​ខួប​លើក​ទី​៦៦ ទិវា​កុមារ​អន្តរជាតិ ០១​មិថុនា​ធ្វើ​នៅ​អា​ប៉ូ​ទ្បូ​ផ្លា​ហ្សា​ខេត្តសៀមរាប​

0
????????????????????????????????????


សៀមរាប នា​ព្រឹក​ថ្ងៃទី​០១ មិថុនា ឆ្នាំ​២០១៥​នេះ នៅ​ខេត្តសៀមរាប មាន​រៀបចំ​ពិធី​អបអរសាទរ​ខួប​លើក​ទី​៦៦ ទិវា​កុមារ​អន្តរជាតិ ១ មិថុនា និង ខួប​លើក​ទី​១៣ ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ ១២​មិថុនា ក្រោម​ប្រធានបទ យើងទាំងអស់គ្នា ដើម្បី​កុមារ​)​ក្រោម​អធិបតីភាព​របស់លោក​ឃឹម​ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប និង លោកជំទាវ ដោយមាន​វត្តមាន​ចូលរួម​របស់លោក ឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រ​មណ្ឌល​សៀមរាប និង​លោក អ៊ឹង ហឿន សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក​ឧកញ៉ា សុខ ចំរើន សមាជិក​គណៈកម្មាធិកា​រកា​ក បាទ​ក្រហម​កម្ពុជា និង ជា​ប្រធាន​ក្រុមហ៊ុន​ទូរទស្សន៍​ខ្សែកាប និង លោកជំទាវ ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព និង មន្ត្រីរាជការ​ជុំវិញ​ខេត្ត និង ក្មួយៗ​កុមារកំព្រា និង​ទីទ័លក្រ មកពី​បណ្តា​អង្គការ​ចំនួន​៣០ ក្នុង ខេត្ត​ដែល​បាន​ចូលរួម​ចំនួន ១​ពាន់​៥០០​នាក់ ។ ពិធី​នេះ​បានរៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន​ស្ថានីយ៍ទូរទស្សន៍​ខ្សែកាប​អង្គរ នៅ​ភោជនីយដ្ឋាន​អា​ប៉ូ​ឡូ​ផ្លា​ហ្សា​ខេត្តសៀមរាប ។​

????????????????????????????????????
????????????????????????????????????

​ក្នុង​កិច្ច​ស្វាគមន៍​របស់លោក ឧកញ៉ា សុខ ចំរើន បាន​គូសបញ្ជាក់ថា ថ្ងៃនេះ​ជា​ព្រឹត្តិការណ៍​យ៉ាងសម្ខាន់ សម្រាប់​ក្មួយៗ​ជា​កុមារកំព្រា កុមារ​ងាយ​រងគ្រោះ និង​ទីទ័លក្រ​ក្នុង​ខេត្តសៀមរាប ព្រមទាំង​មានការ​ចូលរួម​ពី​ថ្នាក់​ដឹក នាំ​ខេត្ត បងប្អូន​ជា​ពាណិជ្ជករ​អាជ្ញាធរ​មូល​ដ្ឋា​ន​លោកគ្រូ​អ្នកគ្រូ​និង​បណ្តា​អង្គការ​សង្គម​ស៊ីវិល ក្នុងការ​សបញ្ជាក់​ឲ្យ​ដឹង ថា ស្ថានភាព​កុមារ ត្រូវមាន​ការយកចិត្ត​ទុកដាក់​ខ្ពស់ ពី​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ ប្រជាពលរដ្ឋ សង្គម​ស៊ីវិល ទៅលើ សិទ្ធិសេរីភាព និង គ្រប់​សកម្មភាព ក្នុង​គោលបំណង​គាំពារ ថែរក្សា ជម្រុញ​ការអភិវឌ្ឍន៍ ដើម្បី​ឲ្យ​ក្លាយជា​យុវជន​ល្អ ពលរដ្ឋ​ល្អ​របស់​សង្គមជាតិ ទៅ​ពេលអនាគត ។
​បន្ទាប់ពី​ចំណាប់អារម្មណ៍​របស់​តំណាង​អង្គការ​ទាំង​៣០ និង ការធ្វើ​ចំណាប់អារម្មណ៍​របស់ ឯកឧត្តម​ឧកញ៉ា សៀង ណាំ រួចមក ប្រសាសន៍​សំណេះសំណាល​នោះដែរ លោក ឃឹម ប៊ុន​សុង បាន​គូសបញ្ជាក់ថា ជា​រៀងរាល់ឆ្នាំ​នៅលើ​សកលលោក តែងតែ​ប្រារព្ធ​ទិវា​កុមារ​អន្តរជាតិ ១​មិថុនា និង ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ ដើម្បី​លើកកម្ពស់​ដល់​ការអនុវត្ត សិទ្ធិ​ជា​មូលដ្ឋាន​របស់​កុមារ​ស្របតាម​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល និង អនុសញ្ញា​លេខ​១៨២ អង្គការសហប្រជាជាតិ ស្ដីពី​ការហាម​ប្រាម និង សកម្ម ភាព​បន្ទាន់​សម្រាប់​ការលុប

