​ឃុំ​កំពង់​ឃ្លាំង​កំពុងតែ​ត្រូវបាន​អភិវឌ្ឍន៍​ទាំង​ផ្លូវថ្នល់ ស្ពាន និង​ជីក​ស្រះ​ជូន​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​ទឹក

0

​សៀមរាបៈ ដោយមាន​ការយកចិត្ត​ទុកដាក់​ពី​សំណាក់​ថ្នាក់ដឹកនាំ ខេត្តសៀមរាប និង​តំណាងរាស្ត្រ​មណ្ឌល​សៀមរាប បាន​ជម្រុញ​ឲ្យ​ទឹកដី​ឃុំ​កំពង់​ឃ្លាំង ដែល​ស្ថិតនៅ​ប៉ែក​ខាង​ទន្លេសាប ក្នុងស្រុក​សូទ្រនិគម ខេត្តសៀមរាប កាន់​តែមាន ភាពល្អ​ស្រស់ត្រកាល និង​ជាម​ន្ត​ស្នេហ៍​សម្រាប់​តំបន់​ទេសចរណ៍​ដ៏​ល្អ​ប្រណិត មិនតែប៉ុណ្ណោះ​ឃុំ​កំពង់​ឃ្លាំង​អាច​ទាក់ ទាញ​ភ្ញៀវ​ទេសចរណ៍ រាប់សិប​ម៉ឺន​នាក់​ឲ្យ​ចូលមក​ទស្សនា ដែលមាន​ទិដ្ឋភាព​គួរ​ឲ្យ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​ការ រស់នៅ​របស់​ប្រជាពលរដ្ឋ ស្ថិតនៅ​ពាក់កណ្តាល​គោក ពាក់កណ្តាល​ទឹក ។​IMG_7415
​ទិដ្ឋភាព​ដែល​គួរអោយ​គយគន់ នូវ​ការ​ដំរង​ជីវិត​ប្រចាំថ្ងៃ និង​ប្រកបមុខរបរ​ជា​អ្នកនេសាទ ក្នុង​ឃុំ​កំពង់​ឃ្លាំង គេ​សង្កេត ឃើញ​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ តំបន់​នេះ មាន​ភាពខុសប្លែក​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ប៉ែក​ខាងលើ ដោយ​ផ្ទះ​នៅ​មួយ​ត្រូវបាន​សាងសង់ឡើង តំ​ម្រូ​វ​នូវ​ទឹកទន្លេ​សាប ដែលមាន​កម្ពស់​ដល់​ទៅ​៦​ម៉ែត្រ ទៅ​៨​ម៉ែត្រ​នៅ​រដូវ ប្រាំង​សំឡឹងមើល​ផ្ទះ ទៅ​គួរ​អោយមាន​អារម្មណ៍​ខ្លាច តែ​សម្រាប់​រដូវវស្សា​ទឹកទន្លេ​បាន ឡើង​ស្នើរ​នឹង​រ៉ុ​ត​ផ្ទះ ។​IMG_7413
​លោក ហូ​វ សា​វី ប្រធាន​សហគមន៍ ទេសចរណ៍ បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​នៅទីនេះ រស់នៅ​បាន​សុខ​សប្បាយ​និង​មាន សុ​វត្តិភាព​ល្អ ដោយសារ​ខិតខំ​ប្រឹងប្រែង​របស់ អាជ្ញាធរ ឃុំ ប៉ូលិស ប៉េ​អ៊ឹម រួមសហការ​គ្នា លុបបំបាត់​ការប្រព្រឹត្ត បទល្មើស​នានា នៅក្នុង​មូលដ្ឋាន មិនតែប៉ុណ្ណោះ​ត្រូវបាន​អភិវឌ្ឍន៍ ផ្លូវថ្នល់​និង​រៀបចំ​កា​រណូត​សម្រាប់​ស្វាគមន៍ ភ្ញៀវ ទេសចរណ៍ ជាតិ​និង​អន្តរជាតិ ឲ្យ​មាន​បង្គន់​អាម័យ អាវ​ពោង និង​ចរាច​ណ៍​ផ្លូវ​មាន​សុ​វត្តិភាព​ជូន​ភ្ញៀវ​ទេសចរណ៍ មិនតែប៉ុណ្ណោះ ឯកឧត្តម វណ្ណ វិសាល មេបញ្ជាការ​កង​រថពាថ​ដែក សម្តេច​តេ​ជោ កន្លងមក​IMG_7412ធ្លាប់​រស់នៅ​ជា​ស្រុកកំណើត​នៅ​កំពង់​ឃ្លាំង ឯកឧត្តម បាន​ជួយ​ជីក​ស្រះ​៥ ជូន​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ទឹក​ដោយសារតែ​នៅ ឃុំ​កំពង់​ឃ្លាំង​នេះ​ខែប្រាំង​ខ្វះខាត​ទឹក​ខ្លាំងណាស់ ពុំ​អាច​និង​ជីក​អណ្តូង​បានទេ ក្នុងនោះដែរ​ប្រជាពលរដ្ឋ​មាន​សេចក្តី​ត្រេ​ត អរ​យ៉ាងខ្លាំង​ចំពោះ​សណ្តាន​ចិត្ត​របស់​ឯកឧត្តម បាន​សន្យា​សាងសង់​ស្ពាន​ដែលមាន​ប្រវែង​៣៣​ម ទទឹង​៥ ម ធ្វើ​អំពី​ដែក​ម៉ា​ឡេ ជូន​ប្រជាពលរដ្ឋ ធ្វើដំណើរ​ឆ្លងកាត់ ដែលមាន​ប្រជាពលរដ្ឋ ចំនួន​១០​ភូមិ ក្នុង​ឃុំ​កំពង់​ឃ្លាំង ខណៈ​នេះ កំពុងតែ​ចាក់ដី​ពង្រៀប​ក្បាលស្ពាន​សងខាង ដោយសារតែ​ស្ពានឈើ​បច្ចុប្បន្ន​មាន​សភាព​ចាស់​ឌ្រុ​ឌ​ទ្រម បាក់បែក​។​IMG_7410
​ប្រជាពលរដ្ឋ​មានចិត្ត​សប្បាយរីករាយ​យ៉ាង​ក្រៃលែង ចំពោះ​អំណោយ​ដ៏​ថ្លៃថ្លា​របស់ ឯក​ឧ​ត្ត​ក វណ្ណ វិសាល ដែល​បានធ្វើ​បុណ្យ​ដាក់​ទាន​ជូន​ប្រជាពលរដ្ឋ បាន​ផឹកទឹក​ស្អាត បាន​ដើរ​ឆ្លងកាត់​ស្ពាន ព្រមទាំង​បាន​កសាង​ព្រះវិហារ​កំពង់​ឃ្លាំង ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ មិនអាច​បំភ្លេច​នូវ​គុណបំណាច់​បានទេ ។​  ដោយ  ប៊ុន  រដ្ឋា IMG_7414