​ក្មេង​២​ក្រុម​គ្រាន់​តែមាន​ជំលោះ​ក្នុងពេល​បាល់ទាត់​សោះ​ឈានដល់​ការចាក់​គ្នា​បណ្តាល​ឲ្យ​ស្លាប់​ម្នា​ក់នៅ​កន្លែងកើតហេតុ​

0

​ខេត្តបន្ទាយមានជ័យ​៖​ក្មេង​២​ក្រុម​បាននាំគ្នា​មកលេង​បាល់ទាត់​នៅ​តារាង​បាល់ទាត់​ឈ្មោះ​ស្មៅ​សុ​ប្ប​និមិត្ត ហ្គ្រី​ន​ស្ព​ត​នៅ​ភូមិ​គោ​រដ្ឋា​ន​ក៏បាន​មានទំនាស​និង​គ្នា​ឈានទៅដល់​យក​កាំបិត​ចុង​ស្រួច​ចាក់ទៅលើ​គូទំនាស់​បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ​។​ហេតុការណ៍​ឈានទៅដល់​ការចាក់​គ្នា​នេះ​នៅវេលា​ម៉ោង​៤.៣០​នាទី​ល្ងាច​ថ្ងៃទី​៦​ខែមិថុនា​ឆ្នាំ​២០១៥​នៅ​ចំណុច​តារាង​បាល់ទាត់​ឈ្មោះ ស្មៅ​សុ​ប្ប​និមិត្ត ហ្គ្រី​ន​ស្ព​ត​ស្ថិតនៅ​ភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​លោក​ឧ​ត្ត​សេនីយ៍ ត្រី​ឨ​បូ​រិ​ន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​និយាយថា​ជនរងគ្រោះ​មានឈ្មោះ​ថេ​ង​យុទ្ធ​ប្រុស​អាយុ​២៤​ឆ្នាំ​រស់នៅ​ក្រុងភ្នំពេញ មក​ស្នាក់នៅ​ភូមិ​៤​សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ IMG_4770ហើយ​ជា​គ្រូបង្រៀន​ភាសា​អ​ង្គេ​ស​នៅ​វិទ្យាស្ថាន​ទ្រទ្រង់​ក្មេង​កំព្រា​នៅ​ភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល​។​ចំណែក​ជាតករ​ដៃដល់​មានឈ្មោះ បញ្ញា​ប្រុស អាយុ​២១​រស់នៅ​ភូមិ​គោ​រដ្ឋា​ន សង្កាត់​អូ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​លោក​ឨ​បូ​រិន្ទ​បាន​និយាយ​បន្តថា​ក្រោយពេល​បាន​ដឺ​ង​ហេតុ​កា​តណ៍​មាន​ករណី​ចាក់​គ្នា​យ៉ាង​សាហាវ​រួម​មក​លោក​ក៏បាន​ចាត់​ឲ្យ​មេ​បញ្ជា​អាវុធហត្ថ​ក្រុង​ចុះទៅ​ដល់​កន្លែង​កើត​ហេ​ត់​ទើប​ដឹងថា​ករ​ណ​ចាក់​គ្នា​នេះ​ផ្តើម​កើតហេតុ​ឡើយ​មាន​យុវជន​២​ក្រុម​បាននាំគ្នា​មកលេង​ទាត់​ទាល់​នៅ​តារាង​បាល់​ខាងលើ ក្រោយពេល​កំពុងIMG_4775​លេង​នោះ​គូភាគី​ទាំង​២​ក៏មាន​ទំនាស​ពាក្យសំដី​កើតឡើង​ព្រោះ​ភាគី​ខាង​គ្រូបង្រៀន​អ​ង្គេ​សបាន​ទាត់​ចំ​ខ្នងជើង​ឈ្មោះ​បញ្ញា​បណ្តាល​ឲ្យ​បញ្ញា​មានការ​ខឹង​យ៉ាងខ្លាំង​ហើយ​បាន​និយាយថា​អញចាញ់​ផង​កុំ​លេង​ទាត់​ខ្នងជើង​ទៀត​វើ​យ​ហើយ​ឈ្មោះ​បញ្ញា​នោះ​ក៏​ចេញទៅ​ក្រៅ​បាត់​។​លោក​បាន​បន្តទៀតថា​មិន​នឹកស្មានថា​ឈ្មោះ​បញ្ញា​នោះ​រត់​ទៅផ្ទះ​នៅ​ជិត​នោះ​ទៅយក​កាំបិត​ចុង​ស្រួច​ប្រវែង​ជាង​មួយ​ចំអាម​ពី​ផ្ទះ​រត់​សំដៅ​មក​តារាង​បាល់ទាត់​រត់​មកចាក់​ជ​ន​រងគ្រោះ​ចំ​ជើង​មួយ​កាំបិត​ពេលនោះ​មិត្ត​ភ័​ក្រ​ជនរងគ្រោះ​ក៏បាន​ចាប់ដៃ​ឡើង​ជិះ​ម៉ូតូ​ជិះ​ចេញទៅ​បាត់​ពេលនោះ​ឃាតករ​បាន​ឲ្យ​គូរ​ដណ្តឹង​ដែល​ជិត​រៀបការ​នោះ​រត់​ទៅយក​ម៉ូតូ​ជិះ​ដេញតាម​ពីក្រោយ​image1ហួស​តារាង​បាល់ទាត់​ប្រហែល​១០០​ម៉ែត្រ​ក៏​ទាន់​ហើយ​បាន​ប្រតាយ​ប្រ​ទប់​គ្នា​ពេញ​ផ្លូវ​ហើយក៏​បាន​ចាក់​ជនរងគ្រោះ​ចំ​លើ​ក្រលៀន​មួយ​លិច​មួយ​កាំបិត​ថែមទៀត​ទើប​ឃាតករ​ឲ្យ​គូរ​ដណ្តឹង​ជិះ​ឌុប​ខ្លួន​គេចខ្លួនបាត់​។​ចំណែក​ជនរងគ្រោះ​ដោយសារតែ​របួស​ជ្រៅ​ពេក​ក៏​ដាច់ខ្យល់​នៅ​កន្លែងកើតហេតុ​តែម្តង​ដោយ​មិន​អស់ចិត្ត​បងប្អូន​បាន​ដឹក​មក​មន្ទី​ពេទ្យ​បង្អែក​ក្រុង​សិរីសោភ័ណ​ដើម្បី​សង្គ្រោះ​ជីវិត​តែ​គ្រូពេទ្យ​ថា​បុរស់​នេះ​ស្លាប់​បាត់ទៅហើយ​។​លោក​ឨ​បូ​រិន្ទ​បញ្ជាក់ទៀតថា​សព​ត្រូវបាន​ក្រុមគ្រួសារ​ដឹក​ទៅ​ភ្នំពេញ​ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ចំណែក​ឃាតករ​វិញ​កំលាំង​ស​មិត្ត​កិច្ច​កំពុង​ស្វែងរក​តាម​ចាប់​យកមក​ញាត់​គុក​ឲ្យ​ទាល់តែ​បាន​៕image (2) IMG_4772