​សហ​ព​ន្ធ័​ខ្មែរ​អត្តពលកម្ម​រៀបចំ​ពិធី​ប្រកួត​កីឡាអត្តពលកម្ម​សិស្ស​ប​ឋ​ម​និង​មធ្យមសិក្សា​ក្នុង​ ខេត្តកំពង់ឆ្នាំង អបអរសាទរ​ទិវា​កីឡាអត្តពលកម្ម​ពិភពលោក​លើក​ទី​២០

0

​កំពង់ឆ្នាំង​៖​ដើម្បី​អបអរ​ទិវា​កីឡាអត្តពលកម្ម​ពិភពលោក​ទី​២០( ថ្ងៃទី​០៩ . ១០ ឧសភា ) នៅ​ព្រឹក​ថ្ងៃទី​២៤​ខែឧសភា ឆ្នាំ​២០១៥ សហ​ព​ន្ធ័​កីឡា​ខ្មែរ​អត្តពលកម្ម​ស្ម​គ្រ័​ចិត្ត បាន​ដឹកនាំ​រៀបចំ​ការប្រកួត​កីឡា​សិស្ស​ប​ឋ មសិ​ក្សា និង​មធ្យមសិក្សា​នៅក្នុង​កីឡាដ្ឋាន​ខេត្ត ស្ថិតនៅ​ក្នុងភូមិDSC04559​ធម្មយុត្តិ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ក្រោ ម​អ​ធិ ប​តី​ភាព​ឯ​ឧ​ត្ត​ម ប៊ុន សុខ ទីប្រឹក្សា​រាជរដ្ឋាភិបាល និង​ជា​ប្រធាន​សហ​ព​ន្ធ័​កីឡា​ខ្មែរ​អត្តពលកម្ម​ស្ម​គ្រ័ ចិត្ត ដោយមាន​កីឡាករ កីឡាការិនី​មកពី​សាលា​ឋ​មសិ​ក្សា​២​កន្លែង និង​មកពី​វិទ្យាល័យ និង​អនុវិទ្យាល័យ​៥​កន្លែង​ចូលរួម​ប្រកួត​កីឡាអត្តពលកម្ម​ដណ្តើម​យកជ័យ​ជំ​នៈ​ប្រចាំខេត្ត​។​
​ ​លោក ប៉ែន វុទ្ធី អគ្គលេខាធិការ​សហ​ព​ន្ធ័​កីឡា​ខ្មែរ​អត្តពលកម្ម​ស្ម​គ្រ័​ចិត្ត បាន​ថ្លែងអោយដឹងថា​៖​នៅក្នុង​ពិធី​ប្រកួត​កីឡាអត្តពលកម្ម​អបអរ​ទិវា​កីឡាអត្តពលកម្ម​ពិភពលោក​ទី​២០ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៥ ក្នុង​ខេត្តកំពង់ឆ្នាំង​ពេលនេះ កីឡាករ កីឡាក​រិ​នី មក​ចូលរួម​ប្រកួត​ម​មាន​សិស្សសាលា​ប​ឋ ម​សិក្សា​គំរូ​ក្រុង និង​បឋមសិក្សា​ស្មែ​ត (​ស្រុក​រលាប្អៀរ​) វិទ្យាល័យ​សុរា​ម្រឹត វិទ្យាល័យ​ប៊ុនរ៉ានី ហ៊ុន​សែ ន រលាប្អៀរ​ត្បូង វិទ្យាល័យ​ហ៊ុនសែន​កំពង់លែង អនុវិទ្យាល័យ​គី​រី​សុវណ្ណ​វង្ស និង​អនុវិទ្យាល័យ​ព្រះ​ធាតុ​។​DSC04565
​ ​ចំណែក​វិញ្ញាសារ​ប្រកួត​រួមមាន​៖​វិញ្ញាសារ​រត់​១០០០​ម​នារី , រត់​២០០០​ម យុវជន , រត់​បណ្តាក់​៥០​ម គុណ​និង​៤ នារី និង​យុវជន , រត់​បណ្តាក់ ៤០០ ម នារី , រត់​បណ្តាក់ ៨០០​ម យុវជន និង​ចោល​ស្នរ នារី​​និង​យុវជន ដែល​វិញ្ញាសារ​ប្រកួត​ទាំ​អស់នេះ​បាន​ប្រើ​ថេរៈវេលា​២​ម៉ោង​និង​៣០​នាទី​ទើបបាន​បញ្ចប់​។​
