​ឆេះ​ឡឥដ្ឋ​ផ្អើល​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​ទាំងយប់​

0


​ភ្នំពេញ​៖ អគ្គីភ័យ​មួយ​បាន​ឆាបឆេះ​យ៉ាង​សន្ធោ​ស​ន្ទៅ​នៅ​ឃ្លាំង​ឡឥដ្ឋ​មួយកន្លែង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​និង​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​មក​ចុះ​អន្តរាគមន៍​ទាំង​កណ្តាលយប់ កាលពី​វេលា​ម៉ោង​២៣​និង​១០​នាទី​យប់ ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៥​នៅ​ចំណុច​ឥដ្ឋ​មួយកន្លែង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦A ភូមិ​ក្តី​ចាស់ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា ។​
​ ​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ថា មុនពេល​កើតហេតុ​គេ​បានឃើញ​ភ្លើង​បាន​ឆាបឆេះ​គំន​អស់​ដែល​នៅខាងមុខ​ឡ ដែល​ក្នុង​ឡ​នោះ​កំពុង​ដុត​កំដៅ​ឥដ្ឋ​នៅ​ខាងក្នុង បន្ទាប់មក​ក៏បាន​ឆេះ​កាន់តែខ្លាំង​ដោយសារតែ​គ្មាន​នរណា​នៅ​ជិត ខណៈ​កំពុង​ឆេះ​ក៏បាន​កម្មករ​ម្នាក់​ដែល​វេន​គាត់​យាម​តែ​ដោយសារតែ​គាត់​ងងុយ​ហើយក៏​បាន​ដេក​មួយភាំង​នោះ​ពេល​គាត់​ដឹងខ្លួន ដោយ1​បំរុង​និង​ឡើងមក​បោះ​អស់​បន្ថែម​ដើម្បី​ចំហុយ​ឥដ្ឋ​នោះ ក៏​ស្រាប់តែ​ឃើញ​ដូច​នោះ ទើប​ស្រែក​ឆោឡោឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់ក​ម្មរ​ដែល​នៅក្បែរ​នាំគ្នា​យក​ទឹក​មក​ជេះ​និង​នាក់​ខ្លេះ​ទាញ់​ទុយោ​មក​បាញ់​ពន្លត់ តែ​ដោយសារតែ​ស្ថានភាព​អគ្គីភ័យ​ខ្លាំងខ្លា​ពេល​ទើប​រាយការណ៍​ទៅ​សម្ថ​កិច្ច​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​មក​អន្តរាគមន៍​តែម្តង​។​
​ ​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្នុងករណី​អគ្គីភ័យ​ឆាបឆេះ​ខាងលើនេះ​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​១០​គ្រឿង មក​អន្តរាគមន៍ ក្នុងនោះ​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​ចំនួន​២​គ្រឿង និង​រថយន្ត​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​៨​គ្រឿង​(​តូច​១​គ្រឿង​) បាន​ប្រើប្រាស់​ទាំងអស់ ទើប​អគ្គីភ័យ​បាន​រលត់ទៅវិញ​ក្នុង​រយះពេល​១​ម៉ោង​ក្រោយ​។​4
​ ​សមត្ថកិច្ច​បាន​បន្តថា ឃ្លាំង​ចំហុយ​ឥដ្ឋ​ខាងលើ​ត្រូវបាន​គេ​ស្គាល ម្ចាស់​ឈ្មោះ លី​ថុល ភេទ​ប្រុស អាយុ​ប្រហែល​៤០​ឆ្នាំ ។​
​ ​សមត្ថកិច្ច​បាន​បន្តទៀត​ថា ទាក់ទិន​និង​គ្រោះ​អគ្គីភ័យ​នេះ​បណ្តាលមកពី​កំដៅ​ដែល​ដុត​នៅ​ខាងក្នុង​ខ្លាំងពេក​ហើយ​បាន​ធ្លាក់​ភ្លើង​ចំ​គំនរ​អុស​ដែល​នៅខាងមុខ​ឡ​ទើប​បង្ក​ឲ្យ​ឆាបឆេះ​បែក​នេះ ៕