​អ្នកបើកបរ​រថយន្ត​កែច្នៃ​ស្រវឹងស្រា​បើក​លឿន​មិនបាន​មើលមុខ​បុក​រថយន្ត​MAZDA ពីក្រោយ​រង​ការខូចខាត​បន្តិចបន្តួច ម្ចាស់​រថយន្ត​មិន​រករឿង

0

​ ​
​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​បាន​បើករថយន្ត​កែច្នៃ ក្នុង​ល្បឿន​លឿន មិនបាន​មើលមុខ ចាប់​ហ្វ្រាំង​មិនទាន់​ក៏​ជ្រុល​ទៅបុក​រថយន្ត​សេរី​ទំនើប ម៉ាក​MAZDA ពីក្រោយ​ពេញទំហឹង តែ​សំណាងល្អ រង​ការខូចខាត​តែ​បន្តិច​ប​ន្ទួ​ច ប៉ុណ្ណោះ ចំណែក​រថយន្ត​បង្ក បាន​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ ម្ចាស់​រថយន្ត​MAZDA មិន​ចង់​មានរឿង វែងឆ្ងាយ បាន​បើករថយន្ត​ចេញទៅ​បាត់ ។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​នឹង​១៥​នាទី​យប់ ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៥ នៅ​ចំណុច​មុខ​ខារ៉ាអូខេ LASVEGAS តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ។2
​ ​ប្រភព​ពត៌មាន​ពី​កន្លែងកើតហេតុ បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​សេរី​ទំនើប ម៉ាក​MAZDA ព​ណ៍ស ពាក់​ស្លាក​លេខ​ភ្នំពេញ បើកបរ​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ទិសដៅ​ពី​លិចទៅ​កើត លុះ​មកដល់​ចំណុចកើតហេតុ​មុខ​ខារ៉ាអូខេ LASVEGAS ស្រាប់​តែមាន​រថយន្ត​កែច្នៃ​ពណ៍​ក្រហម ពាក់​ស្លាក​លេខ បើកបរ​ដោយ​បុរស​ម្នាក់​ទំនងជា​ស្រវឹងស្រា បើក​ក្នុង​ល្បឿន​លឿន​ទិសដៅ​ស្របគ្នា ហើយ​មិនបាន​មើលមុខ​ផង​នោះ ចាប់​ហ្វ្រាំង​មិនទាន់ ក៏​ជ្រុល​បុក​រថយន្ត​MAZDA ពីក្រោយ​ពេញទំហឹង ប៉ុន្តែ​ខូចខាត​បន្តិចបន្តួច​តែប៉ុណ្ណោះ ចំណែកឯ​រថយន្ត​បង្ក​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ ។
​ប្រភព​បន្តថា ដោយសារតែ​រថយន្ត MAZDA រង​ការខូចខាត​តិចតួច​នោះ ម្យ៉ាងវិញទៀត​អ្នកបើករថយន្ត​បង្ក​បានធ្វើការ​សុំទោស​ផង​នោះ ម្ចាស់​រថយន្ត​MAZDA មិន​ចង់​មានរឿង​វែងឆ្ងាយ​បាន​បើករថយន្ត​ចេញទៅ​បាត់ ៕4 1

​ ​