​រថយន្ដ​ម៉ា​ស្ដា​បុក​ស្តង់​លក់​បុរី​កីឡា​បណ្ដាលអោយ​រង​ការខូចខាត​ចំនួន​២​តូប​ ​តូប​លក់​ចំនួន​២​តូប

0

របស់​អាជីវករ​នៅ​ស្តង់​បុរី​កីឡា ត្រូវបាន​រង​ការខូចខាត​ទ្វារ​ផ្នែក​ខាងមុខ ដោយសារតែ​រថ យន្ដ​ម៉ា​ស្ដារ​១​គ្រឿង បាន​បើក​បុក​ពេញទំហឹង កាលពី​វេលា​ម៉ោង​០២​នឹង​៤០​នាទី យប់​ឈានចូល​ថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ​២០១៥ តាម​បណ្ដោយ​ផ្លូវ​បេតុង ស្ថិតក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ។​
តាម​ប្រភពព័ត៌មាន​ពីសា​ក្សី នៅ​ជិត​កន្លែងកើតហេតុ បានអោយដឹងថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ មាន​រថយន្ដ​១​គ្រឿង ម៉ាក​ម៉ា​ស្ដារ ព​ណ៍សរ ពាក់​ស្លាក​លេខ ខម​០9 2-2626 បើកបរ​ដោយ​នារី​ម្នាក់ នឹង​រួម​ដំណើរ​ជា មួយ​បុរស់​ម្នាក់ តាម​បណ្ដោយ​ផ្លូវ​បេតុង ទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំនុចកើតហេតុ ក៏​រេ​ចង្កូត​ទៅខាង​ឆ្វេង​ដៃ ជ្រុល​ទៅបុក​តូប​លក់​របស់​អាជីវក​រ​ពេញទំហឹង បណ្ដាលអោយ​រង​ការខូចខាត តូប​ចំនួន​២​តូប នឹង​រថ យន្ដ​រង​ការខូចខាត​ផ្នែក​ខាងមុខ តែ​សំណាងល្អ មិន​បណ្ដាលអោយមាន​ន​រណា​ម្នាក់ រងរបួស​នោះទេ ។​4
ក្រោយ​កើតហេតុ នារី​ដែលជា​អ្នកបើកបរ បាន​បើកទ្វារ​រថយន្ដ​ចុះ​គេចខ្លួនបាត់ ទុក​បុរស់​ដែល​រួម​ដំណើរ​ជាមួយ​នៅនឹងកន្លែង​កើតហេតុ ។ ប្រភព​ដដែល​បាន​បន្តថា ក្រោយមក​គេ​ក៏​ឃើញ​មាន​ដំណាង​ខាង​រថយន្ដ បានមក​ធ្វើការ​ចរចារ​ជាមួយ​តំណាង​ផ្សារ ដោយ​ព្រម​សង​ថ្លៃ​ការជួសជុល​តូប ចំនួន​៥០០$​ដូ​ល្លា ដើម្បី​បញ្ចប់រឿង​នៅនឹងកន្លែង​កើតហេតុ ។ ចំនែក​រថយន្ដ​ត្រូវបាន​ម្ចាស់​ហៅ​រថយន្ដស្ទូច មក​ស្ទូច​យកទៅ​ជួសជុល​ដោយ​ខ្លូន​ឯង ៕3 2 1