មន្ត្រី​សាខា​កាំកុងត្រូល​រួមជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​សហកា​រ​ជាមួយ​នគរបាល​សេដ្ឋកិច្ច​ចុះ​ត្រួតពិនិត្យ​ទំនិញ​ខូចគុណភាព​នៅតាម​ផ្សារ

0

​​
​ខេត្តបន្ទាយមានជ័យ​៖ទំនិញ​ខួច​គុណភាព​នាំចូល​តាម​ទីផ្សារ​អូរ​បី​ជាន់​ត្រូវបាន​មន្ត្រី​កាំកុងត្រូល​រួម​មន្ទីរ​ពាណិជ្ជកម្ម​និង​មន្ត្រី​ជំនាញ​នគរបាល​សេដ្ឋកិច្ច​ខេត្ត​បាន​សហ​ការចុះ​ត្រួតពិនិត្យ​តាំង​លក់​នៅតាម​ទីផ្សារ​លក់​ឲ្យ​ប្រជាពលរដ្ឋ​យកទៅ​ប្រើប្រាស់​ហួស​ថ្ងៃខែ​កាល​បរិ​ឆ្ឆេ​ទ​យកទៅ​ប្រើប្រាស់​បណ្តាល​ឲ្យ​ខូចសុខភាព​យកមក​អប់រំ​ណែនាំ​កាល​ព្រឹក​ថ្ងៃទី​៦​ខែមិថុនា​ឆ្នាំ​២០១៥ ស្ថិតនៅ​ពី​ចំនុច ១​ផ្សារ​គ​ត្ត​សត្ត ឃុំ​កូប និង​២​ផ្សារ​អូរ​បី​ជាន់​ឃុ​ុំ​អូរ​បី​ជាន់ស្រុក​អូរជ្រៅ​ខេត្ត​ខេត្តបន្ទាយមានជ័យ​។​លោក​ជុំ វណ្ណឌី ប្រធានការិយាល័យ​ជំនាញ​ពាណិជ្ជកម្ម​នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បាន​ឲ្យ​ដឹងថាៈ​នៅ​ច្រករបៀង​តំបន់​អូរ​បី​ជាន់​ឈ្នួ​ញ​ថៃ​បាន​នាំចូល​នៅ​ទំនិញ​ដែល​ហួស​ថ្ងៃ​កាល​បរិ​ច្ឆ័​ត​និង​ខូចគុណភាព​យកមក​ដាក់​លក់​ឲ្យ​ប្រជាពលរដ្ឋ​យកទៅ​ប្រើ
ប្រាស់​ច្រើន​មុខ​ដែល​អាជីវករ​ថៃ​លក់ឡៃ​ឡុង​ដែល​ទិញ​ពី​ឈ្នួ​ញ​កម្ពុជារ​កសី​ុ​មិន​ស្មោះត្រង់​ទទួល​ទិញ​ថោកៗ​លក់​ចេញ​ខ្ពស់​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​ខូចសុខភាព​យ៉ាងខ្លាំង​។​លោក​ហុង​លៀង អនុប្រធាន​ទី​១​ទទួលបន្ទុក​ទីផ្សារ​ស្ថិតិ​សាខា​កាំ​ត្រូល​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​imageដឹងថាៈ​គោលដៅ​មន្ត្រី​កាំកុងត្រូល​បាន​សហ​ការណ៍​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​និង​ជំនាញ​
នគរបាល​សេដ្ឋកិច្ច​ខេត្ត​ដែល​ឈ្មួញ​នាំចូល​ទំនិញ​ខូចគុណភាព​ពី​ប្រទេស​ថៃ​គឺ​ក្រុមអាជីវករ​នាំ​ចូលមក​តាម​ច្រករបៀង​អូរ​បី​ជាន់​លក់​ទៅ​ឲ្យ​អាជីវករ​ខ្មែរ​ចែកចាយ​បន្ត​គឺ​សុទ្ធតែ​ទំនិញ​ហួស​កាល​ប្រេ​ី​ប្រាស់​ខូចគុណភាព ។​លោក​ហុង លៀង​បាន​បន្តថា​ទំនិញ​ទាំងនេះ​ពេលដែល​ប្រជាពលរដ្ឋ​យកទៅ​ប្រើប្រាស់​ឬ​បរិភោគ គឺ​នាំ​ឲ្យ​ខូចសុខភាព ដែល​តំរូវ​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ឃ្លាំមើល​ជាប្រចាំ ដើម្បី​ធានា​នូវ សុខមាលភាព​និង​បញ្ហា​សុខភាព​ជូន​ប្រជាពលរដ្ឋ​។​លោក​សាន សី​ុ​ណាត​ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​បាន​និយាយ​ប្រាប់ថាៈ​ផលិតផល​ម្ហូបអាហា​រដែ​ល​ហួសពេល​ផុតកំណត់​ប្រើប្រាស់​វេច​ខ្ចប់​រុំ​ព​ទ្ធ័​ដោយ​ធូលី​កខ្វក់​មាន​ច្រេះ​គ្មាន​ស្លា​ន​សញ្ញា​ត្រឹម​ឬ​គ្មាន​ស្លា​សញ្ញា​ផ្ទុយ​ពី​ច្បាប់​និង​បទ​ប្បញ្ញត្តិ​ត្រូវ​ប្រមូល​យកមក​កំទេចចោល​ជៀសវាង​ខូចសុខភាព​ប្រជា​ពលរ​ដ្ខ​៕