ឃាតករ​ដៃដល់​ម្នាក់​និង​បក្សពួក​៤​នាក់​ទៀត​ត្រូវបាន​កម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ​តាម​ចាប់ខ្លួន​រួច​បញ្ជូនទៅ​តុលាការ​អំពី​ករណី​ព្រួត​ដៃ​គ្នា​សម្លាប់​គ្រូបង្រៀន​ម្នាក់​

0


​ខេត្តបន្ទាយមានជ័យ​៖អំពើ​ឃាតកម្ម​មួយ​បាន​កើតឡើង​រវាង​គ្រូបង្រៀន​អ​ង្គេ​សម្នាក់​ត្រូវបាន​ជន​កំណាច​ម្នាក់​និង​បក្សពួក​៤​នាក់​ទៀត​ព្រួត​ចាក់​សម្លាប់​យ៉ាង​ព្រៃផ្សៃ​គ្រាន់តែ​រឿង​ទំនា​ស់​ពាក្យសំដី​ក្នុង​ការលេង​ទាត់​សោះ​នៅ​ថ្ងៃទី​៦​ខែមិថុនា​ឆ្នាំ​៧០៦៥​នោះ​។ បន្ទាប់​ពីស​មិត្ត​កិច្ច​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​ជាបន្ទាន់​យ៉ាង​យកចិត្តទុកដាក់​រហូត​ឈានទៅដល់​ការចាប់ខ្លួន​ជនដៃដល់​សង្សារ​និង​បក្ខពួក​ទាំងអស់​៤​នាក់​ដែល​ពាក់​ព័​ន្ឋ​ទៅនឹង​អំពើ​ឃាតកម្ម​ចាក់​សម្លាប់​គ្រូបង្រៀន​ម្នាក់​ដោយសារ​ជម្លោះ​រឿង​លេង​បាល់ទាត់ នៅក្នុង​ទីលាន​បាល់ទាត់ មួយកន្លែង ក្នុងភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សេរី​សោភ័ណ ខេត្តបន្ទាយមានជ័យ​កាលពី​ល្ងាច​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៥ ។​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​អាត់​ខែម​ស្នងការ​នគ​បាល​ខេត្តបន្ទាយមានជ័យ​បាន​image (2)និយាយថា ក្រោយពី​ការឃាត់ខ្លួន​នារី​ជា​សង្សារ និង​បក្ខពួក​ម្នាក់​កាលពី​ព្រឹក​ថ្ងៃទី​៧​ខែមិថុនា​ឆ្នាំ​២០១៥​នោះ​រួចមក​កម្លាំង​នគរបាល​ខេត្ត​និង​នគ​បាល​ជំនាញ​ព្រហ្មទណ្ឌ និង​ស្រុក ក្រុង បាន​បន្ត​ដេញ​បង្ក្រាប​និង​ចាប់ខ្លួន​ជនដៃដល់​និង​បក្ខពួក​បាន​២​នាក់​បន្តទៀត ដល់​ស្រុក​ស្វាយចេក​ដែលមាន​ចម្ងាយ​ប្រមាណ​២០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​ដោយ​ជននេះ​បាន​បើក​ម៉ូតូ​គេចខ្លួន​កាត់​វាល​តាម​ព្រៃ ។​លោក​អាត់​ខែម​ស្នងការ​ខេត្តបន្ទាយមានជ័យ​ក៏បាន​ណែ​នាំទៅ​ម្ចាស់​តារាង​បាល់ទាត់​ឲ្យ​ចូលរួម​លើក​កិច្ចការពារ​សន្តិសុខ​និង​ទប់ស្កាត់​អំពើហិង្សា​នៅ​ទីនោះ​តាមរយ​:​ការបំពាក់​កាមេរ៉ា​សុវត្ថិភាព ការជួល​សន្តិសុខ​ឯកជន ទៅ​យាម​ប្រចាំការ​និង​ការដាក់​លេខ ទូរស័ព្ទ​ទំនាក់ទំនង​ជាមួយ​សម​ត្ថ​កិច្ច​មូលដ្ឋាន​ងាយស្រួល​ជួយ​អន្តរាគមន៍​ទាន់ពេលវេលា​នៅពេល​imageមាន​ហេតុការណ៍​កើតឡើង​នោះ ។​សម្រាប់​ជនដៃដល់ និង​បក្ខពួក​ទាំង​៤​នាក់​ត្រូវបាន​បញ្ជូនទៅ​ធ្វើការ​សួរនាំ​និង​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់ ។​សូមបញ្ជាក់ថា កាលពី​ល្ងាច​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៥ បុរស​ម្នាក់​គឺជា​គ្រូបង្រៀន​នៅ​វិទ្យាស្ថាន​ទ្រទ្រង់​ក្មេងជំនាន់ក្រោយ ឈ្មោះ ថេ​ង យុ​ទ្ឋិ អាយុ​២៤​ឆ្នាំ​ត្រូវបាន​មនុស្ស​មួយក្រុម​ព្រួត​វាយ​ហើយ​យក​កាំបិត​ចុង​ស្រួច​ចាក់​ចំ​ក្រោម​ពោះ​បណ្តា​ឲ្យ​ស្លាប់ ពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ក្រោយពី​ជនរងគ្រោះ​និង​ជនបង្ក​ឈ្លោះប្រកែក​គ្នា​ព្រោះតែ​រឿង​លេង​បាល់​សោះ​៕image (1)