កម្មករអូសរទេសប្រុសស្រីត្រូវបានប្រធានស្នាក់ការគយរដ្ឋាករ ច្រកទ្វារអន្តរជាតិហៅមកអប់រំ

0

ប៉ោយប៉ែត ៖ កម្មករ​អូសរទេសចំនួន៤៨នាក់ត្រូវបានមន្ត្រីថ្នាក់ដឹកនាំគយរដ្ឋាកហៅមកអប់រំដើម្បីអោយពួកគាត់យល់កាន់តែច្បាស់ពីច្បាប់បង់ពន្ឋជូនរដ្ឋនឹងអោយយល់ពីកម្រៃថ្លៃពលកម្មដោយបានមកពីកំលាំងដែលខ្លួនប្រឹងខំអូសរទេសសព្វថ្ងៃនេះហើយមិនត្រូវចាញ់IMG-20150606-WA0001ឃោសនាឈ្មួញដែលប្រើប្រាស់កំលាំងញើសឈាមរបស់បងប្អូន ដើម្បីផលប្រយោជន៏របស់ពួកគេ តែប៉ុណ្ណោះ ។សូមបញ្ជាក់ថាកាលពីថ្ងៃទី២៥ខែឧសភាឆ្នាំ២០១៥កន្លងទៅនោះមានការញុះញង់ពីសំណាក់ក្រុមឈ្មួញខិលខូចមួយចំនួនដែលមិនព្រមយកថវិការមកបង់ពន្ធជូនរដ្ឋ បន្ទាប់ពីពួកគេបានរកស៊ីលើជំនួញផ្សេងៗ ហើយបើបញ្ឆេះកំដៅ ញុះញុងអោយបងប្អូនធ្វើការតវ៉ា ទាមទារនេះទាមទារនោះ ទៅតាមអ្វីដែលខ្លួននឹកឃើញ ធ្វើយ៉ាងណាអោយបានរួចផុតពីការបង់ពន្ធជូនរដ្ឋនោះ ។នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៥ គេសង្គេតឃើញ មានIMG-20150606-WA0000កម្មករអូសរទេសប្រុសស្រីចំនួន៤៨នាក់ ត្រូវបានលោកឈួនហៃ ប្រធានស្នាក់ការគយរដ្ឋាករច្រកទ្វារអន្តរជាតិប៉ោយប៉ែតអញ្ជើញពួកគាត់មកពន្យល់បន្ថែម ដល់ពួកគាត់ពីច្បាប់បង់ពន្ធជូនរដ្ឋដោយការអប់រំនោះ គឺធ្វើឡើងក្នុងទីស្នាក់ការខាងលើនោះ​តែម្តង ។លោកឈួនហៃ ប្រធានស្នាក់ការគយរដ្ឋាករច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានអោយដឹងថាខ្លឹមសារដែលលោកអប់រំទៅលើកម្មករអូសរទេសទាំងនោះ គឺសំណូមពរអោយបងប្អូនទាំងអស់យកតែឈ្នួលម្រៃពលកម្មខ្លួនឯងបានហើយ ឯទំនិញគឺទុកអោយម្ចាស់ចូលខ្លួនមកបង់ពន្ធជូនរដ្ឋ ទៅតាមផ្លូវច្បាប់ដែលបានកំណត់រួចហើយ លោកបានបន្តទៀតថា គ្រប់យ៉ាងទាំងអស់ដែលបានកើតឡើងIMG-20150606-WA0002កន្លងទៅ គឺជាការញុះញុងដើម្បីអោយរួចផុតពីការបង់ពន្ធតែប៉ុណ្ណោះ បើនិយាយពីផ្លូវច្បាប់វិញគឺលោកនៅតែបន្តអនុវត្តច្បាប់យកពន្ធនេះ បន្តទៀតដោយមិនចុះតម្លៃ បានទៅតាមការសំណូមពរ របសបងប្អូនបានឡើយ លោកឈួនហៃ បានបន្តទៀតថា ចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៥រហូតដល់ថ្ងៃទី៦ ខែមិថុនាឆ្នាំ២០១៥នេះ គឺចំណូលពន្ធបានងាកមករកភាពប្រក្រតីឡើងវិញហើយ រីឯជនបង្កនិងបក្សពួកដែលបង្កអោយមានការបំភ្លេចបំផ្លាញដល់ទ្រព្យសម្បត្តិរបស់រដ្ឋនោះ គឺវាជាសិទ្ធរបស់តុលាការជានាក់កំណត់ថាត្រូវចាប់ជនណាឬនាក់ណានោះគឺលោកមិនដឹងទេ។IMG-20150606-WA0003