រថយន្ត​ដឹក​ដែក​ផែ​យាយ​លឹម​បុក​ជាមួយ​ម៉ូតូ រងរបួស​ធ្ងន់​-​ស្រាល​2​នាក់​

0

​ខេត្តកណ្តាលៈ មាន​ករណី​គ្រោះថ្នាក់​ច​រា​​ចរណ៍​មួយ​បាន​កើតឡើង​នៅវេលា​ម៉ោង 5
​ល្ងាច​ថ្ងៃ ទី​5 ខែ មិនា ឆ្នាំ​2015 ត្រង់​ចំ​ណុ​​ភូ​មិំ​ខ្សុំ​ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ដ​
​កណ្ដាល រវាង​ម៉ូតូ​និង​រថយន្ត​ដឹក​ដែក​ចេញ​​ពី​ក្នុង​ផែ​យាយ​លឹម ចន្លោះ​គីឡូ​មែត្រ​លេខ​IMG-20150605-WA0127_resized27-28​ក្នុងទិសដៅ​ផ្ទុយគ្នា​បណ្តាល​ឲ្យ​ភាគី​​ម៉ូតូ 2​នាក់ រងរបួស​ធ្ងន់​-​ស្រាល បញ្ជូនទៅ​
​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្រុងភ្នំពេញ ។​
ជនរងគ្រោះ​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ​កុយ​​ភេទ ប្រុស​អ​យុ 30 ឆ្នាំ មាន​លំនៅ​ភូមិ​ស្នោ​
​ឃុំ​សេនា​រាជ្យ​ឧត្ដម ស្រុក​ព្រះស្ដេច ខេត្ដ​​ខេត្ដ​ព្រៃវែង និង ម្នាក់ទៀត​អត់​ស្គាល់​អត្ត​
​សញ្ញាណ​ជិះ​ម៉ូតូ​ម៉ាក C125 សេរី​ឆ្នាំ​2012​ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1,BH,91
60 ។ ចំណែក​អ្នកបើកបរ​រថយន្ដ​មិន​ស្គាល់​​អត្ដ​សញ្ញាណ ក្រោយ​កើតហេតុ​រួច​រត់គេច​
​ខ្លួន​បាត់​ពី​កន្លែងកើតហេតុ បន្សល់ទុក​រថ​​យន្ដ​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពាក់​ស្លាក​លេខ​ភ្នំ​
​ពេញ 3B 5292 ។​IMG-20150605-WA0134_resized
​ប្រភព​ពត៌មាន​បានឃើញ​ហេតុ​ការ​ណ៌​នេះ​​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​
​រថយន្ដ​ធន់​ធំ​ដឹក​ដែក បាន​បត់​ចូល​ផែរ​នៅ​​ចំណុច​ភូមិ​កើតហេតុ​ខាងលើ​ខ្វះ​ការ​ប្រុង​
​ប្រយ័ត្ន ខណៈ​ពេលនោះ​ម៉ូតូ​មួយគ្រឿង​ជិះ​​ក្នុង​ទិ​ដៅ​បញ្ច្រាស់ទិស​គ្នា​បាន​បុក និង រថ​
​យន្ត​ដឹក​ដែក​ពេញទំហឹង បណ្ដាល​ឲ្យ​របួស​​ធ្ងន់​1​នាក់​ស្រាល​1​នាក់ ។
​ប្រភព​តំបន់​កន្លែងកើតហេតុ​បាន​បង្ហើប​ឲ្យ​​ដឹងផង​ដែរ​ថា​រថយន្ត​ដឹក​ដែក​ចេញពី​ក្នុង​ផែ​
​យាយ​លឹម​តែងតែ​បង្ក​គ្រោះថ្នាក់​ចរាចរ​ណ៌​​ជា​បន្តបន្ទាប់ នេះ​ដោយសារតែ​ក្រុម​តៃកុង​
​ឡាន​ទាំងនោះ​វ័យក្មេង​ឈាមរាវ បើកបរ​មិន​​សូវ​គោ​ព​ច្បាប់​ចរាចរ​ណ៌​ជើងគោគ​នៅពេល​
​បត់​ចូលក្នុង​ផែ​គឺ​បត់​វឹង​គ្មាន​ខ្វល់​ពី​សិទ្ធិ​អ្នក​​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​1​នេះ​
​ទេ ។ នៅពេល​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ​គេ​សង្កេតឃើញ​ម្ចាស់​ផែ​ឈ្មោះ​យាយ​លឹម​
​បាន​ព្យាយាម​បិទបាំង​ឫ​យក​ទឹក​លុយ​បន្តិច​​បន្តួច ទៅ​គ្របដណ្តប់​ភាគី​រងគ្រោះ​ទន់​
​ខ្សោយ ។​IMG-20150605-WA0139_resized