ស្ថាប័ន​ទទួលបន្ទុក​គ្រប់គ្រង រៀបចំ តំបន់​រមណីយដ្ឋាន​បេ​តិក​ភ័​ណ្ឌ​នៃ​ប្រទេស​ឥណ្ឌូណេស៊ី (​ក្រុង​ចា​វ៉ា​) ផ្សារភ្ជាប់​កិច្ចទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា នៃ​ប្រទេស​កម្ពុជា ដើម្បី​សុំ​ការចែករំលែក​បទពិសោធ​ន៍ ស្តីពី​កា​ររ​គ្រប់គ្រង អភិរក្ស និង​ការអភិវឌ្ឍន៍ តំបន់​ប្រវត្តិសាស្ត្រ !

0

​សៀមរាប ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៥ ក្រោម​វត្តមាន​របស់​ឯកឧត្តម ប៊ុន ណា​រិ​ទ្ធិ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា ព្រម​ជាមួយនឹង​វត្តមាន​របស់​ឯកឧត្តម​អគ្គនាយករង ទទួលបន្ទុក​ជំនាញ​សំខាន់ៗ និង​បណ្តា​មន្ត្រី​ថ្នាក់ដឹកនាំ​នៃ​នាយកដ្ឋាន​នានា មួយចំនួនទៀត បានទទួល​ស្វាគមន៍ និង​ជួបពិភាគ្សា​ការងារ ជាមួយ​ប្រតិភូ​មកពី​ប្រទេស​ឥណ្ឌូណេស៊ី ដែល​ដឹកនាំ​ដោយ​លោកស្រី Lailly Prihatiningtyas ) ប្រធាន​អគ្គនាយក វិទ្យាស្ថាន Taman Wisata Candi ដែលជា​ស្ថាប័ន​គ្រប់គ្រង​តំបន់​រមណីយដ្ឋាន​បេ​តិក​ភ័​ណ្ឌ​ពិភពលោក រួមមាន​តំបន់​ប្រាសាទ Borobodur Prambanan និង Ratuboko ដែល​ស្ថិតនៅ​ក្រុង​ចា​វ៉ា នៃ​កោះ​ជ្វា ។
លោកស្រី ឡាយ​លី ព្រី​ហា​និ​ញ​ទី​យ៉ា​ស់ មានប្រសាសន៍ថា វិទ្យាស្ថាន តា​ម៉ាន់ វី​សា​តា ខាន​ឌី មាន​ទំនាក់ទំនង​ច្រើន​ជាមួយ​ដៃគូ​ផ្សេងៗ តែ​លោកស្រី​គិតថា មិនអាច​ខ្វះ​បានទេ កិច្ចទំនាក់ទំនង សហប្រតិបត្តិការ ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​នៃ​ប្រទេស​កម្ពុជា ពីព្រោះ​អាជ្ញាធរ​អប្សរា មានបទពិសោធន៍ និង​ទទួលបាន​ជោគជ័យ​ជាច្រើន ដែល​អាច​និយាយបានថា ជា​គំរូ​ដ៏​ល្អ​ទូទាំង​សាកលលោក ក្នុងការ​គ្រប់គ្រង រៀបចំ តំបន់​បេ​តិក​ភ័​ណ្ឌ​ពិភពលោក ។ លោកស្រី​បាន​បន្តថា រចនាសម្ព័ន្ធ​ការងារ​គ្រប់គ្រង រៀបចំ​តំបន់​បេតិកភណ្ឌ នៃ​ប្រាសាទ​ទាំង​៣ នៅ​ក្រុង​ចា​វ៉ា ឬ កោះ​ជ្វា នៃ​ប្រទេស​ឥណ្ឌូណេស៊ី គឺមាន​លក្ខណៈ​ស្មុគស្មាញ​ច្រើន មិន​ដូច​អាជ្ញាធរ​អប្សរា​នៃ​ប្រទេស​កម្ពុជា​នោះទេ ដែលជា​ស្ថាប័ន​គ្រឹះស្ថានសាធារណរដ្ឋបាល​តែមួយគត់​របស់​ជាតិ ដើម្បី​ដំណើរការ​កិច្ចការ​ថែរក្សា អភិរក្ស អភិវឌ្ឍន៍ និង​រៀបចំ​តំបន់​បេ​តិ​ភណ្ឌ ប្រកបដោយ​តម្លាភាព ។
យោងតាម​អ្វីដែល​លោកស្រី​បានលើកឡើង លោកស្រី​បាន​សំណូមពរ​ឲ្យ​អាជ្ញាធរ​ជាតិ​អប្សរា ចែករំលែក​នូវ​បទពិសោធន៍ លើ​៣​ចំណុច​សំខាន់ ។ ចំណុច​ទី​១ អ្វីដែល​ជាការ​លំបាក​ខ្លាំង គឺ​ការកសាង​ប្រាសាទ​ទាំង​៣ របស់​ឥណ្ឌូណេស៊ី គឺ​ត្រូវបាន​ឆ្លងកាត់​ប្រវត្តិសាស្ត្រ​នៃ​ការទទួលយក​សាសនា​ជាច្រើន ហើយ​នៅលើ​ប្រាសាទ​ទាំង​៣ គឺមាន​ច្រើនណាស់​ព្រះពុទ្ធ​បដិមា តែ​បច្ចុប្បន្ន ប្រជាពលរដ្ឋ​ឥណ្ឌូណេស៊ី គឺ​សាសនិក​ម៉ូ​ស្លី​ម ដូច្នេះ​នាបច្ចុប្បន្ន​នេះ ប្រាសាទ​បេតិកភណ្ឌ​ទាំងនោះ គឺមាន​តែ​រូប តែ​គ្មាន​ព្រលឹង​នោះឡើយ តើ​ត្រូវធ្វើ​យ៉ាងដូចម្តេច ដើម្បី​នាំយក​ព្រលឹង​នៃ​ប្រាសាទ​ទាំងនោះ​មកវិញ​បាន រួមទាំង​ការបាត់បង់​បេ​តិក​ភ័​ណ្ឌ​អរូបី ផងដែរ ។09-06-2015 APSARA - Indonesia.avi.Still002
ការស្នើសុំ​ចែករំលែក​បទពិសោធន៍​ទី​២ គឺ​ការគ្រប់គ្រង រៀបចំ និង​បង្កើន​ប្រសិទ្ធិភាព​វិស័យ ទេសចរណ៍ ព្រោះថា​នៅ​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ មាន​កំណើន​ភ្ញៀវទេសចរ​ចូលមក​ទស្សនា ជា​រៀងរាល់ឆ្នាំ និង សំណូមពរ​ចែករំលែក​បទពិសោធន៍​ទី​៣ ស្តីអំពី​វិធីសាស្ត្រ​ការងារ ដើម្បី​លើកកម្ពស់ ការចូលរួម​ពី​សំណាក់​ប្រជា​សហគមន៍​ដែល​រស់នៅក្នុង​តំបន់​ឧទ្យាន​ប្រវត្តិសាស្ត្រ លើ​ការអនុវត្ត​កិច្ចការ​ថែរក្សា អភិរក្ស រៀបចំ​កិច្ចការ​អភិវឌ្ឍន៍​តំបន់​បេ​តិក​ភ័​ណ្ឌ ប្រកបដោយ​ចិ​រ​ភាព ៕ ដោយ​គឿន​វ៉េ​ត​Borobudur_Temple 01 09-06-2015 APSARA - Indonesia.avi.Still001