ធា​នាគា​ភូមិ​គឺជា​គ្រិះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​ដែល​ទទួលបាន​វិញ្ញាបនបត្រ​លើកដំបូង​គេ​នៅក្នុង​ប្រទេស​កម្ពុជា​

0

​សៀមរាបៈ មាន​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ជាច្រើន​ទាំង​ក្នុងប្រទេស​និង​ក្រៅប្រទេស​ចូលរួម សម្តែង​នូវ​ការអប់អរ​សា​រទ ចំពោះ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ធានា​គារ​ភូមិ ដែល​បាន​បើក​បំរើ​សេវាកម្ម ដល់​អ​ថិ​តិ​ជន និង​បាន​បំពេញ​នូ​វល​ក្ខ័​ន្ទ​តាម​ស្តង់ដា លើ​ការថែទាំ​យកចិត្តទុកដាក់​អ​ថិ​តិ​ជន និង​ត្រូវបាន​ស្ថាប័ន​អន្តរជាតិ Smart Campaign ទទួលស្គាល់​និង​បានប្រគល់ វិញ្ញាបនបត្រ​ជូន​កាលពី​រសៀល​ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០១៥​។​Image7
​ពិធី​ប្រគល់​វិញ្ញាបនបត្រ នេះ​ត្រូវបាន​ចាត់​ធ្វើឡើង​នៅ​សណ្ឋាគារ រ៉ូយ៉ាល់ អង្គរ រី​សត ស្ថិតនៅក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប ដោយមាន​ការចូលរួម ពី​សំណាក់​ឯកឧត្តម គិ​ម វ៉ា​ដា អគ្គនាយក​ត្រួតពិនិត្យ នៃ​ធា​គារ​ជាតិ​នៃ​កម្ពុជា និង​លោក សុខ វឿន ប្រធាន​នាយក​ប្រតិបត្តិ ធានា​គារ​ភូមិ ព្រមទាំង​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ មកពី​ស្ថាប័ន​ផ្សេងៗ​ចូលរួម​ជាង​២០០​នាក់ ។​Image4
​លោក សុខ វឿន បាន​ឲ្យ​ដឹងថា យើងខ្ញុំ​មាន​សេចក្តីរំភើប​រីករាយ ដែល​បាន​ក្លាយជា​គ្រិះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ និង​បាន ទទួល​នូវ​វិញ្ញាបនបត្រ ពី​ស្ថាប័ន​អន្តរជាតិ Smart Campaign និង​សូម​ប្តេជ្ញាចិត្ត ជួយ​កាត់បន្ថយ​ភាពក្រីក្រ​ដល់​ប្រជាពលរដ្ឋនៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ត្រូវបាន​គាំទ្រ​ពី​អ​ថិ​តិ​ជន ដល់​ទៅ​១៩០០០០​នាក់ ដែល​ជឿជាក់​និង​ទុកចិត្ត​ពី គុណ​តម្លៃ​ពី​ធានា​គារ​ភូមិ និង​បានផ្តល់​សិទ្ធិអំណាច​ដល់​អ​ថិ​តិ​ជន ធានា​គារ​ភូមិ​បាន បង្កើត​នូវ​ការវិនិយោគ​ដ៏​សំខាន់ មួយ​ក្នុងការ​អនុវត្ត​កិច្ចការពារ​អតិថិជន ។​
​ដោយ ប៊ុន រដ្ឋាImage3 Image4 Image2 Image1