​​កាកបាទក្រហមកម្ពុជា​ចែក​អំណោយ​មនុស្សធម៌​ជូន​ប្រជាពលរដ្ឋ​៤៩​គ្រួសារ​ ​រងគ្រោះ​ខូចខាត​ផ្ទះ​ដោយ​ខ្យល់ព្យុះ​ក​ន្ទ្រា​ក់នៅ​ស្រុក​បរិបូណ៌​

0

​កំពង់ឆ្នាំង​៖ ប្រជាពលរដ្ឋ​ចំនួន​៤៩​គ្រួសារ​ដែល​បាន​រងគ្រោះ​រលំ​ផ្ទះ ទ្រេត​ផ្ទះ និង​ប៉ើង​ដំបូល ជញ្ជាំង​ផ្ទះ​នៅក្នុង​ស្រុក​បរិបូណ៌ បានទទួល​អំណោយ​មនុស្សធម៌​ពី​សម្តេចចៅហ្វា​វាំង​គង់​សំអុល​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​កាកបាទក្រហមកម្ពុជា នៅ​ព្រឹក​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៥ ដែល​បាន​ប្រារព្ធ​ពិធី​នេះ​ធ្វើឡើង នៅក្នុង​ភូមិ​ក្រោល​ជី ឃុំ​ពពេល ស្រុក​បរិបូណ៌​ខេត្តកំពង់ឆ្នាំង​។​លោក ឃួន​សៅ​រុំ ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ស្រុក​បរិបូណ៌​បាន​រាយការណ៍​ថា​៖ កាលពី​ល្ងាច​ម៉ោង​៦​និង​៣០​នាទី ថ្ងៃទី​០៣ ខែមិថុនា​ឆ្នាំ​២០១៥​មាន ភ្លៀង ព្យុះ​ខ្យល់ក​ន្ទា​ក់មួយ​មេ​ធំ​បានធ្វើអោយ​ផ្ទះ​ចំនួន​៤៩​ខ្នង របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​៣​មាន​ឃុំ​ពន្លៃ ឃុំ​ពពេល​និង​ឃុំ​អញ្ចាញ​រូង​ក្នុងស្រុក​បរិបូណ៌​បាន​រង​ការខូចខាត​ក្នុងនោះ​ផ្ទះ​រង​DSC00802ការខូចខាត​រលំ​ដល់​ដី​ចំនួន​០៤​ខ្នង របើក​ដំបូល និង​ទ្រេត​៤៥​ខ្នង​។​ឯកឧត្តម​ឈួ​រ​ច័ន្ទ​ឌឿ​ន​ប្រធានកិត្តិយស​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហម​ខេត្ត​បាន​មានប្រសាសន៍​អោយដឹងថា​៖​អំណោយ​មនុស្សធម៌​រប​ស់​កាកបាទក្រហមកម្ពុជា ក្នុង​ពេលនេះ​គ្រួសារ​ជនរងគ្រោះ​ទាំង​៤៩​គ្រួសារ ក្នុង​១​គ្រួសារ​ទទួលបានៈ អង្ករ​៣០​គ​ក្រ មី​ម៉ាៗ​១​កេះ ត្រីខ​១០​កំប៉ុង​ឃី​ត​១​កញ្ចប់​
( មាន មុង​១ ភួយ​១ សារុង​១ ក្រ​ម៉ា​១ ) ដោយឡែក​៤​គ្រួសារ​ដែល​រងគ្រោះ​រលំ​ផ្ទះ​ដល់​ដី​មាន​អំណោយ​បន្ថែម​ក្នុង​១​គ្រួសារៗ តង់​កៅស៊ូ​១ និង​ស័ង្កសី​២៥​សន្លឹក​។​សម្តេចចៅហ្វា​វាំង​គង់​DSC00796សំអុល​បាន​ឧបត្ថម្ភ​ថវិកា​ដល់​គ្រួសារ​រងគ្រោះ​រលំ​ផ្ទះ​ដល់​ដី​ចំនួន​៤​គ្រួសារ​១​គ្រួសារៗ​ទទួល
