មជ្ឈមណ្ឌលជាតិបោសសំអាតគ្រាប់នៅសេសសល់ពីសង្គ្រាមក្នុងខេត្តស្ទឹងត្រែងគ្រោងទៅខេត្តត្បូងឃ្មុំ

0

ស្ទឹងត្រែង ៖  ក្រុម មជ្ឈមណ្ឌលជាតិបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលនៅសេសសល់ពីសង្គ្រាមនៅខេត្តស្ទឹងត្រែងគ្រោងទៅធ្វើប្រតិបត្តិការបន្តការងាររបស់ខ្លួននៅខេត្តត្បូងឃ្មុំក្នុងខែកក្កដាខាងមុខនេះដើម្បីជួយពន្លឿនការសាងសង់គ្រប់ហេដ្ថារចនាសម្ពន្ធ័IMG-20150523-WA0020នៅបរិវេណសាលាខេត្តត្បូងឃ្មុំទើបបង្កើតថ្មីលើផ្ទៃដីជាង២០០ហិចតានៅក្នុងឃុំត្រឡប់ស្រុកត្បួងឃ្មុំ។ថ្លែងក្នុងពិធីកំទេចគ្រាប់១៥ប្រភេទជាង៣០០គ្រាប់ធ្វើឡើងនៅឃុំព្រែកមាសស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងថ្ងៃទី០៥មិថុនាកន្លងមកថ្មីៗនេះលោកឧត្តមសេនីយ៍ត្រី វិន ឌី នាយករង នាយកដ្ឋានប្រតិបត្តិការមជ្ឈមណ្ឌលជាតិកងរក្សាសន្តិភាព និងបោសសំអាតកាកសំណល់សល់ ពីសង្គ្រាមមានប្រសាសន៏ថា៖ក្រុមបេសកកម្មបោសសំអាតគ្រាប់បន្ទាប់ពីបញ្ចប់ការងារនៅក្នុងស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងនេះ និងទទួលភារកិច្ចថ្មីមួយទៀតធ្វើប្រតិបត្តិការបោសសំអាតគ្រាប់ ដែលនៅសេសសល់ពីសង្គ្រាម នៅខេត្តត្បូង ឃ្មុំ ទើបបង្កើតថ្មីតាមបទបញ្ជារបស់ថ្នាក់ជាតិ បានប្រគល់ជូនបន្តទៀត ក្រោយពីបានកំទេចគ្រាប់មានផែនការមួយ កងរបស់យើងខ្ញុំគឺត្រៀមៗនឹងទៅ ហើយក្រោយ ពីបញ្ជាប់នេះ ទទួលផែនការថ្មីតគឺនៅខេត្តត្បូងឃ្មុអភិបាលខេត្តហ្នឹងរាជរដ្ឋាភិបាល យកចិត្តទុកដាក់ចំពោះ ខេត្តដែលបង្កើតថ្មីធ្វើនៅលើដីថ្មីដីនោះជាដីចំការមីនកន្លែងសាងសង់ថ្មីរបស់ខេត្តថ្មីនោះគឺទ្ធតែគ្រាប់ទំលាក់ពីលើយន្តហោះហើយហ្នឹងជាតំបន់វៃគ្នាតំបន់ប្រយុទ្ធ អញ្ចឹងនៅខេត្តត្បូងឃ្មុំហ្នឹងគឺដែលកងទ័ពសហរដ្ឋអាមេរិកបានទម្លាក់ម៉ូជាគឺទម្លាក់តែមេគ្រាប់មួយទេជិតដល់ដីបានវាបំបែកចេញមកជាប់ប៊ុំប៊ី។លោកឧត្តមសេនីយ៍បានបញ្ជាក់បន្ថែមថា៖គ្រាប់គ្រប់ប្រភេទដែលនៅសេសសល់ពីសង្គ្រាម គាប់ក្នុងដី វាធ្វើឲ្យប៉ះពាល់ ដល់អាយុជីវិត បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសត្វពាហនៈ និង ការបាត់បង់ ដីធ្លីរបស់យើង ធ្វើឲ្យរាំងស្ទះដល់ ការធ្វើកសិកម្មនិង ការងារអភិវឌ្ឍហេដ្ថារចនាសម្ពន្ធ័ផ្សេងៗទៀត ទើបក្រុមបោសសំអាតរុករករំដោះយកដីជូនប្រជាពលរដ្ឋវិញ។ លោក ភួង លន់ អាយុ ៥៣ឆ្នាំ តំណាងឲ្យកសិករនៅឃុំព្រែកមាស ស្រុកសៀមប៉ាង បានអះអាងថាៈកន្លងមកកសិករនៅស្រុកសៀមប៉ាង ធ្លាប់រងគ្រោះដោយសារគ្រាប់មិនទាន់ផ្ទុះនេះ ធ្វើឲ្យពិការរភាពរហូតមកដល់សព្វថ្ងៃ ហើយពួកគាត់ក្នុងឃុំនេះធ្វើស្រែចំការក៏ធ្លាប់ប្រទះ គ្រាប់នៅសេសសល់ក្នុងដីខ្លះៗដែរ ពេលនេះបានក្រុមមជ្ឈមណ្ឌលជាតិបោសសំអាត រុករកយកមកកំទេចចោលជាបន្តបន្ទាប់ ។លោកបន្ថែមថា៖ ប្រជាពលរដ្ឋ ទទួលការ សារទរជាមួយនឹងការរំដោះបានដីសំរាប់ធ្វើស្រែចំការពួកគាត់លែងខ្លាចមានគ្រោះទៀតហើយ។ខ្ញុំអគុណសប្បាយចិត្តណាសដោយបានដីបង្កបង្កើនផលដីកសិកម្មងឃុំព្រែកមាសរបស់យើងខ្ញុំបានប្រជាពលរដ្ឋក៏មានទឹកចិត្តសប្បាយរិករាយដែលបានរដ្ឋភិបាលផ្តល់ជាកំលាំងបោសសំអាតខ្ញុំមានដីធ្វើកសិកម្មហើយយើងផុតពីការទុក្ខភ័យយើងហ្នឹងសប្បាយយើងហ្នឹងបង្កបង្កើនផលអមានព្រួយបារម្ភណ៏ទៅលើគ្រឿងផ្ទុះឬថាគ្រាប់បែករំសេវទៀត។សូមបញ្ជាក់ថា៖ពិធីកំទេចគ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងនេះ ជាលើកទី២ហើយជាមួយនិងការរំដោះ បានផ្ទៃដីស្រែចំការសរុប បានជាង១៧លានម៉ែត្រការេ គ្រាប់មិនទាន់ផ្ទុះចំនួន៧៩៧គ្រាប់ អំបែង ៥១០៣ដុំ កាកសំណល់៣៦០១ដុំ ដែលក្រុម មជ្ឈមណ្ឌលជាតិបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបានប្រើកំលាំសរុប២០៧នាក់រុករកឃើញ នៅក្នុងស្រុក សៀមប៉ាង និងធ្វើការកំទេចចោលនេះ ៕IMG-20150523-WA0020