ជនសង្ស័យ ៤​នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ក្នុងករណី​ចាត់ចែង​អោយប្រើ​ប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់​ទៅកាន់​តុលាការ​

0
????????????????????????????????????

​សៀមរាប : ក្នុង​កិច្ច​ចុះ​ប្រិ​ត្តិ​ការណ៍​តាមដាន​ស្រាវជ្រាវ​និង​ឈានដល់​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់​នេះ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ធ្វើឡើង​កាលពី ថ្ងៃទី ០៧​ខែ មិថុនា ឆ្នាំ ២០១៥ កន្លងទៅ នៅក្នុង​ភូមិ ត្រពាំង​សេះ​សង្កាត់ គោកចក ក្រុង និង ខេត្តសៀមរាប ។ លោក

????????????????????????????????????
????????????????????????????????????

វរសេនីយ៍ទោ អ៊ុំ សា​អាត នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បានអោយដឹង​ថា​ដោយ​អនុវត្តតាម​ការយកចិត្ត​ទុកដាក់​ខ្ពស់​ជាប្រចាំ​ពី​សំណាក់​លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប ក៏ដូចជា​ដើម្បី​ធ្វើអោយ​ការអនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព អោយ កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​។ ទើប​ជាក់ស្តែង​ជនសង្ស័យ​ទាំង​៤​នាក់​នេះ ១​មាន ឈ្មោះ ជុំ​ពិ​សិ​ទ្ឋ ភេទ​ប្រុស អាយុ ១៤ ឆ្នាំ ២​មាន ឈ្មោះ រ៉ា​ន​វិ​រុណ​ភេទ ប្រុស អាយុ ១៦​ឆ្នាំ​

????????????????????????????????????
????????????????????????????????????

៣​ឈ្មោះ​ហេង​អាន​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​៤​ឈ្មោះ​មុំ​ភ​ត្រា​ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​ហើយ​នាក់​
​ទាំង​៤​នាក់​នេះ​រស់នៅក្នុង​ក្រុង​សៀមរាប បាន​ប្រព្រឹត្ត​ក្នុងករណី​ចាត់ចែង​អោយប្រើ​ប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់​និង​ករណី​អំពើ​លួច នេះ​មិនអាច​រត់គេច​ពី​សមត្ថកិច្ច​ជំនាញ​បានឡើយ ។ លោក វរសេនីយ៍ទោ អ៊ុំ សា​អាត បាន​បន្ត​អោយដឹងទៀតថា បន្ទាប់ពី​បានធ្វើការ​ឃាត់ខ្លួន​និង​បាន​សួរនាំ​ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​ខាងលើ​ហើយ​សមត្ថកិច្ច​បាន​ដកហូត​បាន​សម្ភា​រះ​ជក់​មួយចំនួនធំ​និង​ដកហូត​បាន​ដាវ​សាំ​ម​រ៉ៃ​១​ដើម​ម៉ូតូ​១​គឿង​និង​ទូរ​សព្ទ​ដៃ​៤​គឿង​ផងដែរ​។​ហើយ​នៅមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​គេ​ពិតជា​បាន​ប្រព្រឹត្ត​នៅ​ករណី​ខាងលើ​ពិតប្រាកដ​មែន ។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់​ត្រូវបាន​សមត្ថកិច្ច​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅកាន់​តុលាការ​នៅ​រសៀល​ថ្ងៃទី​០៨​ខែមិថុនា​ឆ្នាំ​២០១៥​នេះ ដើម្បី​ចំណាត់ការ​ទៅតាម​ផ្លូវច្បាប់​បន្ត ៕