ដោយមានការយកចិ ត្ដទុកដាក់ ពីរលោកព្រះរាជជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានបញ្ជាកំលាំងប្រធានការិយាល័យប្រឆាំងគ្រឿងញៀន ចាប់បានមុខសញ្ញាជូញដូរពីរនាក់

0

កំពង់ធំ៖ជនសង្ស័យពីរនាក់ ត្រូវបានប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀន កំពង់ធំ ស្រាវជ្រាវចាប់ឃាត់ខ្លួននិងឆែករកឃើញថ្នាំញៀនប្រភេទ ម៉ាទឹកកកមួយកញ្ចប់ ចំនួន១១២ក្រាម រួមនិងវត្ថុតាង ដូចជាទូសព្វ័៥គ្រឿង ដែលជាមធ្យោបាយសំរាប់ចែកចាយ គ្រឿងញៀន។យុទ្ធនាការរបស់ក្រុមសមត្ថកិច្ចឆ្មក់ចុះបង្ក្រាបមុខសញ្ញានេះបានធ្វើឡើងកាលពីម៉ោង១៧និង៣០នាទីល្ងាច ថ្ងៃទី០៥ ខែ មិថុនា ឆ្នាំ២០១៥ ស្ថិតនៅភូមិកំពង់ក្ដី ឃុំកំពង់ចិនត្បូងស្រុកស្ទោង ខេត្តកំពង់ធំ។DSCN3066
លោក ងួន ហ៊ាង នាយការិយាល័យប្រឆាំងគ្រឿងញៀន កំពង់ធំ បានឲ្យដឹងថាជនសង្ស័យមួយមានឈ្មោះហុង សុឃិម ភេទប្រុសអាយុ៣៥ឆ្នាំ រស់នៅភូមិ ស្ទឹងសែនសង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ពីរឈ្មោះអឿន មុំ ភេទស្រី អាយុ ៤០ឆ្នាំ រស់នៅភូមិ អន្លូងលាប ឃុំ ខ្នោ ស្រុកមេសាង ខេត្ត ព្រៃវែង។
ជនសង្ស័យទាំងពីរនាក់ត្រូវបានបញ្ជូនបន្តរទៅតុលាការកំពង់ធំ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕ដោយ ផន សុខជាតិDSCN3061 DSCN3059 DSCN3052 DSCN3059