​ពិធី​សម្ពោធ​សមិទ្ធិផល​អណ្តូងទឹក និង បង្គន់​អនាម័យ​

0
????????????????????????????????????


សៀមរាប សមិទ្ធិផល​អណ្តូងទឹក​ស្នប់​ចំនួន ១៧ និង បង្គន់​អនាម័យ​ចំនួន​៤០ ដែលជា​អំណោយ​របស់ រ៉ូ​តា​រី​អាំងទែ​ណា ស្យូ​ណា​ល់ អាយ​ឈិ​ជប៉ុន ដែល​បាន​ផ្តល់ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ឃុំ​ចំនួន​៣ របស់​ស្រុក​បន្ទាយស្រី ប្រាសាទបាគង​និង​ស្រុក​សូទ្រនិគម​តាមរយៈ​សាខា​កាកបាទ​ក្រហ​កម្ពុជា​ខេត្ត ត្រូវបាន​បើកសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាល ពី​ព្រឹក​ថ្ងៃទី​០៨ ខែ មិថុនា ឆ្នាំ​២០១៥ ក្រោម​អធិបតីភាព​របស់ លោកស្រី​គួ​យ​ណា​លីន​អនុគណៈកម្មាធិកា​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​ប្រធាន រ៉ូ​តា​រី​អាំងទែ​ណា​ស្យូ​ណា​ល់ អាយ​ឈិ​ជប៉ុន និង សហការី ព្រមទាំង​អស់លោក​លោក​ស្រី​ជា​សមាជិក​គណៈកម្មាធិកា​រ សាខា​កាកបាទក្រហម​ខេត្ត អាជ្ញាធរ​ស្រុក​ទាំង​៣ និង មេឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង ប្រជាពលរដ្ឋ ដែល​ត្រូវបាន​ប្រារព្វ​ធ្វើ​នៅ​សាលាបឋមសិក្សា​ល្វា ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។​បន្ទាប់ពី​កិច្ច​ស្វាគមន៍​របស់លោក ភូ សំអាត អភិបាល​នៃ​គណៈ​អភិបាលស្រុក​ប្រាសាទបាគង និង សេចក្តី រាយការណ៍​ពី​ការសាងសង់​អណ្តូងទឹក​ស្នប់ និង បង្គន់​អនាម័យ របស់​តំណាង​ក្លូ​ប​ល​ហេ​រី​តេច​ទូរ ស្តី​ពីលើ

????????????????????????????????????
????????????????????????????????????

​ការចំណាយ និង ការរក​នូវ​មូលនិធិ ក្នុងការ​ទ្រទ្រង់​លើ​គម្រោង សម្រាប់​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ នៅតាម​ជនបទ​ខេត្តសៀមរាប​ព្រមទាំង​បាន​លើក​នូវ​គម្រោង​មួយចំនួន ក្នុងការ​បន្តធ្វើ​នៅតាម​បណ្តា​ស្រុក​ផ្សេងៗ​ទៀតផង​ដែរ ។មានប្រសាសន៍​នោះដែរ​លោក យ៉ូ​ស៊ិ​ហិ​សា កា​ហ្គោ​ហា​ស៊ិ ប្រធាន​រ៉ូ​តា​រី​អាំងទែ​ណា​ស្យូ​ណា​ល់ អាយ​ឈិ​ជប៉ុន ក៏បាន​ធ្វើការ​គូសបញ្ជាក់​ផងដែរ​ថា អង្គការ​រ៉ូ​តា​រី​អាំងទែ​ណា​ស្យូ​ណា​ល់ អាយ​ឈិ​ជប៉ុន​និង ធ្វើការ​ជួយ​ដល់​ជីវភាព​រស់ នៅ​របស់​ប្រជាពលរដ្ឋ ប្រកបដោយ​សុភមង្គល និង ភាពសុខសាន្ត ។ លោក​ក៏បាន​លើកឡើង​ផងដែរ អំពី​បញ្ហា​ទឹក គឺជា​កត្តា​សំខាន់​សម្រាប់​មនុស្ស​រុក្ខជាតិ​និង​សត្វ​ក្នុងការ​ចិញ្ចឹមជីវិត ហើយក៏​ត្រូវមាន​អនាម័យ​ឲ្យ​បាន​ត្រឹមត្រូវ​ផងដែរ​។មានប្រសាសន៍​សំណេះសំណាល​នោះដែរ លោកស្រី​គួ​យ ណា​លីន ក៏បាន​ធ្វើការ​ថ្លែង អំណរគុណ ចំពោះ​កាយវិការ​សកម្មភាពរ​បស់​រ៉ូ​តា​រី​អាំងទែ​ណា​ស្យូ​ណា​ល់ អាយ​ឈិ​ជប៉ុន ដែល​បាន​ចូលរួម​ចំណែង កាត់បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា ក្នុងការ​លើកកម្ពស់​សុ​ខ​ភាព និង សុខមាលភាព​របស់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ នៅ ក្នុង​សហគមន៍ ។ លោកជំទាវ​ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា ក្រោម​ការដឹកនាំ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​លើកឡើង​នូវ​ទស្សនៈវិស័យ​២០២០​គឺ ក្នុងការ​ព​ន្លឿ​ន​ការកាត់បន្ថយ​ភាពក្រីក្រ​ការពារ​សេចក្តីថ្លៃថ្នូ​ររ​បស់​មនុស្សជាតិ​និង តម្លៃ​មនុស្សធម៌​របស់​ជន​ងាយ​រងគ្រោះ ។ លោកស្រី គួ​យ ណា​លីន ក៏បាន​លើក​នូវ​វិស័យ​ស្នូល​ទី​២ នៃ​ទស្សនៈ​វិស័យនេះ​គឺ​សុខភាព​និង​ការថែទាំ​សុខភាព​ក្នុង​សហគម ហើយ​ត្រូវបាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប បាន​សហការ​ជាមួយ​ដៃគូ​សមាគមជាតិ កាក បាទ​ក្រហម និង បណ្តា​ប្រទេស​ជា​មិត្ត និង​ស្ថាប័ន​ជំនាញ ក្នុង​គម្រោង​អភិវឌ្ឍន៍​សុខភាព​សហគមន៍​មូលដ្ឋាន ដោយ​ឈរលើ​ផែ្ន​ក ទាំង​៤​គឺ​ការអប់រំ​ពី​អនាម័យ​សុខភាព​ការប្រើប្រាស់​ទឹកស្អាត​ការប្រើ​បង្គន់​អនាម័យ​និង ការអប់រំ​ផ្តល់​អាហារ​រូប​ត្ថ​ម្ភ​ចំពោះ​កុមារ​នៅក្នុង​សហគមន៍​ហើយ​ត្រូវបាន​ផ្តោត​

