្ជ​ជីវៈ​សារពត៌មាន ក្នុងការ​ជំរិត​ទា​លុយ ទារប្រាក់​ពី​ប្រជាពលរដ្ឋ និង​ការ​ចែកចាយ​គ្រឿង ញៀន​ទើប​អង្គភាព​នោះ​សម្រេច​និ​រាក​ណ៍ ដោយ​ធ្វើលិខិត​បដិសេធន៍ ជូនដំណឹង​ទៅគ្រប់​អធិការ និង​ស្ថាប័ន​មាន សមត្ថកិច្ច ពី​កា​លែង​ទទួលស្គាល់​បុគ្គល​រូបនេះ​ជា​បុគ្គលិក ជនសង្ស័យ​ដែលជា​មេខ្លោង​ចែកចាយ​គ្រឿងញៀន ត្រូវបាន​បញ្ជូនមក​តុលាការ នៅ​រសៀល​ថ្ងៃ​ដដែល ។​

ដោយ  ឆេង លី និង ផន សុជាតិ