​ជនសង្ស័យ​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង​ប្រដាប់​ដោយ​កាំភ្លើងខ្លី​១​ដើម បានធ្វើ​សកម្មភាព​បាញ់​១​គ្រាប់ ប្លន់​យក​ម៉ូតូ​ស្កូ​ប​ពី មិនបាន​សម្រេច​

0

​ភ្នំពេញ​៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ស្កូ​ប​ពីមួយ​គ្រឿង ឌុប​នារី​ម្នាក់​ចេញពី​ធ្វើការ ត្រូវបាន​ជនសង្ស័យ​មាន​គ្នា​៤​នាក់ ជិះ​ម៉ូតូ​សេ​១២៥​ពីរ​គ្រឿង ប្រដាប់​ដោយ​កាំភ្លើងខ្លី​១​ដើម បាន​បាញ​ចំនួន​១​គ្រាប់ ប្លន់​យក​ម៉ូតូ​តែ​មិនបាន​សម្រេច កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៥ នៅតាម​បណ្តោយ​ផ្លូវ​លេខ​៤៩ កែង​ផ្លូវ​លេខ​១៣០ ស្តិ​ត​ក្នុង​សង្កាត់​ផ្សារ​ថ្មី ទី​៣ ខណ្ឌដូនពេញ ។​
​ ​ជនរងគ្រោះ​ឈ្មោះ ឆាយ សុផល ភេទ​ប្រុស អាយុ​២២​ឆ្នាំ ចំណែក​នារី​ដែល​ជិះ​ជាមួយ​ឈ្មោះ វី អាយុ​២៦​ឆ្នាំ មុខរប​ជាជាង​អ៊ុតសក់ ជិះ​ម៉ូតូ​ម៉ាក​ស្កូ​ប​ពី ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1CX-5115 សេរី​ឆ្នាំ​២០១៥ ។​4
​ ​តាម​សំដី​ជនរងគ្រោះ បាន​រៀបរាប់ថា មុនពេល​កើតហេតុ ពួកគេ​បាននាំគ្នា​មកពី​ហូប​អី នៅមុខ​ណា​កា ហើយ​ក្នុង​បំណង​ជូន​មិត្តស្រី​ទៅផ្ទះ ដោយ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​១៣០ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង ប្រដាប់​ដោយ​កាំភ្លើងខ្លី មិន​ស្គាល់​ម៉ាក​មួយ​ដើម​បាន​ជិះ​ម៉ូតូ​មក​ក្បែរ​ហើយ​ដក់​កាំភ្លើង​ភ្ជុង ដោយ​ឃើញ​ដូច​នោះ រួប​គេ​បាន​បន្ថែម​ល្បឿន​ទៅមុខទៀត ភ្លាមនោះ​ស្រាប់តែ​ជនសង្ស័យ​បាញ់​ចំនួន​មួយ​គ្រាប់​តែ​មិនត្រូវ ធ្វើ​ឲ្យ​រួប​គេ​ភ័យ​ក៏បាន​ជិះ​ទៅបុក​និង​ប​ង្កោ​ល​ភ្លើង​រងរបួស​ធ្ងន់ ចំណែក​ក្រុម​ជនសង្ស័យ ដោយ​ឃើញ​ដូច​នោះ ក៏បាន​នាំគ្នា​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ស្រមោល​តែម្តង ដោយ​មិនបាន​យក​ម៉ូតូ​ជនរងគ្រោះ​ទៅនោះ​ទេ ។​2
​ ​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង នៅ​ទីស្នាក់ការ​នគរបាល​ប៉ុស្តិ៍ រដ្ឋបាល​ផ្សារ​ថ្មី​ទី​៣​ដើម្បី​កំណត់​មុខសញ្ញា ងាយស្រួល​តាម​ចាប់​ជនសង្ស័យ យកមក​ដាក់ទោស​តាមច្បាប់ ៕3 1