????????????????????????????????????
????????????????????????????????????

សំខាន់ លើ​ក្រុម​គោលដៅ​ងាយ​រងគ្រោះ​ជន​ចាស់ជរា​គ្មាន​ទីពឹង​កុមារកំព្រា​ជនពិការ​អ្នក​ជម្ងឺអេដស៍ ស្ត្រី​មេម៉ាយ​មានកូន​ច្រើន​ក្នុងបន្ទុក​និង​គ្រួសារ​ក្រីក្រ​។​លោកស្រី​ក៏បាន​បន្តទៀតថា តាមរយៈ​នៃ​សមិទ្ធិផល​អណ្តូងទឹក​ស្ន​ប់ និង បង្គន់​អនាម័យ ដែល​បាន​បើកសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នាពេល នេះ គឺជា​គុណ​យ៉ាង​ជ្រាលជ្រៅ​របស់​រ៉ូ​តា​រី​អាំងទែ​ណា​ស្យូ​ណា​ល់ អាយ​ឈិ​ជប៉ុន ដែលមាន​សណ្តាន​ចិត្ត​សប្បុរសធម៌ ដោយ​ការមើលឃើញ​នូវ​រាល់​កង្វះខាត​សុខភាព​អនាម័យ​ទឹកស្អាត ហើយ​បាន​ឧបត្ថម្ភ​ជា​អណ្តូងទឹក​ស្នប់ និង បង្គន់ អនាម័យ ជូន​ដល់​ប្រជាជន​ក្រីក្រ ។ លោកស្រី គួ​យ ណា​លីន ក៏មាន​សង្ឃឹម​ជឿជាក់ថា រ៉ូ​តា​រី អាំងទែ​ណា​ស្យូ​ណា​ល់ អាយ​ឈិ​ជប៉ុន និង ក្លូ​ប​ល​ហេ​រី​តេច​ទូរ នឹង​បន្ត​ជួយឧបត្ថម្ភ​គាំទ្រ លើ​វិស័យ​សុខភាព និង សុខមាលភាព​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​នៅតាម​បណ្តា​ស្រុក​ផ្សេងៗ​ទៀត ព្រមទាំង​បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ក្រុមគ្រួសារ​ដែល​ទទួលបាន​អណ្តូងទឹក​និង​បង្គន់​អនាម័យ របស់​រ៉ូ​តា​រី​អាំងទែ​ណា​ស្យូ​ណា​ល់ អាយ​ឈិ​ជប៉ុន ដែលជា​អំណោយ មនុស្សធម៌​ដ៏​សប្បុរស​របស់​ប្រជាជន​ជប៉ុន ដែល​បាន​បរិច្ចាក​ថវិកា​ជួយ​ដល់​ប្រជាជន​ក្រីក្រ​នៅ​កម្ពុជា​ហើយ​បងប្អូន ត្រូវធ្វើ​ការថែរក្សា​ក្នុងការ​ប្រើប្រាស់​ឲ្យ​បានយូ​អង្វែង និង ត្រូវ​ប្រកាន់ខ្ជាប់​នូវ​អនាម័យ​ភូមិដ្ឋាន ប្រើប្រាស់​ទឹកស្អាត ដើម្បី​សុខភាព​ល្អ ក៏​ដូច​ការកសាង​សុភមង្គល​ក្នុង​គ្រួសារ​តទៅ​អនាគត​ផងដែរ ៕