​សន្តិសុខ​ម៉ា​រ៉ុ​ក​ក្លឹប​កំពុង​ធ្វើ​ចរាចរណ៍​ថយ​រថយន្ត​ចេញ ក៏ត្រូវ​ម៉ូតូ​បុក​ពេញទំហឹង​បណ្តាលឱ្យ​រងរបួស​ធ្ងន់​

0


ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​សន្តិសុខ​ម៉ា​រ៉ុ​ក​ក្លឹប បាន​រងរបួស​ធ្ងន់ ត្រូវបាន​រថយន្ត​សាមុយ​ដឹក យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ខ​ណះ​ដែល​គាត់​កំពុងតែ​ធ្វើ​ចរាចរណ៍ ថយ​រថយន្ត​ចេញពី​ក្លឹប ក៏ត្រូវ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ឌ្រី​សេ​១១០ ជិះ​ក្នុង​ល្បឿន​លឿន​បុក​ពេញទំហឹង នៅ​ចំណុច​មុខ​ក្លឹប​តែម្តង កាលពី​វេលា​ម៉ោង​១​នឹង​៥០​នាទី​រំលាង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៥ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុន្នី​រ៉េត ស្ថិតក្នុង​សង្កាត់ ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន ។3
​ ​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​ខាងលើនេះ បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​បុរស ជា​ជនរងគ្រោះ​ដែល​គេ​ស្គាល់​ថា ជា​សន្តិសុខ​ខាងលើ​កំពុងតែ​ធ្វើ​ចរាចរណ៍ ថយ​រថយន្ត​ភ្ញៀវ​ចេញពី​ក្នុង​ក្លឹប ភ្លាមៗ នោះ ស្រាប​តែមាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​ឌ្រី​ម​សេ​១១០ ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BR-2751 ជិះ​ក្នុង​ល្បឿន​យ៉ាង​លឿន​ទិសដៅ​ពី​លិចទៅ​កើត បាន​បុក​សន្តិសុខ​ពេញទំហឹង​បណ្តាលឱ្យ​រងរបួស​ធ្ងន់ ត្រូវបាន រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​អ្នក​ម្ចាស់​ម៉ូតូ​របួស​បែក​មុខ​បែក​មាត់ ។​2
​ ​សមត្ថកិច្ច​ដែល​ចុះ​មកដល់​កន្លែងកើតហេតុ បានឱ្យដឹងថា ក្រោយពី​ធ្វើការ​វាស់វែង​ម៉ូតូ​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​បុ​ស្តិ៍​នគរបាល​រដ្ឋបាល​ទួល​ស្វាយព្រៃ​ទី​២ រង់ចាំ​ដោះស្រាយ​នា​ពល​ក្រោយ ៕