អាវុធហត្ថ​បន្ទាយមានជ័យ​ចុះជួយ​ជួសជុលផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​នៅ​ស្រុក​មង្គល​បូរី​

0


​ ​បន្ទាយមានជ័យ ៖ ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​ដែល​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​កាលពី​ដើ​សប្តាហ៍​នេះ​ត្រូវបាន​កំលាំង​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ដឹកនាំ​ដោយ​លោក ស៊ុន សម្បត្តិ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត និង​ជា​តំណាង​ឯកឧត្ដម ឱ បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ជួយ​ជួសជុល​សាងសង់​ឡើងវិញ កាលពី​ថ្ងៃទី​០២ មិថុនា ២០១៥ ។លោក ស៊ុន សម្បត្តិ បានអោយដឹងថា ក្នុង​បេសកកម្ម​នេះ​លោក​បាន​ដឹកនាំ​កំលាំង​អាវុធហត្ថ ទាំង​ក្រុមការងារ​ស្រុក​-​ឃុំ ចុះជួយ​ជួសជុល​ផ្ទះមួយ​ខ្នង​រប​ស់ ឈ្មោះ ភាន សារិន ភេទ ប្រុស អាយុ ៥៨​ឆ្នាំ និង​ប្រពន្ធ ឈ្មោះ ខុម ស្រី អាយុ ៥៧​ឆ្នាំ ដែល​បាន​រងគ្រោះថ្នាក់​ដោយ​ខ្យល់​កន្ត្រាក់​កាលពី​យប់​ថ្ងៃទី​១ មិថុនា ២០១៥​កន្លងមកនេះ ស្ថិតនៅ​ភូមិ​ស្រះ​រាំង ឃុំ​ស្រះ​រាំង ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ។ ហើយ​ជាមួយនិង​ការជួសជុល​នេះដែរ​IMG-20150602-WA0026ឯកឧត្ដម ឱ បូ​រិន្ទ និង​ក្រុមការងារ​ខេត្ត​បាន​ជួយឧប្បត្ថម្ភ​ជា​សម្ភារៈ​មួយចំនួន​រួមមានៈ ឈើ​ផ្លាន ៥×៥ ប្រវែង​៨​ម៉ែត្រ​ចំនួន​៧​ដើម ស័ង្កសី​ប្រវែង​២​ម៉ែត្រ​ចំនួន​២៤​សន្លឹក ដែកគោល​មួយចំនួន សរុប​ជា​ថវិកា​អស់​ចំនួន ៨០៩.៥០០​រៀល​(​ប្រាំបី​សែន​ប្រាំបួន​ពាន់​ប្រាំ​រយ​រៀល​)​។​
​លោក​បន្តថា ដោយមាន​ការគិតគូរ​យកចិត្តទុកដាក់​ពី​ថ្នាក់ដឹកនាំ​នាពេល​បច្ចុប្បន្ន គ្រប់​ប្រជាពលរដ្ឋ​ដែល​ជួប​ការលំបាក ឬ​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ​អង្គភាព​អាវុធហត្ថ និង​ក្រុមការងារ មិន​យក​ភ្នែក​មើល​នោះទេ គឺ​តែង​ចុះជួយ​ដោយ​មិន​ថា​គណៈបក្សនយោបាយ​ណា​ឡើយ ៕IMG-20150602-WA0028 IMG-20150602-WA0027
​ ​