????????????????????????????????????
????????????????????????????????????

បំបាត់​ទម្រង់​ធ្ងន់ធ្ងរ​បំផុត​នៃ ពលកម្ម​កុមារ និង​បទដ្ឋាន​ជាតិ អន្តជាតិ ស្ដីពី​សិទ្ធិ​កុមារ​ផ្សេងៗ​ទៀត ។ ម្យ៉ាងទៀត​កុមារ​គឺជា​សរស​ស្តម្ភ​ដ៏​រឹងមាំ ជា​អ្នក​បន្តវេន​ប្រទេសជាតិ ហើយ​កុមារ គឺជា​ទំពាំង​ស្នង​ឬ​ស្សី ដូច្នេះ​ចាំបាច់​ត្រូវ​យកចិត្តទុកដាក់​ថែទាំ​គាំទ្រ​ពី​ក្រុមគ្រួសារ​សហគមន៍ និង សង្គមជាតិ ។ ក្នុងនោះដែរ​ឯ​.​ឧ ឃឹម ប៊ុន​សុង ក៏បាន​លើក​នូវ​ពី​ជីវប្រវត្តិ ទិវា​កុមារ​អន្តរជាតិ​១​មិថុនា ជា​ព្រឹត្តិការណ៍​នៅ​ឆ្នាំ​១៩៤២ ក្នុង​សោកនាដកម្ម​ដែល​សាបព្រោះ​ដោយ​ពួក​ហ្វា​ស៊ី​ស​ហ៊ី​ត្លែរ នា​ថ្ងៃទី​១០ ខែមិថុនា ប្រជាជន​នៅ​ភូមិ​លី​ឌី​ស៊ែរ​ចំនួន​១៩២​នាក់ ត្រូវគេ​សម្លាប់​នៅក្នុង​សួន កសិដ្ឋាន​អ៊ូ​រ៉ា​ក់​កុមារ​ចំនួន​១០០​នាក់​ក៏​ត្រូវគេ​សម្លាប់ ម្ដាយ​របស់​ប្អូនៗ​ដែល​នៅ​សេសសល់​ត្រូវគេ​បញ្ជូនទៅ​ជំរុំ​ប្រមូលផ្ដុំ ភូមិដ្ឋាន​ត្រូវគេ​ឆក់​ប្លន់ និង ដុតបំផ្លាញ ។ ជាក់ស្តែង​កុមារ​កម្ពុជា ស្ថិតនៅក្នុង​របប​កម្ពុ​ជា​ប្រជាធិបតេយ្យ ប្រល័យ​ពូជ សាសន៍ ប៉ុល ពត ត្រូវ​ទទួលរង​នូវ​ទុក្ខ​ទា​រណកម្ម ដោយ​បង្ខំ​ធ្វើការ​ជា​ទម្ងន់​ហួសកម្លាំង បិទ​សិទ្ធ​សិរី​ភាព​ក្នុងការ​សិក្សា រៀនសូត្រ នឹង​ទទួលរង​ការកាប់សម្លាប់​ទៀតផង ។ លោក ឃឹម ប៊ុន​សុង ក៏បាន​ផ្ដាំផ្ញើ​ចំពោះ​ក្មួយៗ​យុវជន និង​កុមារ​ត្រូវ​ពង្រឹងស្មារតី ឆន្ទៈ​ខិតខំ​រៀនសូត្រ​ក្រេប​យកចំណេះ​ដឹង ហាត់ពត់លត់ដំ​ខ្លួន​ទៅតាម​តួនាទី និង ភារកិច្ច​របស់ខ្លួន រួមចំណែក​ក្នុងការ​អភិវឌ្ឍ​សង្គមជាតិ ឲ្យ​រីកចម្រើន គប្បី​ត្រងត្រាប់​ស្ដាប់​ដំបូន្មាន​ឪពុកម្ដាយ លោកគ្រូ​អ្នកគ្រូ ធ្វើជា​គំរូ​ល្អ និង មាន​សីលធម៌​រស់នៅ​ល្អ ។ ដោយឡែក​ចំពោះ​សង្គម​កុមារ និង​យុវជន​ត្រូវ​ជួយ​ថែរក្សា​ទ្រព្យសម្បត្តិ​សាធារណៈ​គោរព​ច្បាប់​រដ្ឋ ថែរក្សា​ប្រពៃណី​ទំនៀមទម្លាប់​និង​វប្បធម៌​បរិស្ថាន ដើម្បី​ធ្វើ​ឲ្យ​ក្លាយខ្លួនជា​កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ​និង​ពលរដ្ឋ​ល្អ​។ ក្នុងនោះដែរ​លោក ក៏បាន​ថ្លែងអំណរគុណ ដល់​បងប្អូន​សប្បុរស​ជន ដែល​បាន​ឧបត្ថម្ភ​គាំទ្រ ក្នុងការ​ចូលរួម មូលនិធិ ទ្រទ្រង់​ដល់​កុមារកំព្រា កុមារ​ងាយ​រងគ្រោះ និង កុមារ​ទីទ័លក្រ ដែល​កំពុង​រស់នៅ​តាម​អង្គការ​នានា​ក្នុង​ខេត្ត ដែល​ជួប​ការខ្វះខាត ។

