ប៉េអឹុមខេត្តបញ្ចេញសាច់ដុំចាប់ឡានដឹកឈើ២គ្រឿងប្រគល់ឲ្យជំនាញចាត់ការបន្ត

0

ខេត្តសៀមរាប៖កម្លាំងអាវុធហត្ថក្រុងនិងខេត្តបានធ្វើសកម្មភាពបង្ក្រាបរថយន្តបទល្មើសព្រៃឈើបានចំនួន២គ្រឿងដែលលួចធ្វើចរាចរចេញពីភូមិសាស្រ្តស្រុកវ៉ារិន បម្រុងដឹកយកមកក្រុងសៀមរាប បច្ចុប្បន្នកម្លាំងអាវុធហត្ថបានប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើចាត់ការ20150606_100853ទៅតាមផ្លូវច្បាប់។ហេតុការណ៍បង្ក្រាបនេះធ្វើឡើងវេលាម៉ោង ២៤និង០០នាទីយប់ឈានចូលថ្ងៃទី០៦ខែមិថុនាឆ្នាំ២០១៥នៅភូមិពាក់ស្នែង ឃំុពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។
នាយអាវុធហត្ថខេត្តសៀមរាបលោក វរសេនីយទោ ថា ដាលុច បានប្រាប់ថា ក្រោមការបញ្ជារផ្ទាល់របស់លោកឧត្តមសេនីយត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងក្រោមការសម្របសម្រួលនិតិវិធីច្បាប់ដោយតំណាងអយ្យការផងនោះ ទើបកម្លាំងអាវុធហត្ថអាចចាប់ឡានដឹកឈើបានចំនួន២គ្រឿងយកទៅរក្សាទុកនៅទីបញ្ជាការដ្ឋានក្រុងសៀមរាប និងដើម្បីប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើចាត់ការបន្ត។លោកបន្តថា បច្ចុប្បន្ននេះឡានទាំង២គ្រឿងត្រូូវបានជំនាញត្រួតពិនិត្យទៅឃើញថា ឈើក្នុងឡានធំនោះគេមានច្បាប់ដឹកផ្ទះចាស់ តែឡានតូចត្រូវបានចាប់បញ្ជូនមកធ្វើការផាពិន័យ ទៅតាមផ្លូវច្បាប់។លោកយឹម សីុវន នាយសង្កាត់រដ្ឋបាលព្រៃឈើបាគង បានឲ្យដឹងថា រថយន្តដឹកឈើនោះមាន២គ្រឿង មួយគ្រឿងមានច្បាប់ដឹកឈើផ្ទះចាស់ដែលមានម្ចាស់ឈ្មោះព្រួន សុខុម ដឹកមកពីភូមិ20150606_100928
ត្រពាំងក្រសាំង ឃំុស្រែណូយ ស្រុកវ៉ារិន យកមកដាក់នៅភ្នំក្រោម។លោកបន្តថា ឡានផ្ទះចាស់ប្រគល់ឲ្យម្ចាស់ដើមវិញ រីឯឡានតូចដឹករត់ការនោះត្រូវបានចាប់បញ្ចូនមករក្សាទុកនៅស្នាក់ការរដ្ឋបាលព្រៃឈើ ព្រះដាក់ ស្រុកបន្ទាយស្រី ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ។លោកបន្តថាឈើនោះមានចំនួន៩ផ្លាន ប្រភេទឈើគគី។ប្រភពបានឲ្យដឹងថា ម្ចាស់ឡានដឹកឈើនោះមានឈ្មោះពៅប្រជ្រុយ បានជួលឲ្យឈ្មោះព្រួនសុខុម ដឹកឈើផ្ទះចាស់។ប្រភពបន្តថាឈ្មោះពៅនេះត្រូវបានគេស្គាល់ថា ជាឈ្មួញឈើជើងចាស់ម្នាក់ប្រចាំខេត្តសៀមរាប។
ក្បួនរថយន្តដឹកឈើត្រូវបានគេសង្កេតឃើញថាមានញមលូវលេខ៦៧,៦៨,៦៤មកចែកចាយនៅតាមដេប៉ូនានាក្នុងខេត្ត យ៉ាងសកម្មដោយពំុមានចំណាត់ការណាមួយឲ្យមានការថយចុះនោះឡើយ ហើយករណីនេះគេសង្ស័យថាមានសមត្ថកិច្ចមួយចំនួនចាំទទួលផលយ៉ាងសុខស្រួលអស់ជាច្រើនខែ ឆ្នាំមកហើយ៕20150606_100914