​ ​ឯកឧត្តម ប៊ុន សុខ ជា​ប្រធាន​សហ​ព​ន្ធ័​កីឡា​ខ្មែរ​អត្តពលកម្ម​ស្ម​គ្រ័​ចិត្ត បាន​មានប្រសាសន៍​អោយដឹងថា​៖​នៅក្នុង​ឆ្នាំ​២០២៣​កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គែ​ម​អត្ត​ជាតិ​។​ដែល​ខាងមុខនេះ​ប្រទេស​ចិន​សន្យា​ជួយ​ថវិកា​ចំនួន​១០០​លាន​ដុល្លា​សំរាប់​កសាង​កីឡាដ្ឋាន​ថ្មី​មួយ​អោយ​កម្ពុជា​។​DSC04591
​ ​ឯកឧត្តម​បាន​ថ្លែង​ទៅកាន់​ក្រុម​កីឡាករ កីឡាការិនី​ថា​៖​កីឡា​គឺជា​ការពង្រឹង​កាយសម្បទា​អោយ​បា​​ន​ម៉ាំ​មួន ទាំង​បញ្ញា ស្មារតី និង​ការរៀនសូត្រ កីឡា​គឺជា​ការវាស់ស្ទង់​សមត្ថភាព និង​បច្ចេកទេស ដើម្បី​ដ​​ណ្តើ​ម​ជ័យជំនះ​អោយ​ខ្លួន ក្រុម​របស់ខ្លួន សាលា​ខ្លួន ស្រុក​ក្រុង​ខ្លួន ខេត្ត​របស់ខ្លួន និង​ប្រទេស​របស់ខ្លួន​។​
​កីឡា​ផ្តើមចេញ​ដំបូង​ពី​កុមារ​បឋមសិក្សា មធ្យមសិក្សា បន្ទាប់មក​គឺ​ឧ​ត្ត​មសិ​ក្សា និង​ជា​កីឡា​ថ្នាក់ជាតិ​។​កន្លងមកនេះ​កីឡា​កម្ពុជា​យើង ត្រូវបាន​អន្តរជាតិ​ទទួលស្គាល់ ដែល​នេះ​គឺ​បានមកពី​ការខិតខំ​ប្រឹងប្រែង​​របស់​យើង របស់​ក្រសួង របស់​សហ​ព​ន្ធ័​កីឡា និង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នៃ​យើង​។DSC04542
​ ​នៅ​ឆ្នាំមុនៗ​ការ​ប្រា​រព​ទិវា​កីឡាអត្តពលកម្ម​ពិភពលោក​ដូចនេះ គឺ​បានធ្វើ​នៅតែ​ក្នុង​ទីក្រុង​ភ្នំពេញ​​តែ​ឥឡូវនេះ​មានការ​ផ្លាស់ប្តូរ​មក​ធ្វើតាម​ខេត្ត​វិញ ដើម្បីអោយ​កីឡាករ កីឡាការិនី​យើង​នៅ​ថ្នាក់​ខេត្ត ថ្នាក់​​ស្រុក​យល់ដឹង និង​ចូលរួម​លើកស្ទួយ​វិស័យ​កីឡា​អោយមាន​ការរីកចំរើន​ឡើង ជាក់ស្តែង​កីឡា​សិស្ស​នៅក្នុង​ខេត្តកំពង់ឆ្នាំង កន្លងមក​ទៅ​ប្រកួត​នៅ​ថ្នាក់ជាតិ​បានទទួល​មេដាយមាស ជាច្រើន​គ្រឿង និង​ទទួលបាន​ចំណាត់ថ្នាក់​លេខ​មួយ​នៅ​ថ្នាក់ជាតិ​ថែម​ទៀតផង​។​DSC04539
​ ​ឯកឧត្តម ប៊ុន សុខ បាន​ថ្លែងអំណរគុណ​ដល់​មន្ទីរ​អប់រំ​ខេត្ត លោកគ្រូ​អ្នកគ្រូ និង​កីឡាករ កីឡាការិនី​ទាំងអស់ និង​អាជ្ញាធរខេត្ត ដែល​គាំទ្រ​និង​ចូលរួម​លើកតម្កើង​វិស័យ​កីឡា​របស់​ជាតិ​យើង និង​សំណូម​​ពរ​ត្រូវខិតខំ​ជា​បន្តទៀត ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គែ​ម​ឆ្នាំ​២០២៣​នៅក្នុង​ប្រទេស​​ក​ម្ពូ​ជា​របស់​យើង​។​នៅក្នុង​ឱកាស​នោះដែរ ឯកឧត្តម​បានប្រគល់​រង្វាន់​លើកទឹកចិត្ត​ផងដែរ ដល់​កីឡាករ កីឡាការិនី​ដែល​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ លេខ​២ និង​លេខ​៣​គ្រប់​សាលា​និង​វិទ្យាល័យ​ទាំងអស់​៕DSC04582 DSC04544