ការិយាល័យ​កណ្តាល​នគ​របាល​ព្រហ្ម​ទ័​ណ្ឌ​បាន​បើក​កិច្ចប្រជុំ​ស្តីពី​ការងារ​ជំនាញ​របស់ខ្លួន

0

សៀមរាប : កិច្ចប្រជុំ​ខាងលើនេះ​ត្រូវបាន​ប្រារព្វ​ធ្វើឡើង​ក្រោម ការដឹកនាំ​ប្រជុំ​លោក ឩ​ត្ត​ម​សេនីយ៍​ត្រី ប៉ុល ខេមរា អនុប្រធាននាយកដ្ឋាន​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​នៃ​អគ្គស្នងការដ្ឋាន​គរ​បាល​ជាតិ លោក​វរសេនីយ៍ឯក ថង សា​គុណ ស្នងការរង​និង​ជា​ប្រធានការិយាល័យ​កណ្តាល​នគ​របាល​ព្រហ្ម​ទ័​ណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប និង​មានការ​អញ្ជើញ​ចូលរួម​ប្រជុំ​ពី​សំណាក់​អស់លោក លោកស្រី ជា​នគរបាល​ចំណុះ​ការិយាល័យ​កណ្តាល​នគរ​បាល​ព្រហ្ម​ទ័​ណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​ចូលរួម​យ៉ាងច្រើន​ផងដែរ ។​

មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នាឱកាស​នោះ​លោក ឩ​ត្ត​ម​សេនីយ៍​ត្រី ប៉ុល ខេមរា អនុប្រធាននាយកដ្ឋាន​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​នៃ​អគ្គស្នងការដ្ឋាន​គរ​បាល​ជាតិ បាន​មានប្រសាសន៍ថា​គោលបំណង​សម្ខាន់​ក្នុង​កិច្ចប្រជុំ​នេះ​គឺ​ដើម្បី​យើងទាំងអស់គ្នា​រិះរក​នូវ​ចំណុចខ្លាំង​និង​ចំណុចខ្សោយ​ក្នុងការ​អនុវត្ត​នូវ​តួនាទី​ភា​រះ​កិច្ច​ស្នូល​របស់ខ្លួន​លើ​ការ ការពារ ថែរក្សា​សន្តិសុខ សុវត្ថិភាព និង សណ្តាប់ធ្នាប់​សង្គម​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​គ្រប់​ជាតិ​សាស​ដែល​និង​មក​ចូលរួម​លេង​កំសាន្ត​នូវ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ​ខ្មែរ​របស់​យើង​ដែល​និង​ឈានចូល​មកដល់​នាពេលខាងមុខ​ឆាប់ៗ​នេះ ពិសេស​គឺ​ព្រឹត្តិការណ៍​អង្គ​រស​ង្ក្រា​ន ផ្ទាល់​តែម្តង​។

ដោយ​លោក ឩ​ត្ត​ម​សេនីយ៍​ត្រី ប៉ុល ខេមរា បានធ្វើ​ការសុំ​ណូ​ម​ពរ​ដល់​កម្លាំង​ជំនាញ​ទាំងអស់​ចំណុះ​ឲ្យ​ការិយាល័យ​កណ្តាល​នគរ​បាល​ព្រហ្ម​ទ័​ណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ត្រូវមាន​ការប្រុងប្រយ័ត្ន​និង​ត្រូវមាន​ការទទួលខុសត្រូវ​ខ្ពស់​ដោយ​ឈរ លើ​ស្មារតី​ប្រុងប្រយ័ត្ន​ជានិច្ច​នៅតាម​ដោល​ដៅ​និ​មួយៗ​ពិសេស​ត្រូវ​កំណត់​មុខសញ្ញា​ដែល​ទើប​និង​ចេញពី​ព័ន្ធ​ធានា​គារ​ឲ្យ​បានច្បាស់លាស់​និង​ត្រូវ​ចូលរួម​សហការ​ណ៍​គ្នា​

និង​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យ​បានល្អ ទើប​យើង​អាច​ធានាបាន​នូវ​ការ ការពារ​ថែរក្សា សន្តិសុខ សុវត្ថិភាព​និង​សណ្តាប់​ធា្ន​ប់​សា​ធា​រណះ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​និង​ភ្ញៀវ​ទេសចរណ៍​គ្រប់​ជាតិ​សាស​ដែល​មក​ចូលរួម​លេង​កំសាន្ត​នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ​ខ្មែរ​របស់​យើង​ពិសេស​គឺ​ព្រឹ​តិ្ត​ការណ៍​អង្គ​រស​ង្ក្រា​ន​នេះ​ប្រកបដោយ​ភាពសប្បាយ​រីករាយ និង​ប្រកបដោយ សុវត្ថិ​ភាពល្អ គ្រប់ពេលវេលា​ផងដែរ ៕ ដោយ លោក ខេង ខេមរា​ ​DSC_0919 DSC_0953 (1)