​រថយន្ត​២​គ្រឿង​បុក​ត​កន្ទុយ​គ្នា បណ្តាល​ឲ្យ​រង​ការខូចខាត​ទាំងសងខាង​

0

​ភ្នំពេញ​៖ ហេតុការណ៍​គ្រឿង​ថ្នាក់​ចរណ៍​មួយ បង្កឡើង​ដោយសារតែ​រថយន្ត​២​គ្រឿង បាន​បុក​ត​កន្ទុយ​គ្នា​បណ្តាល​ឲ្យ​រង​ការខូចខាត​ទាំងសងខាង កាលពី​វេលា​ម៉ោង​២២​និង​២៥​នាទី​យប់ ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវ​លេខ​១៥៤ កែង​ផ្លូវ​លេខ​នរោត្តម​ន៍ ស្ថិតក្នុង​សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ ។​
​ ​តាម​សាក្សី​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កកើត​ហេតុ គេ​បានឃើញ​រថយន្ត​ម៉ាក​សាំ​យុង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2V-9521 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​នរោត្តម​ន៍ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មកដល់​ចំណុចកើតហេតុ ដោយ​ជាន់​ហ្វ្រាំង​ឈប់​ចាំ​ស្តុ​ប ភ្លាមនោះ​ស្រាប់តែ មាន​រថយន្ត​មួយគ្រឿង​ទៀត ម៉ាក​ម៉ែ​ក​សឺ​ដេ​ស ពណ៌​ស បើកបរ​ដោយ​បុរស​ម្នាក់ និង​មាន​ប្រុស​ស្រី​២​នាក់​ទៀត ធ្វើដំណើរ​ជាមួយ បានមក​បុក​ពីក្រោយ បណ្តាល​ឲ្យ​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ ចំណែក​រថយន្ត​សាំ​យុង រង​ការខូចខាត​ផ្នែ​ង​ខាងក្រោយ​បន្តិច​ប​ន្ទូ​ច ។​4123