ស្ថាប័ន​សារពត៌មាន ខេមរា អបអរសាទរ​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ ឆ្នាំ ២០១៤

0

សៀមរាប ៖ ដោយមាន​ការយកចិត្ត​ទុកដាក់ ដល់​មន្ត្រី​សារពត៌មាន ខេមរា ដែល​បាន​ខិតខំ​បំពេញភារៈកិច្ច យក​ពត៌មាន​មក​ធ្វើការ​ផ្សព្វផ្សាយ​ជូន​មហាជន បានទទួល​នូវ​ពត៌មាន ជា​សារ​ធារ​ណៈ ទើប​ជម្រុញ​ឲ្យ​មាន ការលើកទឹកចិត្ត​ដល់​បុគ្គលិក​ខេមរា ដោយ​មានការ​ជ្រោមជ្រែង គាំទ្រ ពី​សំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និង​សម្បុរ​សជន ទើប​បង្កើត​ឲ្យ​មាន​ពិធីជប់លាង​ប្រចាំឆ្នាំ​២០១៤​នេះ​បាន​។​ ​

បច្ចុប្បន្ន រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានផ្តល់​សារៈសំខាន់​មកលើ​វិស័យ​ពត៌មាន និង​បានចាត់ទុក​វិស័យ​ពត៌មាន ដែល​បាន​ដើរតួនាទី​សំខាន់ ក្នុង​ការជួយ​អភិវឌ្ឍន៍​ប្រទេស គ្រប់ផ្នែក ដើម្បី​ឲ្យ​ប្រទេសជាតិ មានការ​អភិវឌ្ឍន៍ រួមទាំង​ការគិត ការធ្វើ ការបំរើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ រហូតមកដល់​ពេលនេះ វិស័យ​ពត៌មាន ត្រូវបាន គេ​ចាត់ទុកជា​ផ្នែក​ជា​ច្រមុះ​របស់​ប្រជាពលរដ្ឋ សំខាន់​គឺជា​កញ្ចក់​សម្រាប់​សង្គម​ឆ្លុះ​ប​ញ្ជាំ​ង ពី​សកម្មភាព​ដែល បាន​អនុវត្តន៍ ។​

​សារពត៌មាន ខេមរា ជា​បណ្តាញ​ពត៌មាន ដែល​ទទួលបាន​នូវ​ការគាំទ្រ ពី​សំណាក់​មហាជន មន្ត្រីរាជការ កម្លាំង​ទាំងអស់ ដែល​តែងតែ​តាមដាន នូវ​ពត៌មាន​សំខាន់ៗ តាម​ប្រ​ព័​ន្ឋ​វេ​ប​សាយ ខេមរា និង​តាម​ទូរទស្សន៍ មួយចំនួនធំ ដែល​បាន​ផ្សារភ្ជាប់​នូវ​ពត៌មាន ក្នុងនាម​យើងខ្ញុំ​ទាំងអស់គ្នា ជា​គណៈ​ដឹកនាំ និង​មន្ត្រី​ពត៌មាន ទាំងអស់ និង​ខិតខំ​បន្ថែម​ព្រមទាំង​អភិវឌ្ឍន៍ សារពត៌មាន ខេមរា ឲ្យ​ឈានទៅរក​លំដាប់​អន្តរជាតិ ដែល សំបូរ ទៅដោយ​ពត៌មាន កីឡា សិ​ល្បះ ឃាតកម្ម សង្គម អន្តរជាតិ និង​ពត៌មាន​ប្លែកៗ​ជាច្រើន​ទៀត ដើម្បី​បម្រើ​ចក្ខុ​អារម្មណ៍ របស់​បងប្អូន​ប្រជាពលរដ្ឋ និង​សង្គម​ពត៌មាន​។​ ​

ស្ថាប័ន សារពត៌មាន ខេមរា បច្ចុប្បន្ន កំពុងតែ​ធ្វើដំណើរ រំកិល​ខិត​ទៅ​មុខជា​លំដាប់ ក្នុងនាម​យើងខ្ញុំ​ទាំងអស់គ្នា ជា​អ្នក​កាច់ចង្កូត នាវា​ខេមរា សូម​ស្វាគមន៍ ចំពោះ​មតិ​កែលំអរ រិះគន់ ដើម្បី​ស្ថាបនា និង​រីករាយ​ទទួល​នូវ​អត្ថបទ រូបភាព ខ្លឹមសារ នូវ​ពត៌មាន​ពិត ដែល​បាន​កើតឡើង នៅក្នុង​សង្គមជាតិ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ តាមរយះ​វេ​ប​សាយ ខេមរា www.khemaradaily.com Email; [email protected] សូម​អរគុណ ​លេខ​ទូរស័ព្ទ ០៩៧ ៧៧ ៧៨ ១១៥ , ០១២ ២៦ ៩៤ ៨៩ ។​ ​DSC_0270 DSC_0277 DSC_0280 DSC_0282 DSC_0286 DSC_0287 DSC_0291 DSC_0292