គ​ណះ​ប្រតិភូ​យោធា​ភូមិភាគ​ទី​៧ នៃ​កងទ័ព​ប្រជាជន​វៀតណាម​អ​ញ្ចើ​ញ​មក​បំពេញភារកិច្ច​នៅ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​

0

​ប៊ុន រិទ្ធី កំពង់ធំ​=​នៅ​រសៀល​ថ្ងៃទី​៩ ខែមិថុនា​ឆ្នាំ​២០១៥​នៅ​ទីប​ញ្ចា​ការ​តំបន់សឹករង​កំពង់ធំ បានរៀបចំ​ពិធី​ប្រជុំ​ត្រួតពិនិត្យ​ការងារ​ជីក​រុករក​អដ្ឋិធាតុ​កងទ័ព​ស្ម័​គ​ចិត្ត​នៃ​ប្រជាជន​វៀតណាម ក្នុងសម័យ​សង្គ្រាម​នាទ​សវ​ត្ស​ឆ្នាំ​១៩៧០​ក្នុង​កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី ឧ​ត្ត​ម​សេនី​ត្រី​យ៍ Image10សោម ស៊ុន មេ​បញ្ចា​ការ តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ព្រមទាំង​សហការី​១៨​រូប និង​ភាគី​វៀតណាម​ដឹកនាំ​ដោយ លោក​ឧ​ត្ត​ម សេនីយ៍​ត្រី ចិន វ៉ាន់​ហ៊ុ​ង​មេ​បញ្ចា​ការរង​យោធា​ភូមិភាគ​ទី​៧​និង​សហការី​១៨​រូប​។​Image11
ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន បាន​អាន​របាយការណ៍​សង្ខេប​ស្ដីពី​សកម្មភាព​ជីក​រក អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ដែល​បាន​ពលី​ជីវិត​នៅ​កម្ពុ​ជានា​សម័យ​សង្គ្រាម​ទសវត្ស​ឆ្នាំ​១៩៧០​លើ​ទឹកដី​ខេត្តកំពង់ធំ ដំណាក់កាល​ទី​១ ឆ្នាំ​២០០៣ រហូតដល់​ដំណាក់កាល​ទី​១៤​ឆ្នាំ​២០១៤, ២០១៥ រយះពេល​១៣​ឆ្នាំ ដោយ​យោងតាម​កំណត់ហេតុ​ក្នុង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្លាំង​តំបន់សឹករង​កំពង់ធំ​ជាមួយ​ក្រុម​k70 យោធា​ភូមិភាគ​ទី​៧​និង​ក្រុម​k72 ប៊ិ​ញ​ភឿ​ក​សា​ធារ​ណះរ​ដ្ន​សង្គមនិយម​វៀតណាម​ទទួលបាន​លទ្ធផល​សរុប​ទាំង​១៤​លើក ជីក​គាស់​បាន​៩៥៣ អដ្ឋិធាតុ ក្នុងនោះ កម្លាំង​k70​ជីក​បាន​ចំនួន ២៦២​អដ្ឋិធាតុ និង​កម្លាំង​k72​ជីក​បាន​ចំនួន​៦៩១​អដ្ឋិធាតុ គឹ​ត​ត្រឹម​ថ្ងៃទី​៨​ខែមិថុនា​ឆ្នាំ​២០១៥ ដោយ អដ្ឋិធាតុ​៩៤០​បានធ្វើ​មាតុភូមិនិវត្តន៍​រួចហើយ Image12នៅសល់តែ​១៣​អដ្ឋិធាតុ​ដែល​ទើប​ជីក​គាស​យកបាន​ថ្មីៗ​និង​ធ្វើ​មាតុភូមិនិវត្តន៍​នូវ​ថ្ងៃ​ខាងមុខ​ឆាបៗ ទទឹម​និង​នោះ​ចំនុចខ្លាំង​គឺ​ដោយមាន​ការយកចិត្តទុកដាក់​របស់​គ​ណះ​កម្ម​ការជំនាញ​ខេត្ត​ក្នុងការ​ផ្សព្វផ្សាយ​ដល់​អាជ្ញា​ធ័​រ ឃុំ ស្រុក ចង្អុលបង្ហាញ​ពី​កន្លែង​កប់​សាកសព​ច្បាស់លាស់​ងាយ​ស្រួយ​ដល់​ក្រុមបច្ចេកទេស​ក្នុង​ការជីក​រក ក្នុងនោះ​ក៏មាន​ចំនុចខ្សោយ​ត្រង់​អាជ្ញា​ធ័​រ ភូមិ ឃុំ​ពុំបាន​ផ្សព្វផ្សាយ​ពី​គោលនយោបាយ​របស់​ប្រទេស​ទាំង​២​ក្នុងការ​ស្រាវជ្រាវ​រក​អដ្ឋិធាតុ​ដល់​ប្រជា​ពល​រដ្ន​អោយ​ទូលំទូលាយ ខ្វះ​ការសហការ សាកសព​កប់​យូ ភូមិសាស្ដ្រ​ប្រែប្រួល អ្នក​ដឹក​កន្លែង​កប់​សាកសព​អាយុ​ចាស់​ពេក ខ្លះ​ស្លាប់​បាត ដូច្នេះ​កន្លែង​ទាំងនោះ​ត្រូវ​បាត​តែម្ដង​បន្ទាប់មក ឧ​ត្ត​ម សោម​ស៊ុន បាន​សំណូមពរ​អោយ​ខាង​ភាគី​វៀតណាម​ជួយ​ជួស​ជុស​អាគារ​ចាស់​ទ្រុធ​ទ្រម​ផងដែរ​។​Image13
លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ចិន វ៉ាន់​ហ៊ុ​ង មេ​បញ្ចា​ការរង​យោធា​ភូមិភាគ​ទី​៧​នៃ​កងទ័ព​ប្រជាជន​វៀតណាម បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញា​ធ័​រ​ខេត្ត​ប្រជា​ពល​រដ្ន​និង​កងកំលាំងប្រដាប់អាវុធ​ខេត្តកំពង់ធំ​ជាពិសេស អង្គភាព​តំបន់​ប្រតិបត្តិការ​កំពង់ធំ ដែល​បាន​សហ​ការណ៍​អនុវត្ត​ការងារ​មនុស្ស​ធ​ម៍​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​និង​ទទួលបាន​លទ្ធផល​ល្អ បន្ទាប់មក​ខាង​ភាគី​វៀតណាម​ប្រគល់​អំណោយ​ជាការ​ដូរ​ដល់​កងទ័ព​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​៕​ប៊ុន រិទ្ធី​Image8Image9Image7