​ផឹកស៊ី​ស្រវឹង​ទាក់​សំដី​គ្នា ដក​កាំភ្លើងខ្លី​ភ្ជង់​គូប​ដិ​បក្ស និង​បាន​ស្រែក​ឡូរ​ឡា អួតអាង​ថា​ខ្លួន​ជា​អង្គរក្ស​អ្នកធំ បង្ក​ការភ្ញាក់ផ្អើល​

0

​ភ្នំពេញ​៖ យុវជន​២​ក្រុម មាន​គ្នា​ប្រមាណ​ជិត​១០​នាក់ ផឹកស៊ី​នៅក្នុង​ហាង​យីហោ ការ៉េ​បី (៣៣៣៣) អង្គុយ​តុ​ជាប់​គ្នា លុះ​ដល់ពេល​ស្រវឹង​បាន​ទាក់​ពាក្យសម្តី រហូត​ឈានដល់​ភាគី​ម្ខាង​ដែល​អាង​ខ្លួន​ថា ជា​អង្គរក្ស​អ្នកធំ ស្រែក​ឡូរ​ឡា និង​ដក​កាំភ្លើងខ្លី ភ្ជង់​ក្បាល​គូប​ដិ​បក្ស បង្កឱ្យមាន​ការភ្ញាក់ផ្អើល ដល់​ភ្ញៀវ​នៅក្នុង​ហាង កាលពី​វេលា​ម៉ោង​៩​នឹង​៤០​នាទី​យប់​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៥ ស្ថិតក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា ប៉ុន្តែ​សមត្ថកិច្ច​បាន​ត្រឹម​ទៅ​សួរនាំ​ម្ចាស់​ហាង​ប៉ុណ្ណោះ ដោយ​ភាគី​ដក​កាំភ្លើង បាននាំគ្នា​ជិះ​ចេញ​បាត់អស់ ។​
​ ​យោង​ប្រភព​ពត៌មាន​ពីសា​ក្សី​ដែលជា​ភ្ញៀវ ចូលទៅ​ពិសារ​អាហារ​ក្នុង​ហាង​ការ៉េ​បី (៣៣៣៣) ខាងលើ បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​យុវជន​២​ក្រុម មាន​គ្នា​ប្រមាណ​ជិត​១០​នាក់ បាន​ចូលមក​ផឹកស៊ី​នៅក្នុង​ហាង​នេះ ដោយ​អង្គុយ​តុ​ជាប់​គ្នា លុះ​ផឹកស៊ី​យូរ​មាន​ស្ថានភាព​ស្រវឹងស្រា​នោះ ក៏បាន​ទាស់ទែង​ពាក្យសម្តី​ជាមួយគ្នា រហូតដល់​ភាគី​ម្ខាង បាន​ដក​កាំភ្លើងខ្លី​មិន​ចាំ​ម៉ា​កមួយ​ដើម ភ្ជង់​ទៅ​គូប​ដិ​បក្ស​របស់ខ្លួន និង​បាន​ស្រែក​ឡូឡា​រថា ខ្លួន​គឺជា​អង្គរក្ស​របស់​អ្នកធំ​ថែមទៀត​ផង បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ភ្ញៀវ​នៅក្នុង​ហាង ។
​ប្រភព​បន្តថា ដោយមាន​សភាព​តឹងតែង​ដូច្នេះ ម្ចាស់​ហាង​បាន​ចូលមក​ឃាត់ និង​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន ឱ្យ​ចុះមក​អន្តរា​គន៍ ដើម្បី​ឱ្យមាន​ភាពប្រសើរ​ឡើង ប៉ុន្តែ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ម​នោ​រម្យ នៅ​ជិត​កន្លែងកើតហេតុ​សោះ មានការ​យឹត​យ៉ាវ​បន្តិច បានត្រឹមតែ​ដើរទៅ​មក នៅមុខ​ហាង​តែប៉ុណ្ណោះ ព្រោះ​ពួកគេ​នាំគ្នា​ជិះ​ម៉ូតូ​ចេញ​បាត់អស់​ទៅហើយ តែ​ក៏​មិនមាន​ការប្រើ​អំពើហិង្សា​កើតឡើង​ដែរ ។​
​ ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​កន្លែងកើតហេតុ បាននាំគ្នា​រអ៊ូរទាំ​ថា នៅក្នុង​ហាង​ផឹកស៊ី​យីហោ​ការ៉េ​បី (៣៣៣៣) ខាងលើនេះ តែងតែ​កើតមាន​ការឈ្លោះគ្នា​ជា​ញឹកញាប់ ដោយ​ម្នាក់ៗ​អាង​ខ្លួន​ថា ជា​អ្នកនេះ អ្នកនោះ ជាក់ស្តែង​លើក​នេះ មានការ​ឈ្លោះប្រកែក​គ្នា រហូត​មាន​ការដក​កាំភ្លើង​ភ្ជង់​ក្បាល​គ្នា​ថែម​ទៀតផង ប៉ុន្តែ​មិនដែល ឃើញ​មាន​សមត្ថកិច្ច​មូលដ្ឋាន​ណា មក​អន្តរាគមន៍​ទាន់ពេលវេលា​នោះទេ បើទោះបីជា​បុ​ស្តិ៍​នៅ​ជិត​ទីនោះ​ក៏ដោយ ។4 ហើយ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​ទីនោះ មានការ​ភ័យខ្លាច​យ៉ាងខ្លាំង លើក​នេះ​មិនទាន់​មានរឿង​ធំ ចុះបើ​លើក​ក្រោយ​មាន​ហេតុការណ៍​ចៃដន​ណាមួយ​កើតឡើង​នោះ តើ​សុខ​សុវត្ថិភាព​របស់​ពួកគាត់ ទៅជា​យ៉ាងណា ? និង​បាន​សំពូ​ម​ពរ​ដល់​សមត្ថកិច្ច​ល្បាត​នៅក្នុង​មូលដ្ឋាន ចុះ​ល្បាត​ឱ្យបាន​ញឹកញាប់ ដើម្បី​ស្របតាម​ការអនុវត្តន៍​នូវ​ភូមិ ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច របស់​ប្រមុខ​រាជរដ្ឋាភិបាល ៕3 2 1