សមាជិសមាជិ​កាសហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ស្វាយរៀង​ស្ម័គ្រ​ចិត្ត​ផ្ដល់​ឈាម​ជូន​មន្ទីរ​ពេទ្យ​ខេត្ត​

0

ស្វាយរៀង៖ កាលពីព្រឹកថ្ងៃសៅរ៍ទី២៣ខែឧសភាឆ្នាំ២០១៥នេះនៅមន្ទីរពេទ្យខេត្តមានយុវជនយុវតីដែលជាសមាជិកសមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀងបានស្ម័គ្រចិត្តបរិច្ចាកឈាមជូនមន្ទីពេទ្យខេត្តដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែលមានជម្ងឺនិង20150523_090936គ្រោះថ្នាក់ផ្សេងៗពិសេសស្ត្រីដែលឆ្លងទន្លេឬត្រូវវះកាត់ហើយត្រូវការឈាមសង្គ្រោះបន្ទាន់។តាមគំរោងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀងធ្វើការបរិច្ចាកឈាមជារៀងរាល់ខែស្របតាមការចុះអនុស្សារះរវាងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀងជាមួយមន្ទីរសុខាភិបាលខេត្តហើយព្រឹកនេះបំពេញបន្ថែមដោយសារនៅខេត្តស្វាយរៀងប៉ុន្មានថ្ងៃមុននេះមានគ្រោះចរាចរណ៍ដ៏អាក្រក់មួយបណ្ដាលឲ្យមនុស្សស្លាប់ចំនួន១៩នាក់បានជាយុវជនពី២០ទៅ២៥នាក់ស្ម័គ្រចិត្តធ្វើការបរិច្ចាកឈាបែបនេះ។លោក ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ធ្លាប់មានប្រសាសន៍ថា ការ បង្កើនការយល់ដឹងអំពីការបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិតពីព្រោះការបរិច្ចាកនេះនឹងអាចជួយសង្គ្រោះជីវិតមួយនៅថ្ងៃនេះឬថ្ងៃស្អែកឲ្យរួចពីសេចក្ដីស្លាប់ ចំណែកឯអ្នកបរិច្ចាគឈាមវិញមិនខាតបង់អ្វីឡើយព្រោះថា ឈាមដែលបានបូមចេញនឹងត្រូវបំពេញមកវិញក្នុងពេលដ៍ខ្លីបំផុត។ជំរុញនិងពង្រឹងភាពក្លាហានដល់សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀងនិងប្រជាពលរដ្ឋឲ្យចូលរួមកិច្ចការងារសង្គមលើការបរិច្ចាគឈាម។លើកកម្ពស់សេវាសុខភាពសាធារណះនៅមន្ទីរពេទ្យខេត្តមន្ទីរពេទ្យបង្អែកស្រុកក្រុងនិងការយល់ដឹងកិច្ចការងារសង្គមតាមរយះកម្មវិធីរបស់គម្រោងនេះដោយធានានិរន្តភាពនៃការបរិច្ចាគឈាមឲ្យមានជាទៀងទាត់តាមកម្មវិធីដែលបានគ្រោងទុក។ជាពិសេសលើកទឹកចិត្តអ្នកដែលចូលរួមបរិច្ចាគឈាមឲ្យទទួលបានសេវាត្រួតពិនិត្យសុខភាពសាធារណះដោយឥតគិតថ្លៃឬបញ្ចុះតម្លៃនៅមន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែកស្រុកក្រុងមណ្ឌលសុខភាពឃុំ សង្កត់ទូទាំងខេត្តស្វាយរៀង។20150523_091947ការបរិច្ចាគឈាមនិងធ្វើឡើងយ៉ាងតិចចំនួនបីដងក្នុងមួយឆ្នាំដោយសហការគ្នាជាដៃគូសម្រាប់រៀបចំសកម្មភាពបរិច្ចាគឈាមជាមួយនឹងផែនការនិងការទទួលខុសត្រូវច្បាស់លាស់ដោយធានាយ៉ាងណាបញ្ចៀសបញ្ហានានាឲ្យបានជាអតិបរិមា។សកម្មភាពនេះគឺជាយុទ្ធសាស្ត្រផ្សព្វផ្សាយជាសាធារណះស្ដីពីការផ្លាស់ប្ដូរឥរិយាបទសង្គមនិងសកម្មភាពស្វែងរកការគាំទ្រដើម្បីចូលរួមសកម្មភាពបរិច្ចាគឈាមក្នុងព្រះរាជាណាចក្រកម្ពុជា។លោក ចាន់ ដារ៉ា ប្រធានមន្ទីរពេទ្យខេត្ត មានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅនិងសូមកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀងដែលបានរៀបចំកម្មវិធីនេះឡើង ជាក់ស្ដែងថ្ងៃនេះយុវជនយើងបានចូលរួមក្នុងកិច្ចការសំខាន់មួយទៀតគឺជួយផ្ដល់ឈាមដើម្បីសង្គ្រោះប្រជាពលរដ្ឋឬអ្នកជម្ងឺដែលត្រូវការឈាមហើយដែលពេលនេះសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀងបានរៀបចំធ្វើនាពេលនេះ។ក្នុងនាមមន្ទីរពេទ្យខេត្តខ្ញុំពិតជាមានការរីករាយណាស់ចំពោះទង្វើប្រកបដោយមនុស្សធម៌របស់ក្មួយៗនាពេលនេះជាគំរ៉ូល្អដល់ក្មេងៗជំនាន់ក្រោយៗទៀត។សូមឲ្យសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀងរបស់យើងខិតខំបន្តទៀតនូវកិច្ចការទាំងឡាយណាដែលជួយដល់សង្គមជាតិរបស់យើងង។តទៅសង្ឃឹមថាទៅអនាគត់យុវជនយើងនិងចូលរួមគ្រប់សកម្មភាពបន្តទៀតជាមួយរាជរដ្ឋាភិបាលក្នុងការស្ដារនិងអភិវឌ្ឍន៍សង្គមជាតិប្រកបដោយជោគជ័យទៅអនាគត់៕20150523_091646