​ពលរដ្ឋ​ខេត្ត​ប៉ៃលិន មានការ​សោកស្តាយ​ជាទីបំផុត ចំពោះ​ការបាត់បង់​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ប្រធាន​ព្រឹទ្ធសភាជាតិ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា

0
?????????????

​ខេត្ត​ប៉ៃលិន​៖ ប្រជាពលរដ្ឋ ក៏ដូចជា​មន្ត្រីរាជការ​ទូទាំង​ខេត្ត​ប៉ៃលិន មានការ​សោកស្តាយ​ជាទីបំផុត ខណៈពេលដែល​ទទួលដំណឹង​ថា សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ប្រធាន​ព្រឹទ្ធសភាជាតិ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានទទួល​មរណៈភាព កាលពី​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៥ ត្រួវ​និង​ថ្ងៃ​ច​ន្ទ័ ៧​រោច ខែជេស្ឋ ឆ្នាំមមែ ស​ក្ភ​ស័ក ព​.​ស​២៥៥៩ ក្នុង​ជ​ន្នា​យុ​៨៣​ឆ្នាំ ដោយ​រោគាពាធ ។
​ក្នុង​ឪ​កាស​ប្រកបដោយ​សេចក្តី​ខ្សិក​ខ្សួល​រំជួលចិត្ត​ដ៏ ក្រៀមក្រំ​ស្ទើរ​ក​ទីបំផុត​គ្មាន​នេះដែរ អ្នក​មីង​ដែល​កំពុង​រៀបចំ​ធ្វើ​ទឹក​នំ​បញ្ចុក ហើយ​បម្រុង​យកទៅលក់​ឈ្មោះ សុន សាំង អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​សួន​អំពៅ​លិ​ន សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន បាន​រៀបរាប់​ប្រាប់​អ្នកយកព័ត៌មាន​កម្ពុជា​ថ្មី​ដឹងថា​៖​រូបគាត់​ក៏ដូចជា​អ្នក​ក្នុងភូមិ មានការ​សោកស្តាយ​យ៉ាងខ្លាំងបំផុត ចំពោះ​ការបាត់បង់​សម្តេច ជា ស៊ីម ប្រធាន​ព្រឹ​ទ្ឋ​សភាជាតិ និង ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដូចជា​បាត់បង់​នូវ​វរ​:​ជន​ដ៏​ឆ្នើម​នៃ​ជាតិ​មាតុភូមិ​កម្ពុជា ,​ជាមួយនិង​ការ​រូបគាត់​សូម​លំឱនកាយ ចូលរួម​មរណ​:​ទុក្ខ​យ៉ាង​ក្តុកក្តួល និង អាឡោះអាល័យ​បំផុត ចំពោះ​ការបាត់បង់​សម្តេច​ប្រធាន​នេះ ។ អ្នក​មីង​បន្តទៀតថា​៖ សម្តេច​ប្រធាន​មាន​ស្នាដៃ​ក្នុង​ការកសាង​ប្រទេស​តាំងពី​បាតដៃ​ទទេរ រហូត​ដ៏​មានការ​រើ​ក​ចំរើន​ដល់​សព្វថ្ងៃ​, បើ​និយាយ​ឲ្យ​ចំ​ទៅ​គឺ​ចាប់តាំងពី​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩ ដោយ​ក្រោម​ការដឹកនាំ​របស់​សម្តេច​ប្រធាន​គណៈបក្ស​ប្រជាជន​កម្ពុជា ទើប​ប្រទេស​កម្ពុជា​មានការ​រើ​ក​ចំរើន ។ ដូច្នោះ​ការបាត់បង់​នូវ​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​គណៈបក្ស​ប្រជាជន​កម្ពុជា​នេះ ជាការ​បាត់បង់​នូវ​ឥស្ស​ជន​ជាន់ខ្ពស់​ខ្មែរ​១ រូប ជា​អ្នក​ធ្លាប់​បំពេញ​នូវ​បូជនីយកិច្ច​ដ៍​ថ្លៃថ្លា ដើម្បី​ជាតិ​មាតុភូមិ​យើង​។ ជាមួយ​ការបាត់បង់​នេះដែរ សូម​វិញ្ញាណ​ក្ខ័​ន្ឋ​សម្តេច​បាន​សោយសុខ​នៅ​ឋាន​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ , ដោយ​ចងចាំ​ជានិច្ច ចំពោះ​ការតស៊ូ និង​ពលី​កម្ម​គ្រប់យ៉ាង ដែល​សម្តេច​បាន​លះបង់​ចំពោះ​ជាតិ និង​មាតុភូមិ កម្ពុជា ។

?????????????
?????????????

​ ​មន្ត្រី​សាលាខេត្ត​ប៉ៃលិន​ម្នាក់ បាន​រៀបរាប់​ប្រាប់​អ្នកយកព័ត៌មាន​កម្ពុជា​ថ្មី​ថា​៖ គាត់​មានការ​សោកស្តាយ​ជាទីបំផុត​ចំពោះ​ការបាត់បង់ នូវ​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​គតិបណ្ឌិត ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធសភាជាតិ ដែល​បានទទួល​មរណភាព​នៅ​រសៀល​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៥ នេះ ។ គាត់​បន្តថា​៖ សម្តេច​បាន​លះបង់​គ្រប់បែបយ៉ាង​គឺ​ធ្វើយ៉ាងណា ឲ្យ​ប្រទេស​រី​ចំរើន ចាប់​តាំង​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩ មក​ម្លេះ ហើយ​ប្រទេស​កម្ពុជា​ទាំងមូល​បើ​ពុំមាន​គណៈបក្ស​ប្រជាជន​កម្ពុជា​ទេ ក៏​យើង​មិនមាន​ថ្ងៃ​នេះដែរ ។ រូបគាត់​ឲ្យ​ដឹង​ទៀតថា​៖ សម្តេច បាន​តស៊ូ ប្រឆាំង​នូវ​របរ​ប្រល័យ​ពួជ​សាស​ន៏ ប៉ុល ពត រហូត​ធ្វើ​ឲ្យ​ប្រទេសជាតិ​រួច​ផុតពី​របរ​ប្រល័យ​ពយ​ជ​សាស​ន៏​មួយ​នេះដែរ , ការតស៊ូ​របស់​សម្តេច​ត្រួវបាន​ព្រះករុណា ព្រះបាទ​សម្ដេចព្រះ ន​រោ​ត្ដម សីហនុ ដាក់​ងារ​ជា​«​សម្តេច​» កាលពី​ឆ្នាំ​១៩៩៣ ហើយ​បន្ទាប់មក​ក៏បាន​ទទួល​ងារ​ជា “​សម្ដេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​”​កាលពី​ខែតុលា ឆ្នាំ​២០០៧ ពីស​ម្ដេច​ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ដូច្នោះ​ការបាត់បង់​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ដូចជា​ការបាត់បង់​ឥស្ស​ជន​ជាន់ខ្ពស់​ខ្មែរ​១ រូប ដែលជា​អ្នក​ធ្លាប់​បំពេញ​នូវ​បូជនីយកិច្ច​ដ៍​ថ្លៃថ្លា ដើម្បី​ជាតិ​មាតុភូមិ​កម្ពុជា​យើង​។ យើងខ្ញុំ​ទាំងអស់គ្នា​សូម​បួងសួង​ឲ្យ​ដួង​វិញ្ញាណក្ខន្ធ​របស់​សម្តេច បាន​សោយសុខ​ក្នុង​សុកតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ ។

?????????????
?????????????
?????????????
?????????????