បាន​ថវិកា​២០​ម៉ឺន​រៀល​និង​គ្រួសារ​រងគ្រោះ​របើក​ដំបូល​និង​ទ្រេត​៤៥​គ្រួសារ​ទទួលបាន​ក្នុង​មួយ​គ្រួសារ​ចំនួន​១០​ម៉ឺន​រៀល​។​លោក​ឧកញ៉ា​ថៃ​ប៊ុនឡុង​ក៏បាន​ឧបត្ថម្ភ​ថវិកា​ដល់​គ្រួសារ​រងគ្រោះ​៤៩​គ្រួសារ​ក្នុង​មួយ​គ្រួសារ​១​ម៉ឺន​រៀល​ក្រៅពីនេះ​មាន​សប្បុ​​រស​ជន​បាន​ជួយឧបត្ថម្ភ​ទឹក​សុទ្ធ​នំប៉័ង​ដល់​គ្រួសារ​រងគ្រោះ​ផងដែរ​។​​ ​សម្តេចចៅហ្វា​វាំង​គង់​សំអុល​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​កាកបាទក្រហមកម្ពុជា កាកបាទក្រហមកម្ពុជា​បាន​មានប្រសាសន៍​ដោយ ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន សម្តេច តែងតែ​ខ្វាយខ្វល់​ជានិច្ច​ចំពោះ​ប្រជាពលរដ្ឋ​រងគ្រោះ​គ្រប់​ទីកន្លែង សុខទុក្ខ​DSC00788របស់​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំងអស់ គឺជា​សុខទុក្ខ​របស់​សម្តេច ហើយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​កាកបាទក្រហមកម្ពុជា តែងតែ​ផ្តល់​អំណោយ​មនុស្សធម៌​ជូន​ជនរងគ្រោះ​គ្រប់​ទីកន្លែង ដោយ​មិន​ប្រកាន់ពូជសាសន៍ និង​និន្នាការ​នយោបាយ​ឡើយ​។សម្តេចចៅហ្វា​វាំង​គង់​សំអុល​បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ថា​៖ សូម​ថែទាំ​សុខភាព​អោយបាន​ល្អ ត្រូវ​ហូបចុក​ស្អាត រស់នៅ​ស្អាត​មាន​អនាម័យ​ល្អ បុរសៗ​មិនត្រូវ​ហូបចុក​ស្រវឹង​ប្រើ​អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ ត្រូវ​គិតគូរ​ពី​សុ​វត្តិភាព​ជា​ចម្បង ទប់ស្កាត់​និង​បង្កា​គ្រោះមហន្តរាយ​ដោយ​ធម្មជាតិ ដូចជា​ខ្យល់ព្យុះ ទឹកជំនន់ គ្រោះ​អគ្គីភ័យ គ្រោះថ្នាក់​ចរាចរណ៍​ជាដើម​ដែល​ក្នុង​១​ថ្ងៃៗ គ្រោះថ្នាក់​ចរាចរណ៍​ធ្វើអោយ​មនុស្ស​ស្លាប់ និង​របួសធ្ងន់​ស្រាល​មាន​ជា​រៀងរាល់​ថៃ្ង​។ កុំ​ហូប​ទឹកទន្លេ​ឆៅ ត្រូវ​ប្រើ​ធុង​ចំរោះ ឬ​ដាំទឹក​អោយ​ឆ្អិន ត្រូវ​ឧស្សាហ៍​ព្យាយាម​ដាំ​ដុះ​ដំណាំ​រួមផ្សំ កុំ​ទុក​ដី​ជុំវិញ​ផ្ទះ​អោយនៅ​ទំនេរ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​អោយបាន​មាន​ជីវភាព​ធូរធា​កាត់បន្ថយ​បាន​ភាពក្រីក្រ​និង​បង្កើន​ប្រាក់ចំណូល​ក្នុង​គ្រួសារ​៕DSC00787 DSC00798 DSC00806