នាវាកងទ័ពជើងទឹកអូស្រ្តាលីចូលចតកំពង់ផែក្រុងព្រះសីហនុ

0

ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង ៩និង ៤៥នាទីព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៥ នាវាកងទ័ពជើងទឹកអូស្រ្តាលីមួយគ្រឿងមានឈ្មោះ HMAS PERTH លេខ១៥៧ បានចូលចតកំពង់ផែក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយះពេល៤ថ្ងៃ គឺពីIMG_4790ថ្ងៃទី០៦ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៥ ។ ក្នុងឪកាសចូលចតនៅកំពង់ផែក្រុងព្រះសីហនុ មានការទទួលស្វាគមន៌ពីនាយ នាយរង និងពលទាហានកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម ដឹកនាំដោយឯកឧត្តម ឧត្តមនាវីទោ រស់ វាសនា មេបញ្ជាការរងកងទ័ពជើងទឹក និងជានាយសេនាធិការមូលដ្ឋានសមុទ្ររាម ។ នាវា HMAS PERTH លេខ១៥៧ ជាប្រភេទនាវា FFH មានបណ្តោយ១១៨ម៉ែត្រ ទទឹង ១៤,៨ម៉ែត្រ ជំរៅទឹក ៦,២ ទម្ងន់ផ្ទុក ៣៩០០តោន ។ មាននាវិកសរុបចំនួន១៦៣នាក់ ក្នុងនោះនាយទាហានចំនួន២៥នាក់ និងនាវិកសរុប ១៣៨នាក់ ដឹកនាំដោយលោកវរនាវីឯក I M INHHAM ក្នុងដំណើរទស្សនកិច្ចប្រទេសកម្ពុជា ក្នុងIMG_4847គោលបំណងកិច្ចសហប្រតិប្តិការ រិតចំណងសាមគ្គីភាពរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរអូស្រ្តាលី កម្ពុជាក៌ដូចជាកិច្ចសហការរវាងរាជរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរឪ្យកាន់តែជិតស្និតថែមទៀត ។ ឯកឧត្តម ឧត្តមនាវីទោ រស់ វាសនា មេបញ្ជាការរង និងជានាយសេនាធិការកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម មានប្រសាសន៌ស្វាគមន៌ចំពោះការចូលរចតរបស់នាវា HMAS PERTH និងគណប្រតីភូកងទ័ពជើងទឹកអូស្រ្តាលីនៅលើទឹកដីខេត្តព្រះសីហនុ ក៌ដូចជានៅព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើការផ្លាស់ប្តូរបទពិសោធន៌រវាងកងទ័ពជើងទឹកទាំងពីរកម្ពុជា និងកងទ័ពជើងទឹកអូស្រ្តាលី ជាពិសេសកិច្ចសហប្រតិបត្តិការទប់ស្កាត់បទល្មើសនានាក្នុងដែនសមុទ្រ និងដំណើរកំសាន្តរបស់នាវិកនៅលើទឹកដីខេត្តព្រះសីហនុផងដែរ ។ លោកវរនាវី ឯក I M INHHAM មេបញ្ជាការកងទ័ពជើងទឹកអូស្រ្តាលី បានសំដែងអំណរគុណចំពោះការស្វាគមន៌របស់កងទ័ពជើងទឹកកម្ពុជា ជាពិសេសការទទួលស្វាគមន៌របស់ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ ក្នុងដំណើរទស្សនកិច្ចរបស់ក្រុមនាវិកIMG_4846របស់នាវាកងទ័ពជើងទឹកអូស្រ្តាលីនាពេលនេះ ហើយខ្ញុំសង្ឃឹមថាដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា នឹងបានចូលរួមចំណែកក្នុងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលប្រទេសទាំងពីរអូស្រ្តាលី និងប្រទេសកម្ពុជាកាន់តែមានភាពជិតស្និតថែមទៀត ។ ក្នុងដំណើរទស្សនកិច្ចនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា គណប្រតិភូកងទ័ពជើងទឹកអូស្រ្តាលីមានគម្រោងចូលជួបសំដែងការគួរសមជាមួយអភិបាលខេត្តព្រះសីហនុ មេបញ្ជាការកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងមានកម្មវិធីប្រកួតកីឡាបាល់ទាត់មិត្តភាពវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ ព្រមទាំងមានការងារនៅក្នុងសហគមន៌ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុមួយចំនួនទៀត ៕
IMG_4800 IMG_4786