????????????????????????????????????
????????????????????????????????????

​ក្នុងនោះដែរ​លោក ឃឹម ប៊ុន​សុង និង​លោកជំទាវ បាន​ឧបត្ថម្ភ​នូវ​គ្រឿង​ឧបភោគបរិភោគ សម្ភារៈ​សិក្សា និង កីឡា​សម្ភារៈ​អនាម័យ​មាត់​ឆ្មេ​ញ​និង​អាវយឺត​ទោចក្រយាន​ជូន​ដល់​ក្មួយៗ​កុមារកំព្រា​ទាំង ៣០​អង្គការ​ដែល​បាន​ចូលរួម ក្នុងនោះ​អភិបាលខេត្ត​បាន​ឧបត្ថម្ភ​នូវ​ថវិកា ចំនួន​៤​លាន​រៀល រួមទាំង​ឯកឧត្តម លោក​ឧកញ៉ា លោកជំទាវ និង អស់លោក លោកស្រី សរុប​ចំនួន ៦​លាន ១​សែន​៨​ម៉ឺន​រៀល ប្រាក់​ដុល្លា ៨៧០​ដុល្លា ដើម្បី​ប្រើប្រាស់​ក្នុង​កម្មវិធី​ផងដែរ ។
​ក្នុងឱកាស​ជួបជុំ​នៃ​ទិវា​កុមារ​អន្តរជាតិ​១​មិថុនា​នេះដែរ ក៏មាន​រៀបចំ​នូវ​អាហារ​ថ្ងៃត្រង់​ជូន​ដល់​ក្មួយៗ​ដែល​បាន​ចូលរួម​ពិធី​បាន​ឆ្ងាញ់​ពិសារ​ព្រមទាំង​មានការ​ច្រៀង​រាំ សប្បាយ​ជា​មិត្តភាព នៃ​មហា​គ្រួសារ​ខ្មែរ​តែមួយ​ទៀត ផង ៕ ដោយ​គឿន​វ៉េ​ត​