​អ្នក​ធុរៈកិច្ច​ចូលរួម​ក្នុង​ពិធី​សម្ពោធ​សៀវភៅ The Busniness of Doing Good ចំនួន ៥១​ប្រទេស

0

​សៀមរាបៈ មាន​អ្នកវិនិយោគទុន និង​អ្នក​ធុរៈកិច្ច ៥១​ប្រទេស​ជុំវិញ​ពិភពលោក បាន​ចូលរួម​ក្នុង​ពិធី​សម្ពោធ​សៀវភៅ ដែលមាន​ឈ្មោះ The Busniness of Doing Good ដែល​បាន​ចងក្រង​និ​ព​ន្ឋ​ដោយ​លោក Anton Simanowitz និង​បានបញ្ជាក់​ពី​ដំណើរ​ការបង្កើត​ស្ថាប័ន ឬ​ប្រកប​ធុរៈកិច្ច​ក្នុង​ជំហាន​ទាំង​៦ ធ្វើអោយ​ប្រកប​លទ្ធផល​ជោគជ័យ និង​ជា​វិធីសាស្ត្រ​ថ្មី សម្រាប់​គ្រិះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ស្ថាប័ន​ដែលមាន​បំណង​ជួយ​ដល់​សង្គម ។​v7
​ពិធី​នេះ​ត្រូវបាន​រៀបចំឡើង​ក្នុង​សណ្ឋាគារ រ៉ូយ៉ាល​អង្គរ​រី​សត ស្ថិតនៅក្នុង​ក្រុង​សៀមរាប នៅ​រសៀល​ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០១៥ នៅក្នុង​ពិធី​សម្ពោធ​សៀវភៅ​នេះ ត្រូវបាន​លើក​បែបយ៉ាង​គ្រិះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ក្នុងការ​អនុវត្ត​ទាំង​៦​ជំហាន​ក្នុងការ​ស្ថាបនា ប្រជាពលរដ្ឋ​នៅតាម​ជនបទ​ឲ្យ​មាន​ជីវភាព​ល្អប្រសើរ និង​ជួយ​ដល់​សង្គមជាតិ​ទាំងមូល ដោយ​សៀ​ប​ភៅ The Busniness of Doing Good ត្រូវបាន​ចងក្រង​ដោយ​ឆ្លងកាត់​ពេលវេលា ២០​ឆ្នាំ នូវ​បទពិសោធន៍ ទាំង​ទុក្ខលំបាក ទាំង​បរាជ័យ ទាំង​ជោគជ័យ ដោយ​សរសេរ​ជា​ភាសា​អ​ង្លេ​ស និង​បានបញ្ជាក់​ពី​ការដោះស្រាយ​នូវ​បញ្ហា​ទាំង​៦​ចំនុច ប្រកបដោយ​បទពិសោធន៍ យ៉ាង​ស៊ី​ជំ​ម្រៅ​ពី​ការងារ​វាយតំ​លៃ​អភិវឌ្ឍន៍ និង​ដែល​អាចជួយ​ដល់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ និង​ស្ថាប័ន​សង្គម​ជាច្រើន​ឲ្យ ក្លាយខ្លួនជា​អ្នក​ក្រេប​ចំណេះដឹង និង​ប្រាស្រ័យ​ទាក់ទង​គ្នា​កាន់តែ​ល្អប្រសើរ ។​v6
​លោក Anton Simanowitz បាន​មានប្រសាសន៍ថា គោលបំណង​នៃ​ការ​សម្ពោធន៍ សៀវភៅ​ជ​ផ្លូវការ គឺ​ចង់​ឲ្យ ពិភពលោក បាន​ដកស្រង់​នូវ​បទពិសោធន៍​ក្នុង​សៀវភៅ ដែល​អាច​ប្រើការ​ការ​លទ្ធផល​ជោគជ័យ យកទៅអនុវត្ត​ទូទាំង​ពិភពលោក ដើម្បី​ជួយ​ដល់​សង្គមជាតិ និង​ជួយ​អភិវឌ្ឍន៍​ជីវភាព​ប្រជាពលរដ្ឋ​នៅតាម​ជនបទ ដោយ​ប្រើ​តាម​យន្តការ​សៀវភៅ​ដ៏​ល្អ​មួយ​នេះ ។​
​ដោយ ប៊ុន រដ្ឋា
v5 v4 v3 v8 v2 v1 12