កិច្ចប្រជុំថ្នាក់ឧត្តមមន្រ្តីអាស៊ានលើកទី១៥ និងកិច្ចប្រជុំពាក់ព័ន្ធ ស្តីពីឧក្រិដ្ឋកម្មឆ្លងដែន

0
????????????????????????????????????

 ព្រះរាជាណាចក្រថៃ ៖ ស្នើសុំឲ្យកិច្ចប្រជុំនេះ ដាក់បញ្ជូលបទល្មើសជួញដូរសត្វព្រៃ និងឈើប្រណិត                   ទៅជាប្រភេទមួយទៀត នៃឧក្រិដ្ឋកម្មឆ្លងដែន ក្នុងក្របខ័ណអាស៊ាន ! ខេត្តសៀមរាប  នាល្ងាចថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៥ បន្ទាប់ពីការផ្ទេរតំណែងប្រធានកិច្ចប្រជុំ

????????????????????????????????????
????????????????????????????????????

ថ្នាក់រដ្ឋមន្រ្តីអាស៊ានលើកទី១៤ ដែលហៅកាត់ថា ស៊ូម ធី ស៊ី ( SOMTC ) ជូនដល់ប្រធាន ស៊ូម ធី ស៊ី ( SOMTC ) លើកទី១៥ និងកិច្ចប្រជុំដែលពាក់ព័ន្ធ  តំណាងនានារបស់ប្រទេសអាស៊ាន  និង លេខាធិការដ្ឋានអាស៊ាន បានធ្វើការពិភាគ្សាយ៉ាងល្អិតល្អន់ ស្តីពីឧក្រិដ្ឋកម្មឆ្លងដែន ។     ក្នុងឱកាសនៃការបើកកិច្ចប្រជុំនេះ  គេសង្កេតឃើញមានវត្តមាន ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត នៃប្រទេសដែលពាក់ព័ន្ធ  ប្រតិភូមកពីបណ្តាប្រទេសទាំង១០ ជាសមាជិកអាស៊ាន  និងប្រទេសជាដៃគូចំនួន១០ ព្រមជាមួយអង្គការអន្តរជាតិចំនួន៣ទៀត រួមមាន UNODC -INTERPOL និង AAPTIP ។     នាយឧត្តមសេនីយ៍ តេង សាវង្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាតំណាងរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ  ព្រមទាំងក្នុងនាមជាម្ចាស់ផ្ទះ បានថ្លែងថា ៖  ការចូលរួមរបស់តំណាងប្រទេសទាំង២០ និងអង្គការអន្តរជាតិ នាពេលនេះ  គឺជាការបង្ហាញឲ្យឃើញនូវការយកចិត្តទុកដាក់ ក្នុងការប្រយុទ្ធប្រឆាំងអំពើភេវរកម្ម  ការជួញដូរមនុស្ស  ការរត់ពន្ធគ្រឿងញៀន  ការរត់ពន្ធអាវុធ  ការសំអាតប្រាក់  បទល្មើសសេដ្ឋកិច្ច  អំពើប្លន់តាមលំហរសមុទ្រ  និងបទល្មើសបច្ចេកវិទ្យា  ។  នាយឧត្តមសេនីយ៍ តេង សាវង្ស  បានបញ្ជាក់ថា ៖ បទល្មើសទាំងអស់ខាងលើនេះ វាជាបទល្មើស ដ៏គ្រោះថ្នាក់បំផុត  ហើយការជួបជុំគ្នានៅពេលនេះ គឺសំដៅស្វែងរកវិធានការ  ឆ្លើយតបទៅនឹងការរីករាលដាលនៃបទល្មើសទាំងអស់នេះ ។  លោកបានបន្តថា ៖ បញ្ហាសន្តិសុខ  សេដ្ឋកិច្ច  សុខុមាលភាព និងសេចក្តីសុខរបស់ប្រជាជន  ពិតជាទទួលរងនូវហានីភ័យ និងការបំផ្លិចបំផ្លាញ  ប្រសិនបើមិនមានការដាក់ចេញ នូវវិធានការក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសទាំងនេះ ឲ្យបានសមស្របទេនោះ  ។   នៅក្នុងសន្ទរកថាបើកកិច្ចប្រជុំនេះ​  នាយឧត្តមសេនីយ៍ តេង សាវង្ស ក្នុងនាមក្រសួងមហាផ្ទៃកម្ពុជា មានប្រសាសន៍ថា ៖  ក្នុងស្មារតីពង្រឹងកិច្ចសហប្រតិបត្តិការឆ្លងដែនរបស់អាស៊ាន និងប្រទេសជាដៃគូទាំងអស់  សូមឲ្យកិច្ចប្រជុំលើកទី១៥  ស្តីពីឧក្រិដ្ឋកម្មឆ្លងដែននាពេលនេះ  ពិនិត្យ និងសម្រេច លើសំណើររបស់ព្រះរាជាណាចក្រថៃ  ដែលស្នើឲ្យដាក់បញ្ចូល បទល្មើសជួញដូរសត្វព្រៃ និងឈើប្រណិត  ទៅជាប្រភេទមួយទៀត នៃឧក្រិដ្ឋកម្មឆ្លងដែន ក្នុងក្របខ័ណអាស៊ាន ។

????????????????????????????????????
????????????????????????????????????