​ស្រវឹងស្រា​បើករថយន្ដ​តា​កូ​ម៉ា បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ នឹង​ផ្លោង​ទៅបុក​បំពង់​ទឹក បណ្ដាលអោយ​រង​ការខូចខាត​

0

​ ​បុរស់​ម្នាក់​ស្រវឹងស្រា បើករថយន្ដ​តា​កូ​ម៉ា​១​គ្រឿង ក្នុង​ល្បឿន​លឿន រេ​ចង្កូត​ទៅបុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ នឹង​បំពង់​ទឹក បណ្ដាលអោយ​រង​ការខូចខាត ។ ដែល​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៣ នឹង​១៥​នាទី​យប់ ឈានចូល​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៥ តាម​បណ្ដោយ​ផ្លូវ​លេខ​២១៧ ស្ថិតក្នុង​សង្កាត់ ផ្សារ​អូ​ឬ​ស្សី​ទី​៣ ខណ្ឌ​៧​មករា ។​យោងតាម​ប្រភពព័ត៌មាន​នៅ​ជិត​កន្លែងកើតហេតុ បានអោយដឹងថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​មាន រថយន្ដ​១​គ្រឿង ម៉ាក​តា​កូ​ម៉ា ពណ៍​ស្លែរ ពាក់​ស្លាក​លេខ​ភ្នំពេញ 2N-6150 បើកបរ​ដោយ​បុរស់​ម្នាក់ ស្ថិតក្នុង​ស្ថានភាព​ស្រវឹង ក្នុង​ល្បឿន​យ៉ាង​លឿន ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​២១៧ ទិសដៅ​ពី​កើ​តទៅ​លិច លុះ​មកដល់​ចំនុច​កើត ហេតុ ក៏​រេ​ចង្កូត​មក​ខាងស្ដាំ​ដៃ បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ រង​ការខូចខាត​ចំនួន​១​ដើម ហើយ​រថយន្ដ​បាន​ខ្ទៀត​ទៅបុក នឹង​បំពង់​ទឹក បណ្ដាលអោយ​បាក់ រង​ការខូចខាត នឹង​រថយន្ដ​ខូចខាត​ផ្នែក​ខាងមុខ បន្តដំណើរ​ទៅមុខ​លែងរួច​តែម្ដង​។​
​ប្រភព​ដដែល​បាន​បន្តថា ក្រោយ​កើតហេតុ កំលាំង​សម្ថ​ត​កិច្ច​មូលដ្ឋាន បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ នឹង ឃាត់​ម្ចាស់​រថយន្ដ​បាន​ភ្លាមៗ​នៅនឹងកន្លែង ។​3
ក្រោយមក​កំលាំង​ជំនាញ​ចរាចរណ៍ បាន​ចុះ​ធ្វើការ​វាស់វែង និង​ស្ទូច​យក​រថយន្ដ​ដែល​បង្ករ យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍ រាជធានី​ភ្នំពេញ ដើម្បី​រងចាំ​ធ្វើការ​ដោះស្រាយ នៅពេល​ក្រោយ ៕
សូមបញ្ជាក់ថា ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ មិន​បណ្ដាលអោយមាន​ន​រណា​ម្នាក់ រង​បួស និង​បង្ករ អោយមាន​អ្នក​បាត់បង់​ជី​វិត្ត​នោះទេ ៕1 4 2