​រថយន្ត​កុងតឺន័រ បើក​បុក​ជាមួយ​រថយន្ត​ដឹក​ទឹកកក បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​២​នាក់​

0

​ភ្នំពេញ​៖ បុរស​២​នាក់​បាន​រងរបួស​ធ្ងន់ ត្រូវបាន​រថយន្ត​សង្គ្រោះ ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេ​ទ្រ​ភ្លាមៗ ដោយសារតែ​ពួកគេ​បាន​បើករថយន្ត​កូរ៉េ ដឹក​ទឹកកក​មួយគ្រឿង ហើយ​ជ្រុល​បុក​ជាមួយ​រថ​ន្ត​កុងតឺន័រ ចំ​ពីមុខ​ពេញទំហឹង កាលពី​វេលា​ម៉ោង ២​និង​១០​នាទី​យប់ រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៥ នៅលើ​កំណាត់​ផ្លូវ​(​វេ​ង​ស្រេង​) ដែល​កំពុង​កសាង​(​ចាក់​បេតុង​) ក្នុងភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក្រុងភ្នំពេញ ។​
​ ​ជនរងគ្រោះ​ទី​១​ឈ្មោះ រ៉ា អាយុ​២៥​ឆ្នាំ មុខរប​អ្នកបើកបរ​រថយន្ត​ដឹក​ទឹកកក ស្នាក់នៅ​និង​ផ្ទះ​ថៅកែ ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ (​របួសធ្ងន់​) និង​បុរស​មា្ន​ក់ទៀត​ឈ្មោះ ហេង ឆាន អាយុ​២១​ឆ្នាំ ជា​កម្មករ​អ្នក​លើក​ទឺ​កក​ក ស្នាក់នៅ​ជាមួយគ្នា​របួសស្រាល ។​
​ ​តាម​សាក្សី​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​មួយគ្រឿង ម៉ាក​កូរ៉េ​ដឹក​ទឹកកក ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2N-1804 បើកបរ​ដោយ​បុរស​ម្នាក់ និង​ព្រួ​ម្នាក់ទៀត រួម​ដំណើរ​ជាមួយ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​កុងតឺន័រ​មួយគ្រឿង​ទៀត ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3BC-2874 ធ្វើដំណើរ​បញ្ច្រាស់ទិស​គ្នា ក្នុង​ល្បឿន​លឿន​ដូចគ្នា ហើយ​បាន​ជ្រុល​បុក​គ្នា​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​កូរ៉េ​ដឹក​ទឹកកក ខ្ទៀត​ចំងាយ​៤០​ម៉ែត្រ គាប់​ជាប់​តៃកុង​នៅ​កាបិ​ន រងរបួស​ធ្ងន់ ចំណែក​រថយន្ត​កុងតឺន័រ រង​ការខូចខាត​ផងដែរ ។​3
​ ​ក្រោយពេល​កើតហេតុ តៃកុង​រថយន្ត​កុងតឺន័រ បាន​ចុះ​គេចខ្លួនបាត់​ស្រោ​មោ​ល​តែម្តង បន្សល់​រថយន្ត​នៅ​កន្លែងកើតហេតុ ចំណែក​នាក់​រងរបួស ត្រូវបាន​រថយន្ត​សង្គ្រោះ ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ រីឯ​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង យកទៅ​អធិការដ្ឋាន​នគរបាល ខណ្ឌមានជ័យ ដើម្បី​រងចាំ​ដោះស្រាយ​តាមច្បាប់ ៕2 1