​ចេញពី​ក្លឹប​ត្រូវ​ក្រុម​ក្មេង​ទំនើង​២​ក្រុម ដេញ​វៃ​គ្នា​បណ្តាល​ឲ្យ​ភាគី​ម្ខាង រងរបួស​២​នាក់​

0

​ភ្នំពេញ ៖ ក្រុមក្មេងស្ទាវ​២​ក្រុម បាន​ដេញ​វាយ​គ្នា​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ និង​សម​ត្ត​កិច្ច​ចុះមក​អន្តរាគមន៍ ខណៈដែល​ពួកគេ​ចេញពី​ក្លឹប កាលពី​វេលា​ម៉ោង​២២​និង​២០​នាទី​យប់ ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៥ នៅ​ចំណុច​មុខ​វិទ្យាល័យ ទួល​ស្វាយព្រៃ តាម​បណ្តោយ​ផ្លូវ​លេខ​១៩៩ ស្ថិតក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន​។​
​ ​តាម​សាក្សី​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​យុវជន​២​ក្រុម ដោយ​ម្ខាង​ជិះ​ម៉ូតូ​៤​គ្រឿង មាន​គ្នា​៦​ទៅ​៧​មាក់ និង​ម្ខាង​ទៀត​ជិះ​ម៉ូតូ​៣​គ្រឿង មាន​គ្នា​៤​ទៅ​៥​នាក់ បាន​ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា តាម​ដងផ្លូវ​សាធារណៈ​យ៉ាង​អាណា​ធិ​ប​តិ​យ្យ តាម​បណ្តោយ​ផ្លូវ​លេខ​១៩៩ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​ភាគី​ខាង​ម៉ូតូ​៣​គ្រឿង វាយ​ភាគី​៤​គ្រឿង បណ្តាល​ឲ្យ​ដួល​ទៅ​និង​ថ្ម​ល់ អូស​ជាង​១០​ម៉ែត្រ និង​ចូល​ក្រោម​រថយន្ត​កុងតឺន័រ ដែល​ចត​ស្ងា​ម​បណ្តាល​ឲ្យ​រងរបួស​ផងដែរ ។​
​ ​សាក្សី​ដដែល​បាន​បន្តថា បន្ទាប់មក​ក្រុម​ភាគី​ខាង​ម៉ូតូ​៤​គ្រឿង បាន​ជិះ​គេចខ្លួន​បាន​ស្រមោល​តែម្តង ។
​តា​មកា​រៀបរាប់​ពី​ជនរងគ្រោះ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ពូកគេ​ជិះ​ម៉ូតូ​៤​គ្រឿង មាន​គ្នាន​ប្រមាណ​៧​ទៅ​៨​នាក់ ដែល​ទើប​នាំគ្នា​ចេញពី​ក្លឹប​ហាយ ដោយ​ស្រវឹង​រៀងខ្លួន ទើប​នាំគ្នា​ត្រលប់មក​ផ្ទះ​វិញ ពេល​ជិះ​ម៉ូតូ​សុខៗ ស្រាប់​តែមាន​ម៉ូតូ​៤​គ្រឿង ប្រដាប់​ដោយ​ខ្សែរ​ក្រវ៉ាត់ និង​កាំភ្លើង​មួយ​ដើម បាននាំគ្នា​ដេញ​វាយ​ពួក​តែម្តង​។​3
​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​មកដល់​ចំណុចកើតហេតុ តែដោយសា​តែ​ក្រុម​បង្ក នាំគ្នា​ជិះ​ម៉ូតូ​គេចខ្លួន​បាត់អស់ ហើយ​ក្រុម​ជនរងគ្រោះ ក៏​មិន​ដាក់ពាក្យ​បណ្តឹង ទើប​សមត្ថកិច្ច​ឲ្យ​ជនរងគ្រោះ ត្រូល​ប់​ទៅផ្ទះ​វិញ ៕2 1